ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ដាក់ចំៗទៅ រុស្ស៊ី វិញរឿងចោទ អ៊ុយក្រែន ជាមេកន្ទ្រាញវាយប្រហារភេរវកម្ម
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញមកស្រាយបំភ្លឺ បន្ទាប់ពីរុស្ស៊ីបានដាក់ផ្ទាំងស៊ីបមកលើរដ្ឋាភិបាលទីក្រុងកៀវថាជាមេកន្ទ្រាញក្នុងការវាយប្រហារភេរវកម្មនៅឯផ្សារទំនើប និងសាលប្រគំតន្ត្រី Crocus City Hall ជាយក្រុងមូស្គូកាលពីរាត្រីចុងសប្ដាហ៍កន្លងទៅ បើទោះបីជាក្រុមរដ្ឋឥស្លាមអះអាងទទួលខុសចំពោះសោកនាដកម្មនេះក៏ដោយ ។

លោក ហ្សេលេនស្គី ដែលខាំមាត់សង្កត់ចិត្តជាយូរមកហើយនោះ បានចេញមកទាត់ចោលម្ដងហើយម្ដងទៀតចំពោះទស្សនៈ ក៏ដូចជាវោហារសាសព្ទរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដែលដាក់មុខព្រួញមកលើអ៊ុយក្រែនថាជាអ្នកបង្គាប់បញ្ជាក្នុងការវាយប្រហារដ៏សាហាវយង់ឃ្នងនៅសាលប្រគំតន្រ្តីក្បែរទីក្រុងមូស្គូ ។
ស្របពេលជាមួយគ្នានេះ លោក ហ្សេលេនស្គី ថែមទាំងឌឺដងផ្លែផ្ដា និងបោះពាក្យសម្ដីដាក់ឲ្យលោក ពូទីន ទៀតថា ប្រធានាធិបតីរុស្ស៊ីដែលមានរហស្សនាម “បុរសខ្លាឃ្មុំទឹកកក” វ័យ ៧២ ឆ្នាំរូបនេះគឺជា “សត្វតិរច្ឆាន” ហើយអ្នកណាដែលហ៊ានប្រឆាំងគាត់គឺសុទ្ធសឹងតែជាភេរវករទាំងអស់ ។

ការចេញមកស្រាយបំភ្លឺនេះកើតមានឡើង បន្ទាប់ពីលោក ពូទីន បានថ្លែងកាលពីថ្ងៃចន្ទថា លោកទទួលស្គាល់ការប្រហារភេរវកម្មត្រូវបានរៀបចំឡើងដោយពួកឥស្លាមជ្រុលនិយម ប៉ុន្តែអំពើដ៏សាហាវឃោរឃៅកន្លងទៅនេះ ក៏អាចជាប់ព័ន្ធនឹងការចិញ្ចឹមចិត្តជាបន្ទបន្ទាប់ពីសំណាក់អ្នកចម្បាំងនៃរបប neo-Nazi របស់ទីក្រុងកៀវក្នុងភ្លើងសង្គ្រាមជាមួយប្រទេសរុស្ស៊ីតាំងតែពីឆ្នាំ ២០១៤ មកម្ល៉េះ ។
ទន្ទឹមនោះ ទីភ្នាក់ងារព័ត៌មាន Amaq ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាមក៏បានបញ្ជាក់ច្បាស់ៗផងដែរថា ក្រុមនេះសូមអះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនៅរុស្ស៊ី ស្របពេលដែលសហរដ្ឋអាមេរិក និងបារាំងបានសាទរការប្រកាសនេះ ហើយថែមទាំងទាត់ចោលការជាប់ពាក់ព័ន្ធរបស់អ៊ុយក្រែនទៅលើសោកនាដកម្មណាមួយនៅទីក្រុងមូស្គូផងដែរ ។

គួរបញ្ជាក់ថា កាលពីរាត្រីថ្ងៃសុក្រ ទី២២ ខែមីនាកន្លងទៅ រុស្ស៊ីបានជួបប្រទះហេតុការណ៍ដ៏តក់ស្លុត និងសោកសង្រេងជាពន់ពេក បន្ទាប់ពីជនដៃដល់ដែលមានគ្នាប្រមាណ ៤ នាក់បានបើកការបាញ់រះ និងបំផ្ទុះគ្រាប់បែកនៅសាលប្រគំតន្រ្តី Crocus City Hall ក្នុងទីក្រុងមូស្គូ បណ្ដាលឲ្យមនុស្សប្រមាណ ១៣៩ នាក់ស្លាប់បាត់បង់ជីវិត និងជិត ២០០ នាក់រងរបួស ។
គិតត្រឹមពេលនេះ ជនសង្ស័យប្រមាណជា ១៤ នាក់ហើយត្រូវបានចាប់ឃុំខ្លួន ខណៈក្រោយហេតុការណ៍ដ៏សោកសង្រេងនៅទីក្រុងមូស្គូនេះដែរ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក៏ដូចជាប្រជាពលរដ្ឋ និងសាច់ញាតិនៃក្រុមគ្រួសាររបស់ជនរងគ្រោះបានអុជទៀន និងដាក់កម្រងផ្កា ហើយមហាមិត្តរបស់រុស្ស៊ីជាច្រើនផ្ញើសារចូលរួមរំលែកទុក្ខដល់អ្នកស្លាប់បាត់បង់ជីវិត ស្របពេលដែលនេះក៏ជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់រុស្ស៊ីផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ធ្លាយតម្រុយទាញ អាមេរិក ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅ រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ