ព័ត៌មានអន្ដរជាតិ
អាមេរិក ជួបគ្រោះអកុសល កប៉ាល់បុកស្ពានដ៏រន្ធត់ ចំនួន៧លើក ក្នុងប្រវត្តិសាស្រ្ត
កប៉ាល់ដឹកកុងតឺន័រមួយគ្រឿង បានបុកស្ពានដ៏សំខាន់មួយក្នុងទីក្រុង Baltimore កាលពីថ្ងៃអង្គារទី២៦ខែមីនា ដោយបណ្តាលឲ្យបាក់ ធ្លាក់មនុស្សនិងរថយន្តចូលទន្លេ។
ត្បិតចាប់ពីឆ្នាំ១៩៦០ដល់ឆ្នាំ២០១៥ ពិភពលោក ជួបហេតុការណ៍បាក់ស្ពានធំចំនួន៣៥លើក បណ្តាលឲ្យមនុស្ស៣៤២នាក់ បាត់បង់ជីវិតក៏ពិតមែន ប៉ុន្តែគេដឹងថា អាមេរិក ជួបគ្រោះអកុសលចំនួន១៨លើក ហើយក្នុងនោះទៀតសោត អាមេរិកជួបគ្រោះថ្នាក់បាក់ស្ពានដែលបង្កឡើងដោយកប៉ាល់ដ៏រន្ធត់ ត្រឹមតែ៧លើកប៉ុណ្ណោះ។
ខាងក្រោមនេះ ជាហេតុការណ៍កប៉ាល់បុកស្ពានដ៏រន្ធត់ចំនួន៧លើក ក្នុងប្រវត្តិសាស្រ្តអាមេរិក៖
១. ស្ពាន POPP’S FERRY
នៅថ្ងៃទី២០ខែមីនាឆ្នាំ២០០៩ កប៉ាល់មួយគ្រឿង បានបើកបុកស្ពាន Popp’s Ferry ក្នុងទីក្រុង Biloxi នៃរដ្ឋ Mississippi ទាំងកំរោល ដែលបណ្តាលឲ្យផ្នែកប្រវែង៤៥ម៉ែត្រនៃស្ពាន បាក់ចូលឈូងសមុទ្រ។
២. ស្ពាន INTERSTATE 40៖ ស្លាប់មនុស្ស ១៤នាក់
នៅថ្ងៃទី២៦ខែឧសភា ឆ្នាំ២០០២ កប៉ាល់មួយគ្រឿងបានបុកស្ពាន Interstate 40 លើទន្លេ Arkansas ក្នុងរដ្ឋ Oklahoma ដោយបាក់ផ្នែកប្រវែង១៥២ម៉ែត្រ ហើយធ្លាក់រថយន្តចូលទៅក្នុងទឹក។ មនុស្ស១៤នាក់ ត្រូវបាត់បង់ជីវិតនិង១១នាក់រងរបួស។
៣. ស្ពាន QUEEN ISABELLA៖ ស្លាប់មនុស្ស ៨នាក់
នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០០១ កប៉ាល់មួយគ្រឿង បានបុកស្ពាន Queen Isabella ក្នុងទីក្រុង Port Isabel នៃរដ្ឋតិចសាស់ ដោយបណ្តាលឲ្យផ្នែកកណ្តាលនៃស្ពានបាក់ចូលទៅក្នុងឈូងសមុទ្រ សម្លាប់មនុស្សចំនួន៨នាក់។
៤. ស្ពាន EADS៖ របួសមនុស្ស ៥០នាក់
នៅថ្ងៃទី១៤ខែមេសាឆ្នាំ១៩៩៧ កប៉ាល់ Anne Holly បានធ្វើដំណើរកាត់កំពង់ផែ St. Louis រួចក៏បុកចំសសរកណ្តាលស្ពាន Eads បណ្តាលឲ្យមនុស្ស៥០នាក់ រងរបួសស្រាល។
៥. ស្ពាន BIG BAYOU CANOT៖ ស្លាប់មនុស្ស ៤៧នាក់
នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ១៩៩៣៖ ក្នុងអំឡុងពេលចុះអ័ព្ទខ្លាំង កប៉ាល់មួយគ្រឿងបានបើកបុកស្ពានផ្លូវដែក Big Bayou Canot បណ្តាលឲ្យបាក់ រួចមួយសម្ទុះក្រោយមក រថភ្លើងក៏បានមកដល់ បណ្តាលឲ្យធ្លាក់ស្ពានក្បែរទីក្រុង Mobile នៃរដ្ឋ Alabama សម្លាប់មនុស្ស៤៧នាក់ និងរបួស១០៣នាក់។
៦. ស្ពាន SEEBER៖ ស្លាប់មនុស្សម្នាក់
នៅថ្ងៃទី២៨ខែឧសភាឆ្នាំ១៩៩៣ កប៉ាល់ Chris បានបើកបុកស្ពាន Judge William Seeber ក្នុងទីក្រុង New Orleans បណ្តាលឲ្យបាក់ផ្នែកខ្លះ ធ្លាក់រថយន្ត២គ្រឿងដឹកមនុស្ស៣នាក់ធ្លាក់ចូលទន្លេ។ មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។
៧. ស្ពាន SUNSHINE SKYWAY៖ ៣៥ស្លាប់
នៅថ្ងៃទី៩ខែឧសភាឆ្នាំ១៩៨០៖ កប៉ាល់ដឹកទំនិញ Summit Venture ប្រវែង១៨៥ម៉ែត្រ បានធ្វើដំណើរតាមច្រកដឹកជញ្ជូនដ៏តូចចង្អៀត នៃឈូងសមុទ្រ Tampa ក្នុងរដ្ឋ Florida ស្រាប់តែពេលនោះមានខ្យល់ព្យុះបណ្តាលឲ្យកប៉ាល់ ទៅបុកស្ពាន Sunshine Skyway បាក់បេតុងប្រវែង ៤២៦ម៉ែត្រ ទាំងដែលកំពុងមានចរាចរណ៍ដ៏មមាញឹកពេលព្រឹកព្រលឹម។ រថយន្តចំនួន៧គ្រឿង រួមទាំងរថយន្តក្រុងដែលមានមនុស្សជិះ២៦នាក់ផងដែរ បានធ្លាក់ចូលទៅក្នុងទឹក បណ្តាលឲ្យមនុស្ស៣៥នាក់ បាត់បង់ជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?