ព័ត៌មានអន្ដរជាតិ
ជប៉ុន អនុម័តគម្រោងលក់យន្តហោះចម្បាំងទៅឲ្យប្រទេសផ្សេងទៀត
គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុននៅថ្ងៃអង្គារនេះបានអនុម័តផែនការលក់យន្តហោះចម្បាំងជំនាន់ក្រោយ ដែលខ្លួនកំពុងផលិតជាមួយចក្រភពអង់គ្លេស និងអ៊ីតាលីទៅកាន់ប្រទេសផ្សេងទៀត ហើយនេះក៏ច្រកចុងក្រោយបំផុតចេញពីគោលការណ៍សន្តិភាព ក្រោយសង្គ្រាមរបស់ប្រទសនៅអាស៊ីមួយនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP នៅថ្ងៃទី២៦ ខែមីនា ។

ការសម្រេចចិត្តដ៏ចម្រូងចម្រាសក្នុងការអនុញ្ញាតឲ្យលក់អាវុធជាអន្តរជាតិនេះ រំពឹងនឹងជួយធានាតួនាទីរបស់ប្រទេសជប៉ុននៅក្នុងគម្រោងយន្តហោះចម្បាំងរួមគ្នា និងជាផ្នែកនៃការកសាងឧស្សាហកម្មអាវុធរបស់ជប៉ុន ក៏ដូចជាពង្រឹងតួនាទីក្នុងសន្តិសុខពិភពលោក ។
ចំណែកគណៈរដ្ឋមន្ត្រីជប៉ុនក៏បានយល់ព្រមលើការកែសម្រួលគោលការណ៍ណែនាំស្តីពីការផ្ទេរសព្វាវុធអាវុធ និងបច្ចេកវិទ្យារបស់ប្រទេសជប៉ុន ដើម្បីអនុញ្ញាតឲ្យអាវុធសាហាវៗដែលផលិតរួចរាល់បានទៅដល់ដៃប្រទេសផ្សេងក្រៅពីដៃគូ និងសម្ព័ន្ធមិត្ត ។
ប្រទេសជប៉ុនកំពុងធ្វើការជាមួយប្រទេសអ៊ីតាលី និងចក្រភពអង់គ្លេស ដើម្បីផលិតយន្តហោះចម្បាំងស៊េរីទំនើបដើម្បីជំនួសយន្តហោះចម្បាំងចាស់ប្រភេទ F-2 ដែលរចនាដោយអាមេរិក និងយន្តហោះចម្បាំង Eurofighter Typhoons ដែលប្រើប្រាស់ដោយចក្រភពអង់គ្លេស និងយោធាអ៊ីតាលី ។

ប្រទេសជប៉ុនសង្ឃឹមថា យន្តហោះថ្មីនេះនឹងផ្តល់នូវសមត្ថភាពប្រយុទ្ធកម្រិតខ្ពស់ ចំពេលមានភាពតានតឹងនៅក្នុងតំបន់កាន់តែខ្លាំងឡើង ហើយនេះក៏ជាបច្ចេកវិទ្យាមួយប្រឆាំងនឹងគូប្រជែងក្នុងតំបន់ដូចជា ចិន និងរុស្ស៊ីផងដែរ ។
គួរបញ្ជាក់ថា ច្រកចុងក្រោយនេះកើតមានឡើងផងដែរ ចំពេលដែលនាយករដ្ឋមន្ត្រីលោក Fumio Kishida កំពុងរៀបចំផែនការដំណើរទស្សនកិច្ចផ្លូវការនៅខែមេសាទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់ប្រទេសជប៉ុនក្នុងការទទួលយកតួនាទីកាន់តែធំនៅក្នុងភាពជាដៃគូឧស្សាហកម្មយោធា និងការពារជាតិ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ