ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស
កោះតៃវ៉ាន់នៅថ្ងៃអង្គារនេះបានធ្វើតេស្តសមត្ថភាពប្រព័ន្ធខែលការពារដែនអាកាសរបស់ខ្លួនក្នុងសមយុទ្ធបាញ់មីស៊ីលពីដីទៅអាកាស ដោយមានការចូលរួមពីកងកម្លាំងទ័ពអាកាស ជើងគោក និងជើងទឹក ដើម្បីបន្តពង្រឹងការហ្វឹកហ្វឺនត្រៀមប្រឈមមុខនឹងសកម្មភាពពីយោធារបស់ចិន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី២៦ ខែមីនានេះ ។

បញ្ជាការកងទ័ពអាកាសរបស់តៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា តៃវ៉ាន់បានធ្វើសមយុទ្ធការពារដែនអាកាសទាំងមូលដោយប្រើប្រព័ន្ធ Sky Bow ដែលផលិតក្នុងស្រុក និងមីស៊ីលបាញ់ពីដីទៅអាកាសប្រភេទ Patriot ដែលផលិតដោយសហរដ្ឋអាមេរិក រួមជាមួយនឹងយន្តហោះ និងនាវាកងទ័ពជើងទឹក ។
ទន្ទឹមនោះ សមយុទ្ធរបស់តៃវ៉ាន់នាពេលថ្មីៗនេះក៏កើតមានឡើង បន្ទាប់ពីក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះដែនកោះតៃវ៉ាន់បានត្អូញត្អែរពីករណីយន្តហោះកងទ័ពអាកាស និងនាវាកងទ័ពជើងទឹករបស់ចិនប្រតិបត្តិការម្ដងជាពីរដងទាំងនៅជិត និងជុំវិញកោះនេះ ។

កងទ័ពអាកាសបាននិយាយថា បើសិនយន្តហោះ និងកប៉ាល់របស់ចិន នៅតែបន្តទន្ទ្រានចូលទៅក្នុងដែនសមុទ្រ និងដែនអាកាសរបស់តៃវ៉ាន់ កងទ័ពអាកាសតៃវ៉ាន់នឹងបន្តបង្កើនការហ្វឹកហាត់ ដើម្បីដោះស្រាយការគំរាមកំហែងដែលអាចកើតមាន ខណៈលទ្ធផលរបស់សមយុទ្ធនៅថ្ងៃនេះទទួលបានលទ្ធផលល្អ ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះប្រធានាធិបតីផុតអាណត្តិតៃវ៉ាន់លោកស្រី Tsai Ing-wen បានត្រួតពិនិត្យកម្មវិធីទំនើបកម្មយោធា រួមទាំងការអភិវឌ្ឍន៍ឧបករណ៍ថ្មីផលិតដោយតៃវ៉ាន់ ដែលភាគច្រើនបំពាក់ទៅលើកងទ័ពជើងទឹក ជាកម្លាំងទ័ពប្រើប្រាស់អាវុធច្រើនជាងគេ និងលើសពីចំនួនកងនាវារបស់ប្រទេសចិនទៅទៀត ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ