Connect with us

ព័ត៌មានអន្ដរជាតិ

សមត្ថកិច្ចថៃឃាត់អ្នកដំណើរនីហ្សេរីយ៉ាម្នាក់ ក្រោយរកឃើញកូកាអ៊ីន ៦៩ ដុំក្នុងខ្លួន

បានផុស

នៅ

មន្រ្តី​​​គយ​​សហ​ការ​ជា​មួយ​ប៉ូលិស​ប្រុងជើងការ​នៅ​ព្រលាន​យន្ត​ហោះ​ថៃកាលពីពេលថ្មី​ៗ​នេះបាន​​ឃាត់​ខ្លួន​បុរស​អ្នក​ដំណើរ​ជន​ជាតិ​នីហ្សេរីយ៉ា​ម្នាក់​ ដែល​ធ្វើ​ដំណើរ​​​ចេញ​មក​ពី​ក្រុង​ដូហាប្រទេស​កាតា នៅ​ពេល​​ឆ្លង​កាត់​​ការ​ត្រួត​ពិនិត្យ​​​នៅ​ឯ​ព្រលាន​យន្ត​ហោះ​​សុវណ្ណភូមិ​ប្រទេស​ថៃ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Khaosod

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ដដែលបានឲ្យដឹងថា​ ពេល​មក​​ដល់​ព្រលាន​យន្ត​ហោះ​សុវណ្ណ​ភូមិ​ប្រទេស​ថៃ ជន​សង្ស័យជា​អ្នក​ដំណើរ​​ខាង​លើ​បាន​ចេញ​អាកប្បកិរិយា​​ប្លែក​គួរ​សង្ស័យ នៅ​ពេល​ត្រូវ​ឆ្លង​ការ​​ម៉ាស៊ីន​ត្រួ​ត​ពិនិត្យ​ ។ ដូច​ការ​សង្ស័យ គ្រឿង​ញៀន​ប្រភេទ​កូកាអ៊ីន​​​ចំនួន​ ៦៩ ​ដុំ ទម្ងន់​សរុប ​១,៣៩០ ​ក្រាម ជា​តម្លៃ​​ទឹក​​ប្រាក់​ស្មើ ៤,១៧០,០០០ ​បាត បាន​ពិនិត្យ​ឃើញ​​​មាន​នៅ​ក្នុង​ខ្លួន​របស់​ជន​នោះ ។ ពិនិត្យ​ឃើញ​ដូច​នេះ ភ្លាម​ៗ​មន្រ្តី​​នៅ​ព្រលាន​ក៏​បាន​រៀប​ចំ​កំណត់​ហេតុ​ឯកសារ និង​បញ្ជូន​​បុរស​សង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍​​ប៉ូលិស​​ប្រចាំ​នៅ​ព្រលាន​យន្តហោះ​ដើម្បី​សួរ​នាំ និង​ធ្វើ​តាម​នីតិវិធី​បន្ថែម ​។

ប្រភព​ព័ត៌មាន​​ពុំ​បាន​បញ្ជាក់​ថា​តើ​បុរស​មក​ពី​ទ្វី​ប​អាហ្វ្រិក​ខាង​លើ​នេះ លេប ឬ​ធ្វើ​យ៉ាង​ណា​ដែល​ដុំ​គ្រឿង​ញៀន​​មាន​នៅ​​ខាង​ក្នុង​ខ្លួន​បុរស​​ខាង​លើ​នោះ​ទេ​ ។ ទោះ​ជា​​យ៉ាង​ណា​ក្តី អគ្គនាយក​​ផ្នែក​គយ​ថៃ លោក Thirach Attanawanich ​បាន​​លើក​ឡើង​ថា ស្រប​តាម​​គោល​នយោបាយ​ប្រឆាំង​គ្រឿង​ញៀន​របស់​រដ្ឋាភិបាល​ថៃ លោក​បាន​បញ្ជា​​ឲ្យមន្រ្តី​ក្រោម​ឱវាទ​របស់​លោក មិន​ឲ្យធ្វេស​ប្រហែស​ឡើយ​ចំពោះ​​ការ​ត្រួត​ពិនិត្យ​រាល់​ប្រភព និង​ទម្រង់​​ ឬ​បណ្តាញ​ផ្សេង​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​​ទាំង​អស់​ ។

ជា​លទ្ធ​ផល​ឆ្លុះ​បញ្ចាំង​ពី​បទ​បញ្ជា​​ខាង​លើ គិត​ចាប់​ពី​ខែ​តុលា ឆ្នាំ​២០២៣ ដល់​​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ ២០២៤ ​នាយកដ្ឋាន​គយ​ថៃ បាន​រឹប​អូស​​​គ្រឿង​បាន ​៧៤ ​ករណី​ សរុប​ជា​ទំហំ​ទឹក​ប្រាក់​ ស្មើ​ ៤១២.៨៦ ​លាន​បាត ប្រមាណជាង ​​១១ ​លាន​ដុល្លារ​អាមេរិក ហើយ​ចំនួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ​ ​២០២៣ គឺ​​ថយ​ចុះ ខណៈ​ឆ្នាំ​ ២០២៣ មាន​ការ​រឹប​អូស​បាន​ ១៨៥ ​ករណី​ ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម