ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ប្រកាសដាក់ទោស គប់ដុំថ្មទាល់ស្លាប់ ចំពោះស្រីផិតប្តី
ជាការផ្ញើសារដោយផ្ទាល់ទៅកាន់ប្រទេសប្រជាធិបតេយ្យលោកខាងលិច មេដឹកនាំកំពូលក្រុមតាលីបង់ Mullah Hibatullah Akhundzada កាលពីចុងសប្តាហ៍កន្លងទៅ បានប្រកាសថា រដ្ឋាភិបាលរបស់ខ្លួន នឹងអនុវត្តឡើងវិញនូវការដាក់ទោសប្រហារជីវិត ដោយគប់ដុំថ្មចំពោះស្ត្រីរូបណាដែលផិតក្បត់ប្តី។

តាមសេចក្តីរាយការណ៍របស់ The Telegraph នៅថ្ងៃពុធទី២៧ខែមីនា, លោក Akhundzada បាននិយាយក្នុងសារជាសំឡេងមួយ ដែលចាក់ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋគ្រប់គ្រងដោយក្រុមតាលីបង់ ថា “អ្នកនិយាយថា វាជាការរំលោភសិទ្ធិនារី នៅពេលយើងយកដុំថ្មគប់សម្លាប់ពួកគេ ប៉ុន្តែយើងនឹងអនុវត្តទោសនេះ ចំពោះអំពើផិតក្បត់ក្នុងពេលឆាប់ៗ ហើយយើងក៏វាយស្ត្រីនឹងរំពាត់ និងយកដុំថ្មគប់សម្លាប់នៅទីសាធារណៈផងដែរ”។
ការអត្ថាធិប្បាយនេះ សបញ្ជាក់ពីចេតនារបស់ក្រុមតាលីបង់ ក្នុងការអនុវត្តឡើងវិញនូវគោលនយោបាយដ៏ឃោរឃៅដែលដាក់ចេញក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បើទោះបីជារបាយការណ៍បង្ហាញថា ក្រុមនេះមិនដែលបញ្ឈប់ការរំលោភបំពានធ្ងន់ធ្ងរលើស្ត្រីទាំងស្រុងក៏ដោយ ហើយអ្វីដែលគេស្តីបន្ទោសខ្លាំងបំផុតគឺចំពោះវីដេអូដ៏សាហាវក្នុងឆ្នាំ២០១៥ ដែលបង្ហាញពីនារីអាយុ១៩ឆ្នាំម្នាក់ ត្រូវក្រុមបុរសឡោមព័ទ្ធ ព្រួតគ្នាគប់ដុំថ្មចំក្បាលពេញៗទំហឹង។

ការប្រហារជីវិតគឺធ្វើឡើង បន្ទាប់ពីស្ត្រីរូបនេះ ត្រូវគេចោទថា បានរួមភេទមុនរៀបការជាមួយគូដណ្តឹងរបស់នាង។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ បានអំពាវនាវម្តងហើយម្តងទៀត ឲ្យក្រុមតាលីបង់ គោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិនារី ដែលត្រូវបានរឹតត្បិត ចាប់តាំងពីខ្លួនឡើងកាន់អំណាចសាជាថ្មីនៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១ ក្រោយការដកទ័ពអាមេរិកដ៏វឹកវរ។

យោងតាមរបាយការណ៍ខែឧសភាឆ្នាំ២០២៣របស់អង្គការសហប្រជាជាតិ, មនុស្សចំនួន១៧៥នាក់ ត្រូវបានកាត់ទោសឲ្យដាក់ទណ្ឌកម្មផ្សេងៗ ហើយមាន៣៧នាក់ ត្រូវបានកាត់ទោសប្រហារជីវិតដោយគប់ដុំថ្ម។
លើសពីនេះ មនុស្សជាង១០០នាក់ត្រូវបានកាត់ទោសដោយវាយនឹងរំពាត់នៅទីសាធារណៈ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងព្រះ ខណៈ៤នាក់ផ្សេងទៀត ត្រូវដាក់ទណ្ឌកម្មឲ្យជញ្ជាំងបាក់សង្កត់លើ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ