Connect with us

ព័ត៌មានអន្ដរជាតិ

មេបក្សកុម្មុយនីស្ត វៀតណាម អញ្ជើញលោក ពូទីន មកទស្សនកិច្ច និងពង្រឹង​គោលនយោបាយការបរទេស

បានផុស

នៅ

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក ង្វៀន ភូទ្រុង បានអញ្ជើញលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ឲ្យមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ដើម្បីពង្រឹងគោលនយោបាយការបរទេសរបស់ខ្លួន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកសេចក្តីថ្លែងការណ៍របស់គណៈកម្មាការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសបានឲ្យដឹងថា លោក ភូទ្រុង បានហៅទូរស័ព្ទអញ្ជើញលោក ពូទីន កាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចផ្លូវការ ខណៈប្រធានាធិបតីរុស្ស៊ីក៏បានទទួលយកសំណើរនេះផងដែរ ប៉ុន្តែចំពោះពេលវេលាជាក់លាក់ណាមួយមិនទាន់ត្រូវបានកំណត់នៅឡើយទេ ។

នៅក្នុងការហៅទូរស័ព្ទនោះទៀតសោត មេបក្សកុម្មុយនីស្ត្តវៀតណាមវ័យ ៨០ ឆ្នាំរូបនេះក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជូនចំពោះលោក ពូទីន និងប្រជាជនរុស្ស៊ី ក៏ដូចជាក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូកាលពីរាត្រីថ្ងៃទី២២ ខែមីនាកន្លងទៅ ខណៈលោក ពូទីន ក៏បានអរគុណចំពោះការចូលរួមរំលែកទុក្ខរបស់វៀតណាម ក៏ដូចជាក្តីមេត្តាចំពោះការបាត់បង់ប្រជាជនរុស្ស៊ីដូចគ្នា ។

លោក ភូទ្រុង បានសង្កត់ធ្ងន់ទៀតថា វៀតណាមចាត់ទុកភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ីជាអាទិភាពកំពូលនៃគោលនយោបាយកិច្ចការបរទេស ខណៈលោក ពូទីន ក៏បានសម្តែងការពេញចិត្តពេញថ្លើមចំពោះការវិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដោយអះអាងថា វៀតណាមគឺជាមិត្តភក្តិ និងជាដៃគូដ៏គួរឲ្យទុកចិត្តជានិច្ចរបស់រុស្ស៊ី ។

លោក ពូទីន (ឆ្វេង) និងលោក ភូទ្រុង (ស្ដាំ)

ទន្ទឹមនោះ មេដឹកនាំទាំងពីរក៏បានពិភាក្សា និងឯកភាពគ្នាលើគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ រួមទាំងវិស័យនានាដូចជា សន្តិសុខ និងការពារជាតិ សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ ខណៈវៀតណាម និងរុស្ស៊ីបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥០ និងបានលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១២ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ កន្លងទៅ ក៏មានមន្ត្រីជាន់ខ្ពស់រុស្ស៊ី ២ រូបផងដែរបានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសវៀតណាម ក្នុងនោះរួមមាន ប្រធានគណបក្សរួបរួមរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev ហោះមកវៀតណាមកាលពីខែឧសភា និងមួយរូបទៀតគឺលោក Vyacheslav Victorovich Volodin ប្រធានសភាឌូម៉ារបស់រុស្ស៊ីចុះចតនៅវៀតណាមកាលពីខែតុលា ៕

លោក Medvedev (ឆ្វេង) និងលោក Volodin (ស្ដាំ)

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ ដកអគារមួយខ្នងទុកឲ្យកូនស្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម