ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចេញមុខគំរាមណាតូ បើផ្តល់ F-16 ឲ្យអ៊ុយក្រែន
សមាជិកអង្គការណាតូជាច្រើនប្រទេស បានសន្យាបរិច្ចាគយន្តហោះ F-16 ទៅឲ្យទីក្រុងកៀវ និងបណ្តុះបណ្តាលពីឡុតអ៊ុយក្រែនទៀតផង ប៉ុន្តែមិនទាន់មានការចែកចាយនៅឡើយទេ។ យ៉ាងណាក្តី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាម ប្រសិនបើយន្តហោះចម្បាំងដែលផលិតដោយសហរដ្ឋអាមេរិកធុននេះ ទៅដល់អ៊ុយក្រែនមែននោះ រុស្ស៊ីនឹងកម្ទេចវាចោល ដូចសព្វាវុធដែលលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន ផ្សេងទៀតអ៊ីចឹងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT កាលពីថ្ងៃពុធទី២៧ ខែមីនា ។
រុស្ស៊ីបានព្រមានលោកខាងលិចម្តងហើយម្តងទៀតថា ការដាក់យន្តហោះដែលមានសមត្ថភាពនុយក្លេអ៊ែរប្រភេទនេះ នឹងបង្កហានិភ័យ នាំឲ្យជម្លោះអ៊ុយក្រែន រីករាលដាលកាន់តែខ្លាំងជាក់ជាមិនខាន។
អំឡុងពេលចុះទៅមូលដ្ឋានទ័ពអាកាស Torzhok ក្នុងតំបន់ Tver, លោក ពូទីន និយាយថា “ប្រសិនបើពួកគេផ្តល់យន្តហោះ F-16 មែន ខ្ញុំគិតថា អ្នកដឹងច្បាស់ជាងអ្នកផ្សេងទៅទៀតថា វានឹងមិនផ្លាស់ប្តូរស្ថានភាពនៅសមរភូមិបានឡើយ ហើយយើងនឹងកម្ទេចយន្តហោះទាំងនេះ ដូចដែលយើងបានបំផ្លាញរថក្រោះ រថពាសដែក និងឧបករណ៍ផ្សេងទៀត រួមទាំងប្រព័ន្ធបាញ់រ៉ុកកែត ពហុមុខងារផងដែរ”។
យោងតាមលោកពូទីន, ក្នុងករណីយន្តហោះ F-16 ដែលហោះហើរដោយអាកាសយានិកអ៊ុយក្រែន ធ្លាយទៅដល់មូលដ្ឋាននៅប្រទេសទីបី ពួកគេនឹងក្លាយទៅជាគោលដៅស្របច្បាប់សម្រាប់អាកាសចរណ៍រុស្ស៊ី។ រុស្ស៊ីដឹងយ៉ាងច្បាស់ថា យន្តហោះចម្បាំងទសវត្សរ៍ឆ្នាំ១៩៧០ប្រភេទនេះ អាចផ្ទុកអាវុធនុយក្លេអ៊ែរបាន ហើយរឿងនេះនឹងត្រូវយកមកពិចារណាក្នុងប្រតិបត្តិការប្រយុទ្ធ។
ការគំរាមរបស់លោកពូទីន កើតឡើងមួយខែ បន្ទាប់ពីអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ក៏ព្រមានដែរថា ការផ្តល់យន្តហោះចម្បាំង F-16 ដល់ដៃប្រទេសអ៊ុយក្រែន នឹងបង្កជាហានិភ័យផ្ទុះសង្គ្រាមនុយក្លេអ៊ែរមិនខានឡើយ។
ក្នុងបទសម្ភាសជាមួយអ្នកកាសែតរុស្ស៊ី ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈ លោក Medvedev បានព្រមានខ្លាំងៗថា ការផ្ទុះឡើងសង្គ្រាមនុយក្លេអ៊ែរ មិនមែនជារឿងចៃដន្យឬគ្មានចេតនានោះទេ វាគឺពាក់ព័ន្ធនឹងភាពគ្រោះថ្នាក់នៅជុំវិញប្រទេសអ៊ុយក្រែន។
លោកបន្តថា “ទីក្រុងកៀវ ចង់បានយន្តហោះដែលរចនាដោយអាមេរិក ទាំងដែលពួកគេមិនទាន់ចេះប្រើ។ ដូច្នេះប្រសិនបើយន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះ ហោះចេញពីប្រទេសណាតូក្នុងបេសកកម្មជួយអ៊ុយក្រែន តើស្ថានការណ៍នឹងទៅជាយ៉ាងណា? ជាការវាយប្រហារលើប្រទេសរុស្ស៊ីមែនទេ? ខ្ញុំមិនចង់រៀបរាប់ច្រើនទេចំពោះ អ្វីដែលអាចកើតឡើង”។
សូមបញ្ជាក់ជាថ្មី កាលពីប៉ុន្មានខែមុន ទីក្រុងវ៉ាស៊ីនតោន បានអនុញ្ញាតឲ្យអាកាសយានិកអ៊ុយក្រែន ហ្វឹកហាត់បើកយន្តហោះ F-16 ហើយបង្ហើបថា ខ្លួនត្រៀមរួចរាល់ ដើម្បីផ្ទេរយន្តហោះពីភាគីទីបី ទៅឲ្យទីក្រុងកៀវ ពេលការបណ្តុះបណ្តាលត្រូវបានបញ្ចប់។
ចាប់តាំងពីផ្ទុះជម្លោះជាមួយរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២មក, ទីក្រុងកៀវ បានជំរុញម្ចាស់ជំនួយលោកខាងលិច ឲ្យផ្គត់ផ្គង់អាវុធទំនើបៗជាងមុន ព្រោះសង្ឃឹមថា វានឹងអាចផ្លាស់ប្តូរស្ថានការណ៍បាន ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលគំនិតបែបនេះ ដោយនិយាយថា សព្វាវុធរបស់លោកខាងលិច មានតែអូសបន្លាយជម្លោះ និងធ្វើឲ្យប្រជាជនរឹតតែឈឺចាប់ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ពេល F-16 ទៅដល់ដៃ អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា