Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមានពលរដ្ឋខ្លួននៅបារាំងឲ្យប្រយ័ត្ន ហាក់មានអ្វីមិនស្រួល

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ FOX News នៅថ្ងៃអង្គារទី២៦ខែមីនា, ស្ថានទូតអាមេរិកប្រចាំទីក្រុងប៉ារីស បានចេញសេចក្តីប្រកាសឲ្យពលរដ្ឋរបស់ខ្លួនក្នុងប្រទេសបារាំង ត្រូវប្រយ័ត្នប្រយែងផ្នែកសន្តិសុខ ក្រោយផ្ទុះអំពើភេរវកម្មកាលពីសប្តាហ៍មុននៅទីក្រុងមូស្គូ ដែលការប្រកាសនេះ ត្រូវបានក្រុមអ្នកជំនាញសន្និដ្ឋានថា ហាក់ដូចជាមានរឿងអ្វីមិនស្រួល ព្រោះក្រុមរដ្ឋឥស្លាម អាចបើកការវាយប្រហារនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសនេះមានន័យថា អ្នកទេសចរក្នុងប្រទេសបារាំង ត្រូវប្រយ័ត្នខ្លួនឲ្យមែនទែន ពេលស្ថិតនៅតាមទីសាធារណៈ រួមទាំងពេលជិះមធ្យោបាយដឹកជញ្ជូន នៅទីតាំងគោរពបូជា តំបន់ទេសចរណ៍ សាលារៀន កន្លែងលេងកីឡា និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗផ្សេងទៀត។

ស្ថានទូតអាមេរិកព្រមានថា ក្រុមភេរវករ អាចកំណត់គោលដៅពិសេសនៅតាមតំបន់ទេសចរណ៍ ហើយសាធារណជន ត្រូវរាយការណ៍ពីសកម្មភាពគួរឲ្យសង្ស័យណាមួយ ទៅកាន់សមត្ថកិច្ច។

(រូបថត៖ AP)

ការព្រមាននេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលបារាំង ក៏បានប្រកាសប្រុងជើងការកាន់តែខ្លាំង ​ដោយដំឡើងកម្រិតគំរាមកំហែងអំពើភេរវកម្ម ឈានដល់ចំណុចខ្ពស់ថ្មីមួយទៀត ទូទាំងប្រទេសផងដែរ។

លោកនាយករដ្ឋមន្ត្រី Gabriel Attal បានសរសេរនៅលើបណ្តាញសង្គម X ថា “បន្ទាប់ពីការវាយប្រហារនៅទីក្រុងមូស្គូ ប្រធានាធិបតីបារាំង បានកោះប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាបន្ទាន់។ ដោយមើលឃើញពីការអះអាងរបស់ក្រុមរដ្ឋឥស្លាមថា ខ្លួនទទួលខុសត្រូវចំពោះការវាយប្រហារ និងការគំរាមកំហែងដែលកំពុងកើតមាននៅក្នុងប្រទេសរបស់យើង យើងបានសម្រេចចិត្តដំឡើងការគំរាមកំហែងវាយប្រហារភេរវកម្ម ឈានដល់កម្រិតខ្ពស់បំផុត”។

នាយករដ្ឋមន្ត្រីបារាំងលោក Gabriel Attal (រូបថត៖ AP)

មិនត្រឹមតែបារាំងទេ ប្រទេសអ៊ីតាលី ក៏ធ្វើដូចនេះដែរ ដោយក្រុមប្រឹក្សាសន្តិសុខជាតិ បានជួបប្រជុំកាលពីថ្ងៃចន្ទ ហើយសម្រេចចិត្តបង្កើនសន្តិសុខ មុនពេលឈានដល់បុណ្យ Easter នៅចុងសប្តាហ៍នេះ។

សូមបញ្ជាក់ជាថ្មី កាល​ពី​ថ្ងៃ​សុក្រទី២២ខែមីនា បុរស​៤​នាក់ ​បាន​បើក​ការ​បាញ់​ប្រហារ​ក្នុងសាលប្រគំតន្ត្រី Crocus ជាយ​ក្រុងមូស្គូ ដោយសម្លាប់មនុស្សចំនួន១៣៩នាក់ ហើយ​បាន​ដុត​បំផ្លាញ​អគារនោះចោលតែម្តង។ ក្រោយមក តាមការបញ្ជាក់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន, ភេរវករទាំងអស់ត្រូវចាប់បាន ពេលព្យាយាមជិះរថយន្តគេចខ្លួន ដោយសំដៅឆ្ពោះទៅព្រំដែនអ៊ុយក្រែន។

(រូបថត៖ Daily Mail)

ក្រុមជីហាដរដ្ឋឥស្លាមខេត្ត Khorasan (ISIS-K) បានអះអាងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនោះ ថ្វីបើបច្ចុប្បន្ន ទីក្រុងមូស្គូ មិនទាន់បញ្ជាក់ជាផ្លូវការថាតើក្រុមណា ដែលចូលរួមប្រព្រឹត្តសកម្មភាពដ៏ឃោរឃៅនេះក៏ដោយ។

ផ្ទុយទៅវិញ រុស្ស៊ី បានដាក់ការសង្ស័យទៅលើអ៊ុយក្រែន ប៉ុន្តែត្រូវបានទីក្រុងកៀវ បដិសេធ ហើយចាត់ទុកជាការចោទប្រកាន់ទាំងដែលគ្មានព័ស្តុតាងនេះថា “មិនសមហេតុផលទាល់តែសោះ”៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បារាំង ប្រុងជើងការខ្លាំងជាងមុន ក្រោយផ្ទុះអំពើភេរវកម្មនៅ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម