ព័ត៌មានអន្ដរជាតិ
រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore
តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី២៨ខែមីនា, ក្រុមអ្នកជ្រមុជទឹកបានរកឃើញសាកសពកម្មករ២នាក់ក្នុងចំណោម៦នាក់ ដែលធ្លាក់ពីស្ពាន Francis Scott Key ក្រោយពេលបាក់ដោយសារត្រូវកប៉ាល់ដឹកកុងតឺន័រមួយគ្រឿង បុកចំយ៉ាងពេញទំហឹង។

សាកសពទាំង២ ម្នាក់ឈ្មោះ Alejandro Hernandez Fuentes អាយុ៣៥ឆ្នាំនិងម្នាក់ទៀតឈ្មោះ Dorian Ronial Castillo Cabrera អាយុ២៦ឆ្នាំ ត្រូវបានស្រង់ចេញពីទន្លេ Patapsco ហើយមន្ត្រីប៉ូលិសរដ្ឋ Maryland និយាយថា រថយន្តដឹកបុរសទាំងពីរនាក់នេះ ក៏ត្រូវបានរកឃើញក្នុងដែនទឹក ស្ថិតនៅចម្ងាយប្រហែល៧.៦ម៉ែត្រ ជិតផ្នែកកណ្តាលនៃស្ពានដែលបាក់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជ្រមុជទឹក កំពុងតាមរកសាកសពកម្មករចំនួន៤នាក់ទៀត ទាំងដែលត្រូវតស៊ូធ្វើការក្នុងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។

គេដឹងថា មានកម្មករចំនួន៦នាក់ កំពុងបំពេញការងារជួសជុលស្ពាន ពេលធ្លាក់ចូលទន្លេហើយ១៨ម៉ោងក្រោយមក ពួកគេត្រូវបានសន្មត់ថា គ្មាននរណាម្នាក់អាចនៅមានជីវិតឡើយ។
សូមជម្រាបឡើងវិញ ស្ពាន Francis Scott Key នៅទីក្រុង Baltimore នៃរដ្ឋ Maryland សហរដ្ឋអាមេរិក បានបាក់បន្ទាប់ពីត្រូវកប៉ាល់ដឹកទំនិញមួយគ្រឿង បុកចំពេញទំហឹង នៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃអង្គារទី២៦ខែមីនា។

កប៉ាល់សិង្ហបុរីទម្ងន់៩៦ម៉ឺនតោនមួយនេះមានឈ្មោះថា Dali ប្រវែង៣០០ម៉ែត្រ និងចុះបញ្ជីជាមួយក្រុមហ៊ុន Grace Ocean Pte Ltd ដែលជាសម្ព័ន្ធជាមួយ Synergy Marine Group ប៉ុន្តែត្រូវបានជួលដោយក្រុមហ៊ុនដឹកជញ្ជូនរបស់ដាណឺម៉ាក Maersk។ វាកំពុងចេញដំណើរពីទីក្រុង Baltimore នៅម៉ោង១ព្រឹក ហើយឆ្ពោះទៅកាន់ទីក្រុង Colombo នៃប្រទេសស្រីលង្កា។ តាមការគ្រោងទុក វានឹងទៅដល់គោលដៅនៅថ្ងៃទី២២ខែមេសា។
យោងតាមរបាយការណ៍របស់ ABC News, កប៉ាល់បានបាត់បង់ការគ្រប់គ្រង នៅពេលចាកចេញពីកំពង់ផែ ហើយក្រុមនាវិកក៏បានជូនដំណឹងដល់មន្ត្រីរដ្ឋ Maryland ដែរ។

ស្ពាននេះមានយានជំនិះពាណិជ្ជកម្ម និងរថយន្តដឹកអ្នកដំណើរឆ្លងកាត់ជាង១២លានគ្រឿងក្នុងឆ្នាំ២០២៣។ ដោយឡែក កំពង់ផែ Baltimore គឺជាមជ្ឈមណ្ឌលគ្រប់គ្រងគ្រឿងចក្រកសិកម្ម សំណង់ ធ្យូងថ្ម ព្រមទាំងការនាំចូលនិងនាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗផងដែរ។
ត្បិតចាប់ពីឆ្នាំ១៩៦០ដល់ឆ្នាំ២០១៥ ពិភពលោក ជួបហេតុការណ៍បាក់ស្ពានធំចំនួន៣៥លើក បណ្តាលឲ្យមនុស្ស៣៤២នាក់ បាត់បង់ជីវិតក៏ពិតមែន ប៉ុន្តែគេដឹងថា អាមេរិក ជួបគ្រោះអកុសលចំនួន១៨លើក ហើយក្នុងនោះទៀតសោត អាមេរិកជួបគ្រោះថ្នាក់បាក់ស្ពានដែលបង្កឡើងដោយកប៉ាល់ដ៏រន្ធត់ ត្រឹមតែ៧លើកប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ជួបគ្រោះអកុសល កប៉ាល់បុកស្ពានដ៏រន្ធត់ ចំនួន៧លើក ក្នុងប្រវត្តិសាស្រ្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ