Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកស្ថិតក្នុងហានិភ័យ ព្រោះទឹកកកនៅអង់តាក់ទិក រលាយខ្លាំង

បានផុស

នៅ

តាមសេចក្តីប្រកាសរបស់អង្គការណាសា កាលពីដើមសប្តាហ៍នេះ, នៅឆ្នាំ២០២៤ ដែនសមុទ្រទឹកកកដែលគ្របដណ្តប់តំបន់អង់តាក់ទិក បានថយចុះមកត្រឹម១៥.៦៥លានគីឡូម៉ែត្រការ៉េ ដែលជាការរលាយខ្លាំងនិងធ្លាក់ចុះស្តើងបំផុតក្នុងរយៈពេល៤៦ឆ្នាំ ខណៈក្រុមអ្នកវិទ្យាសាស្រ្តព្រមានថា ពិភពលោកកំពុងស្ថិតក្នុងហានិភ័យហើយ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសង្កេតតាមផ្កាយរណបរបស់ណាសា បានបង្ហាញថា ផ្ទៃសរុបនៃមហាសមុទ្រអង់តាក់ទិកដែលគ្របដណ្តប់ដោយទឹកកក បានថយចុះមកត្រឹម១៥.៦៥លានគីឡូម៉ែត្រការ៉េ គិតត្រឹមថ្ងៃទី១៤ខែមីនា ហើយចំនួននេះគឺតិចជាងទំហំអតិបរមាជាមធ្យមចន្លោះឆ្នាំ១៩៨១ ដល់២០១០ ប្រមាណ ៦៤០ ០០០គីឡូម៉ែត្រការ៉េ។

សរុបទៅ បើគិតចាប់តាំងពីឆ្នាំ១៩៧៩មក, ទឹកកកអតិបរមា ដែលគ្របដណ្តប់នៅតំបន់អង់តាក់ទិក បានធ្លាក់ចុះក្នុងទំហំស្មើនឹងផ្ទៃដីនៃរដ្ឋអាឡាស្កា របស់អាមេរិក ទាំងមូល។

(រូបថត៖ ណាសា)

ការវិភាគនេះ គឺផ្អែកលើទិន្នន័យប្រមូលបានជាមួយនឹងឧបករណ៍ចាប់សញ្ញាមីក្រូវ៉េវ បំពាក់លើផ្កាយរណប Nimbus-7 ដែលដំណើរការរួមគ្នាដោយអង្គការណាសា និងរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិ (NOAA)។

តាមក្រុមអ្នកវិទ្យាសាស្រ្ត វិសាលភាពទឹកកកសមុទ្រប្រចាំថ្ងៃគិតត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៤ បានឈានដល់កម្រិតគួរឲ្យព្រួយបារម្ភ (ពណ៌ក្រហម) បើប្រៀបធៀបទៅនឹងកំណត់ត្រាចាស់ (ពណ៌ទឹកក្រូច) ឆ្នាំ២០១៧ ហើយអតិបរមានៃទឹកកកអង់តាក់ទិកក្នុងឆ្នាំនេះ គឺបានឈានដល់កម្រិតទាបបំផុតទី១៤ក្នុងកំណត់ត្រាទៀតផង។

ផ្កាយរណប Nimbus-7 (រូបថត៖ Eoportal)

ដោយសារតែបញ្ហាទឹកកករលាយលឿនបែបនេះហើយ ទើបក្រុមអ្នកវិទ្យាសាស្រ្តព្រមានថា ពិភពលោកកំពុងស្ថិតក្នុងហានិភ័យ ព្រោះគំរូអាកាសធាតុដ៏ស្មុគ្រស្មាញ បានបង្កផលលំបាកក្នុងការទស្សន៍ទាយថា តើនឹងមានអ្វីកើតឡើងនាពេលណាមួយ។

លើសពីនេះ អ្នកវិទ្យាសាស្ត្រជាមួយអង្គការណាសា និងមជ្ឈមណ្ឌលទិន្នន័យព្រឹលនិងទឹកកកជាតិ (NSIDC) នៅសាកលវិទ្យាល័យ Colorado សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា បើសិនជាទឹកកកមានកាន់តែតិច នោះច្បាស់ណាស់កម្តៅពិភពលោកនៅរដូវក្តៅ នឹងក្តៅខ្លាំងបំផុត ចំណែកឯរដូវរងាវិញ នឹងមិនសូវត្រជាក់ហើយមានរយៈពេលខ្លីទៀតផង៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឆ្នាំ ២០៣០ សមុទ្រអាក់ទិក នឹងលែងមានទឹកកកនៅរដូវក្ដៅទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម