Connect with us

ព័ត៌មានអន្ដរជាតិ

វេទិកាបូអាវ ដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមនៅ ចិន ផ្ដោតលើ​ប្រធានបទសំខាន់ៗចំនួន ៥

បានផុស

នៅ

កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាបូអាវសម្រាប់អាស៊ី (BFA) ដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមនៅសាធារណរដ្ឋប្រជាមានិតចិននាថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា នឹងផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៥ ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលចិនចេញផ្សាយនៅថ្ងៃទី២៧ ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការ BFA លោក Li Baodong បាននិយាយកាលពីថ្ងៃអង្គារថា វេទិកាដែលរៀបចំឡើងក្រោមមូលបទ “អាស៊ី និងពិភពលោក ៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម” នឹងផ្ដោតលើប្រធានបទសំខាន់ៗដូចជា “សេដ្ឋកិច្ចពិភពលោក”, “នវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”, “ការអភិវឌ្ឍន៍សង្គម”, “កិច្ចសហប្រតិបត្តិការអន្តរជាតិ” និង “កិច្ចប្រជុំរួម” ។

ទន្ទឹមនោះ ក្រៅពីសម្ដេចតេជោ ហ៊ុន សែន កិច្ចប្រជុំដែលរៀបចំឡើងនៅខេត្តហៃណាននាឆ្នាំ ២០២៤ នេះក៏នឹងទាក់ទាញថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានាប្រហែល ២,០០០ នាក់មកពីប្រទេស និងតំបន់ជាង ៦០ រួមជាមួយអ្នកសារព័ត៌មានជាង ១,១០០ នាក់មកពីប្រទេស និងតំបន់ប្រហែល ៤០ ផងដែរ ។

លោក Li បាននិយាយនៅក្នុងសុន្ទរកថាបើកសន្និសីទនៃវេទិកា BFA ថា បញ្ហាប្រឈមដែលពិភពលោកកំពុងប្រឈមមុខគឺស្មុគ្រស្មាញ ហើយមានតែការរួមគ្នា ក៏ដូចជាការទទួលខុសត្រូវ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះ ទើបពិភពលោកអាចបន្តដើរលើវិថីសន្តិភាព និងវិបុលភាព ហើយតាមរយៈកិច្ចពិភាក្សានៅក្នុងសន្និសីទ BFA នេះ យើងសង្ឃឹមនឹងប្រមូលផ្តុំគោលគំនិតឈ្លាសវៃរបស់ប្រជាជាតិទាំងអស់មកបង្រួបបង្រួមភាពរឹងមាំនៃអាស៊ី និងពិភពលោក ហើយជម្នះរាល់ការលំបាក និងបង្កើតអនាគតដ៏ល្អប្រសើរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាបូអាវសម្រាប់អាស៊ី (BFA) ដែលកកើតឡើងក្នុងឆ្នាំ ២០០១ គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលមិនស្វែងរកប្រាក់ចំណេញ ហើយមានទិសដៅលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងកាច់ចង្កូតនាវាប្រទេសអាស៊ីឆ្ពោះកាន់តែជិតទៅនឹងគោលដៅអភិវឌ្ឍន៍ ៕

ដោយ ៖ សុខ ជីវ័ន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម