ព័ត៌មានអន្ដរជាតិ
UN ៖ មនុស្ស ៧៨៣ លាននាក់ប្រឈមភាពអត់ឃ្លានរ៉ាំរ៉ៃ ខណៈពិភពលោកកំពុងខ្ជះខ្ជយអាហារ
មនុស្ស ៧៨៣ លាននាក់ប្រឈមនឹងភាពអត់ឃ្លានរ៉ាំរ៉ៃ និងកាន់តែធ្ងន់ធ្ងរ ខណៈដែលពិភពលោកបានខ្ជះខ្ជាយអាហារដែលផលិតទូទាំងពិភពលោកប្រហែល ១៩ ភាគរយ ឬស្មើនឹង ១.០៥ ពាន់លានតោន ។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ និងចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃទី២៨ ខែមីនានេះ ។

យោងតាមរបាយការណ៍ពីសន្ទស្សន៍កាកសំណល់អាហារនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា គិតពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ អាហារផលិតនៅទូទាំងពិភពលោកត្រូវបានខ្ជះខ្ជាយប្រមាណ ១៧ ភាគរយ ឬ ១.០៣ ពាន់លានតោនត្រូវបានខ្ជះខ្ជាយ ។
ទន្ទឹមនោះ អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សម្នាក់ៗខ្ជះខ្ជាយអាហារប្រហែល ៧៩ គីឡូក្រាមក្នុងមួយឆ្នាំ ស្មើនឹងអាហារយ៉ាងហោចណាស់ ១ ពាន់លានអាហារដែលខ្ជះខ្ជាយទូទាំងពិភពលោកជារៀងរាល់ថ្ងៃ ខណៈភាគច្រើននៃកាកសំណល់ ៦០ ភាគរយបានមកពីក្នុងគ្រួសារ, ប្រហែល ២៨ ភាគរយបានមកពីសេវាកម្មម្ហូបអាហារ ឬភោជនីយដ្ឋាន ហើយប្រហែល ១២ ភាគរយបានមកពីអ្នកលក់រាយ ។

ស្របពេលជាមួយគ្នានោះ របាយការណ៍នេះកើតឡើង ចំពេលដែលមនុស្ស ៧៨៣ លាននាក់នៅជុំវិញពិភពលោកប្រឈមនឹងការស្រេកឃ្លានរ៉ាំរ៉ៃ និងកន្លែងជាច្រើនកំពុងប្រឈមនឹងវិបត្តិអាហារកាន់តែធ្ងន់ធ្ងរ ខណៈសង្គ្រាមរបស់អ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាអំពើហិង្សានៅក្នុងប្រទេសហៃទីបានធ្វើឲ្យមានវិបត្តិស្បៀងអាហារកាន់តែធ្ងន់ធ្ងរឡើងៗ ។
គួរបញ្ជាក់ថា កាកសំណល់អាហារក៏ជាក្ដីកង្វល់របស់ពិភពលោកផងដែរ ដោយសារតែផលប៉ះពាល់បរិស្ថាននៃផលិតកម្មទាំងនោះរួមមានដី និងទឹកដែលសុទ្ធសឹងតែជាតម្រូវការសម្រាប់ដាំដំណាំ ចិញ្ចឹមសត្វ ខណៈការបំភាយឧស្ម័នផ្ទះកញ្ចក់ រួមទាំងឧស្ម័នមេតាន ជាឧស្ម័នដ៏មានឥទ្ធិពលដែលមានប្រហែល ៣០ ភាគរយនៃការឡើងកម្ដៅផែនដី ចាប់តាំងពីសម័យមុនឧស្សាហកម្មមក ៕

អត្ថបទ៖ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ