ព័ត៌មានអន្ដរជាតិ
វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព
ក្រសួងសុខាភិបាលវៀតណាមថ្មីៗនេះបានប្រកាសឲ្យប្រើវេជ្ជបញ្ជាប្រភេទអេឡិចត្រូនិក ក៏ដូចជាណែនាំអំពីប្រព័ន្ធព័ត៌មានជាតិសម្រាប់ការគ្រប់គ្រងវេជ្ជបញ្ជាថ្នាំ និងវេជ្ជបញ្ជាទិញថ្នាំព្យាបាល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
តាមប្រភពព័ត៌មានខាងលើ សម្រាប់ការចាប់ផ្តើមអនុវត្តនេះ គឺដើម្បីធ្វើឲ្យមានប្រសិទ្ធិភាពឡើងសម្រាប់វេជ្ជបញ្ជាដែលប្រើប្រាស់ទូទាំងឱសថស្ថានក្នុងប្រទេស ក៏ដូចជាបញ្ជាក់ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពសុពលភាពនៃវេជ្ជបញ្ជា ។
ពាក់ព័ន្ធនឹងការចេញនូវវេជ្ជបញ្ជាអេឡិចត្រូនិកនេះ រដ្ឋាភិបាលវៀតណាមធ្វើឡើងក្នុងទិសដៅប្រឆាំងនឹងការប្រើថ្នាំផ្សះ Antibiotic ក៏ដូចជាអនុវត្ត គ្រប់គ្រងការប្រើប្រាស់ថ្នាំព្យាបាលឲ្យមានប្រសិទ្ធិភាព ស្របទៅតាមទិសដៅក្នុងពិភពលោក ។
ទន្ទឹមនោះ ប្រព័ន្ធព័ត៌មានជាតិអំពីវេជ្ជបញ្ជាថ្នាំ ក៏ដូចជាព័ត៌មានពាក់ព័ន្ធ នឹងធានានូវតម្លាភាពក្នុងការប្រើប្រាស់ថ្នាំព្យាបាលនៅវៀតណាម ពិសេសគឺភាពងាយស្រួល និងការគ្រប់គ្រងនៅតាមបណ្តាឱសថស្ថាន ក្នុងទិសដៅជារួមគឺសម្រាប់សេវាសុខភាពសាធារណៈ ។
តាមរយៈវេជ្ជបញ្ជាអេឡិចត្រូនិកនេះផងដែរ តាមបណ្តាឱសថស្ថានក៏អាចអនុវត្តការលក់ថ្នាំព្យាបាលបានលឿន និងប្រសិទ្ធិភាព ហើយខាងរដ្ឋាភិបាលក៏មានភាពងាយស្រួលក្នុងការធ្វើអធិការកិច្ច ជាប្រយោជន៍ជារួមប្រកបដោយប្រសិទ្ធិភាពដល់ប្រទេស ។
រំឭកផងដែរថា នៅប្រទេសវៀតណាម បញ្ហាមួយចំនួនក្នុងវិស័យសុខាភិបាលកំពុងកើតមាន ដូចជាការទិញលក់ថ្នាំពេទ្យព្យាបាលជំងឺដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវច្បាស់លាស់ ក៏ដូចជាអ្នកជំងឺទៅឱសថស្ថានវិនិច្ឆ័យអាការៈជំងឺ និងទិញថ្នាំដោយខ្លួនឯង ក៏ដូចជាយន្តការបញ្ជាក់ភាពត្រឹមត្រូវលើវេជ្ជបញ្ជាមួយចំនួនក្នុងការអនុវត្តលើឱសថស្ថានទូទាំងប្រទេសពុំមានប្រសិទ្ធិភាព កំពុងនៅចោទជាបញ្ហា ហើយការអនុវត្តជាយុទ្ធសាស្រ្តសុខាភិបាលរបស់រដ្ឋាភិបាលវៀតណាមខាងលើ ដើម្បីស្របទៅតាមរបត់បច្ចេកវិទ្យាដែលរីកលូតលាស់ក្នុងស្ថានភាពបច្ចុប្បន្នផងដែរ ៕
ដោយ៖ មាន រតនា
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ