Connect with us

ព័ត៌មានអន្ដរជាតិ

លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore

បានផុស

នៅ

ស្ពាន Francis Scott Key នៅទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក បានបាក់បន្ទាប់ពីត្រូវកប៉ាល់ដឹកទំនិញមួយគ្រឿង បុកចំពេញទំហឹង នៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី២៦ខែមីនា ដោយបណ្តាលឲ្យរថយន្តជាច្រើនគ្រឿងធ្លាក់ចូលទន្លេ Patapsco។

(រូបថត៖ KLW)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កប៉ាល់សិង្ហបុរីទម្ងន់៩៦ម៉ឺនតោនមួយនេះមានឈ្មោះថា Dali ប្រវែង៣០០ម៉ែត្រ និងចុះបញ្ជីជាមួយក្រុមហ៊ុន Grace Ocean Pte Ltd ដែលជាសម្ព័ន្ធជាមួយ Synergy Marine Group ប៉ុន្តែត្រូវបានជួលដោយក្រុមហ៊ុនដឹកជញ្ជូនរបស់ដាណឺម៉ាក Maersk។ វាកំពុងចេញដំណើរពីទីក្រុង Baltimore នៅម៉ោង១ព្រឹក ហើយឆ្ពោះទៅកាន់ទីក្រុង Colombo នៃប្រទេសស្រីលង្កា។ តាមការគ្រោងទុក វានឹងទៅដល់គោលដៅនៅថ្ងៃទី២២ខែមេសា។

យោងតាមរបាយការណ៍របស់ ABC News, កប៉ាល់បានបាត់បង់ការគ្រប់គ្រង នៅពេលចាកចេញពីកំពង់ផែ ហើយក្រុមនាវិកក៏បានជូនដំណឹងដល់មន្ត្រីរដ្ឋ Maryland ដែរ។

(រូបថត៖ AP)

អាជ្ញាធរនិយាយថា សមាជិកនាវិកទាំងអស់២២នាក់ នៅលើកប៉ាល់ Dali និងអ្នកបញ្ជាកប៉ាល់២នាក់ ត្រូវបានរកឃើញ ហើយគ្មាននរណាម្នាក់រងរបួសឡើយ។

និយាយអំពីស្ពាន Francis Scott Key វិញ, ស្ពាន៤គន្លងប្រវែង២.៦គីឡូម៉ែត្រមួយនេះ គឺលាតសន្ធឹងលើទន្លេ Patapsco ភាគអាគ្នេយ៍នៃទីក្រុង Baltimore។ វាគឺជាផ្នែកសំខាន់មួយនៃបណ្តាញផ្លូវជុំវិញទីក្រុង Baltimore ដែលជាទីក្រុងឧស្សាហកម្មនៅភាគឦសាន រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។ 

(រូបថត៖ AP)

ស្ពាន​នេះមានយានជំនិះ​ពាណិជ្ជកម្ម និងរថយន្តដឹក​អ្នក​ដំណើរឆ្លងកាត់​ជាង១២លាន​គ្រឿង​ក្នុង​ឆ្នាំ២០២៣។ ដោយឡែក កំពង់ផែ Baltimore គឺជាមជ្ឈមណ្ឌលគ្រប់គ្រងគ្រឿងចក្រកសិកម្ម សំណង់ ធ្យូងថ្ម ព្រមទាំងការនាំចូលនិងនាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗ រួមមាន Nissan, Toyota, General Motors, Volvo, Jaguar និង Land Rover។

លោក Lars Jensen អ្នកជំនាញកប៉ាល់កុងតឺន័រ បាននិយាយថា ការបាក់ស្ពាននេះ នឹងបង្កជាបញ្ហាសំខាន់នៅឆ្នេរខាងកើតសហរដ្ឋអាមេរិក។

(រូបថត៖ Getty Images)

ពាក់ព័ន្ធហេតុការណ៍នេះ អភិបាលរដ្ឋ Maryland លោក Wes Moore បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខណៈរដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក Pete Buttigieg គូសបញ្ជាក់ថា “កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែដំណើរការ ហើយអ្នកបើកបរនៅក្នុងតំបន់ Baltimore គួរតែរកផ្លូវវាងតាមការណែនាំរបស់មន្ត្រី”។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអះអាងថា ហេតុការណ៍នេះកើតឡើងដោយអចេតនា ហើយមិនត្រូវផ្សារភ្ជាប់ទៅនឹងអំពើភេរវកម្មនោះទេ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១១ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម