ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ
យោធាមីយ៉ាន់ម៉ានៅថ្ងៃពុធនេះបានធ្វើព្យុហយាត្រាទ្រង់ទ្រាយធំមួយក្នុងរដ្ឋធានីណៃពិដោដើម្បីរំឭកដល់ការចាប់ផ្តើមនៃចលនាតស៊ូប្រឆាំងនឹងវត្តមានរបស់យោធាជប៉ុនក្នុងឆ្នាំ ១៩៤៥ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន NHK នៅថ្ងៃទី២៧ ខែមីនា ។

ព្យុហយាត្រាទ្រង់ទ្រាយធំនេះត្រូវបានយោធាហៅថាជា ទិវាកងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយក៏មានការឈប់សម្រាកនៅទូទាំងប្រទេសផងដែរ ខណៈមេដឹកនាំប្រទេសលោក Min Aung Hlaing ដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារយោធាកាលពី ៣ ឆ្នាំមុនបានចុះពិនិត្យផ្ទាល់នៃការត្រួតពល រួមទាំងការហោះហើរនៃយន្តហោះចម្បាំង និងការហែក្បួនរបស់ទាហានផងដែរ ។

យោងតាមការវិភាគនាពេលថ្មីៗនេះពីវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកបានឲ្យដឹងថា យោធាមីយ៉ាន់ម៉ាបានបាត់បង់កម្លាំងទ័ពប្រហែល ២០,០០០ នាក់ បើធៀបនឹងមុនរដ្ឋប្រហារ ។ ចាប់តាំងពីឆ្នាំមុនមក ការវាយប្រហារដ៏ធំរវាងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិចបានបង្កឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរលើកងទ័ពរបស់យោធា ហើយបានបង្ខំឲ្យទាហានជាច្រើនទម្លាក់អាវុធ និងលើកទង់ ស សុំចុះចាញ់ ។
គួរបញ្ជាក់ថា ដើម្បីបង្កើនកម្លាំងទ័ពរបស់ខ្លួនឡើងវិញ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសកាលពីខែកុម្ភៈឲ្យប្រជាពលរដ្ឋត្រូវមានកាតព្វកិច្ចបម្រើទ័ព ខណៈការសម្រេចចិត្តនេះបានជំរុញឲ្យយុវជនជាច្រើនភៀសខ្លួនទៅកាន់ប្រទេសថៃ ឬចូលរួមជាមួយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបង្កឲ្យភាពវឹកវរនៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?