Connect with us

ព័ត៌មានអន្ដរជាតិ

២ ខែទៀត ក្រុមហ៊ុន VinFast វៀតណាម ផ្ដើមលក់រថយន្តអគ្គិសនីក្នុងទីផ្សារ ថៃ

បានផុស

នៅ

ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម​ VinFast ​បាន​ប្រកាស​កាល​ថ្ងៃ​អង្គារអំពី​​ផែន​ការ​របស់​ខ្លួន​ នឹង​លក់​​រថយន្ត​ដើរ​ដោយ​ថាម​ពល​អគ្គិសនី​​ទៅ​ក្នុង​ទី​ផ្សារ​ប្រទេស​ថៃ ក្រោយ​ពេល​ដែល​បាន​សហការ​​រួច​រាល់​​ក្នុង​ការ​បើក​​​ទី​តាំង​បង្ហាញ​​ជា​ច្រើន​កន្លែង​​ទូ​ទាំង​ប្រទេស​ថៃ ​។ នេះ​បើ​​យោ​ង​តាម​ប្រភព​ព័ត៌មាន ​AP

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន VinFast ប្រចាំ​នៅ​ប្រទេស​ថៃ លោក​ស្រី Vu Dang Yen Hang ​បាន​​លើក​ឡើង​ប្រាប់​សារព័ត៌មាន AP ​ថា VinFast នឹង​​ចាប់​ផ្តើម​លក់​​ទាំង​ប្រភេទ​រថយន្ត​ Sport ​ដើរ​ដោយ​ថាម​ពល​អគ្គិសនី ក៏​ដូច​ជា​ ប្រភេទ​ម៉ូតូ​ Scooter ដើរថាម​ពល​អគ្គិសនី​​នៅ​ក្នុង​ប្រទេស​ថៃ​រយៈ​ពេល ​២ ​ខែ​​ខាង​មុខ​នេះ​ ហើយសម្រាប់​តម្លៃ និង​​របៀប​ទិញប្រភេទ​មធ្យោបាយ​​ធ្វើ​ដំណើរ​ដោយ​អគ្គិសនី​ខាង​លើ​នេះ នឹង​ប្រកាស​​ផ្សាយ​នា​ពេល​ក្រោយ​ ។ ​

សម្រាប់​ VinFast គឺ​ជា​ក្រុមហ៊ុន​​វៀតណាម​​ដែល​ទើប​​ចាប់​ផ្តើម​នាំ​ចេញ​រថយន្ត​អគ្គិសនី​របស់​ខ្លួន​​​ចេញ​កាល​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ ដោយ​​ត្រូវ​ជួប​នឹង​គូ​ប្រជែង​ស្វិត​ស្វាញ​​គឺ ក្រុមហ៊ុន​ផលិត​រថយន្ត​ពី​ប្រទេស​ចិន តួ​យ៉ាង​ ក្រុមហ៊ុន BYD ​ជា​ដើម ។ ដោយ​ឡែក ក្រុមហ៊ុន​ធំ​​ពី​អាមេរិក Tesla ​ក៏​មាន​វត្តមាន​ថ្មី​ៗ​នេះនៅ​លើ​ទី​ផ្សារ​​​ប្រទេស​ថៃក្នុង​នាម​ជា​គូ​ប្រកួត​ប្រជែង​មួយ​ផង​ដែរនៅ​ក្នុង​ពិព័ណ៌​បង្ហាញ​រថយន្ត និង​ម៉ូតូ​ធំ Bangkok International Motor Show ស្របពេលដែល VinFast ​ក៏​ដាក់​គោល​ដៅ​​លក់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ក្នុង​ទី​ផ្សារ​ពិភព​លោកឲ្យបាន​ ៥០ ​ទី​ផ្សារ​​នៅ​ត្រឹម​ចុង​ឆ្នាំ​២០២៤​នេះ ។ ​​​​​

ទោះយ៉ាងណា ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ​ថៃ គឺ​មាន​ទំហំ​តូច​នៅ​ឡើយ ប៉ុន្តែ​កំពុង​រីក​ធំ​ធាត់​យ៉ាង​ឆាប់​រហ័ស​ ដោយ​មាន​ការ​ឧបត្ថម្ភ និង​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​ពី​រដ្ឋាភិបាល​ថៃ ​។ ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ ក៏​មាន​ផែន​ការ​ជា​ច្រើន​ដើម្បី​បម្លែង​​​ចំនួន​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រមាណ​ ៣០% ក្នុង​ប្រទេស​ទៅ​ជា​ប្រភេទ​មធ្យោបាយ​​ដែល​ដើរ​ដោយ​ថាម​ពល​អគ្គិសនី​​​ត្រឹម​ឆ្នាំ​២០៣០ ។

​​​​​​​រំឭក​ផង​ដែរ​ថា សម្រាប់​ការ​លក់​រថយន្ត​អគ្គិសនី​​នៅ​ប្រទេស​ថៃ មានតម្លៃ​ស្មើ​​ប្រមាណ​ ៥៨% នៃ​ការ​លក់​ទាំង​អស់​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​ក្នុង​ឆ្នាំ​ ២០២២ ដោយនាំ​មុខ​​វៀត​ណាម និង​ឥណ្ឌូណេស៊ី​ ហើយ​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ថៃ​ក៏​កំពុង​ព្យាយាម​​បន្ថយ​ពន្ធ​នាំ​ចូល ក៏​ដូច​ជា​ឧបត្ថម្ភ​ធន​ដើម្បី​ឲ្យមាន​ទី​ផ្សារ​កាន់​តែ​ប្រកួត​ប្រជែង​ក្នុង​ប្រទេស​ខ្លួន​ ពិសេស​ការ​​ផ្សព្វ​ផ្សាយ​ការ​ផលិត និង​លក់​រថយន្ត​ដើរ​ដោយ​ថាម​ពល​អគ្គិសនី​ ៕

លោក​ស្រី Vu Dang Yen Hang ​​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន VinFast ប្រចាំ​នៅ​ប្រទេស​ថៃ

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម