Connect with us

ព័ត៌មានអន្ដរជាតិ

អតីតអ្នកនាំពាក្យលោក ថាក់ស៊ីន ប្រកាសវិលត្រឡប់ចូលស្រុកវិញ ក្រោយ​និរទេស ១៥ ឆ្នាំ

បានផុស

នៅ

អតីតមេដឹកនាំក្រុមអាវក្រហមលោក Jakrapob Penkair បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Facebook កាលពីពេលថ្មីៗនេះថា លោកនឹងវិលត្រឡប់ចូលស្រុកវិញដើម្បីបម្រើប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនានេះ បន្ទាប់ពីរស់នៅនិរទេសអស់រយៈពេល ១៥ ឆ្នាំ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះទៀតសោត ក៏មានមិត្តភក្តិ និងអ្នកគាំទ្ររបស់លោកចេញមកសាទរ និងបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅផងដែរ ។ ជាក់ស្ដែងលោក Winyat Chatmontri មេធាវីតំណាងឲ្យអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានបង្ហោះថា “ខ្ញុំសូមជូនពរឲ្យអ្នកធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព” ខណៈលោក Chinnawat Haboonpad អតីតមេដឹកនាំក្រុមអាវក្រហម និងជាអតីតសមាជិកសភាគណបក្សភឿថៃក៏បានសរសេរបង្ហោះផងដែរថា “សូមស្វាគមន៍ កុំបោះបង់ចោលចិត្តគំនិតស្នេហាជាតិ” ។

លោក Jakrapob ធ្លាប់មានឈ្មោះបោះសំឡេង អំឡុងលោកកាន់ការជាអ្នកនាំពាក្យរដ្ឋាភិបាលក្នុងអាណត្តិលោក ថាក់ស៊ីន ចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៥ ហើយរហូតដល់ឆ្នាំ ២០០៨ លោកត្រូវបានតែងតាំងជានាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្នុងអំឡុងរដ្ឋបាលរបស់លោក Samak Sundaravej ។

ប៉ុន្តែឡើងធំមិនបានប៉ុន្មានផង ប៉ូលិសបានចោទប្រកាន់លោក Jakrapob ពីបទរំលោភលើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌដែលជាច្បាប់ “ប្រមាថព្រះមហាក្សត្រ” បន្ទាប់ពីមេដឹកនាំក្រុមអាវក្រហមរូបនេះថ្លែងបង្កាច់បង្ខូចដល់រាជាធិបតេយ្យក្នុងសុន្ទរកថាទៅកាន់កម្មវិធីឆ្លើយឆ្លងព័ត៌មានបរទេសនៅក្នុងប្រទេសថៃកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៧ ហើយបន្ទាប់មកបានរត់ចេញពីស្រុកថៃ និងរស់នៅនិរទេសខ្លួននាឆ្នាំ ២០០៩ ។

ទោះយ៉ាងណា រហូតដល់ខែកញ្ញា ឆ្នាំ ២០១១ ព្រះរាជអាជ្ញាបានទម្លាក់ការចោទប្រកាន់លោក Jakrapob ពីបទប្រមាថព្រះមហាក្សត្រ ប៉ុន្តែនៅឆ្នាំ ២០១៤ ពោលបន្ទាប់ពីរដ្ឋប្រហារ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) ដែលបង្កើតឡើងដោយយោធាបានកោះហៅអតីតមេដឹកនាំក្រុមអាវក្រហមរូបនេះឲ្យរ៉ាយរ៉ាប់ពីរឿងហេតុទាំងប៉ុន្មានទៅ NCPO ប៉ុន្តែដោយសារតែ​លោក​នៅ​ក្រៅ​ប្រទេស ដូច្នេះលោក​មិន​បានចូលខ្លួនបំភ្លឺនោះ​ឡើយ ។

បន្ទាប់មកនៅឆ្នាំ ២០១៧ របបយោធាបានចោទប្រកាន់គាត់ថាបានរក្សាទុកឃ្លាំងអាវុធដើម្បីញុះញង់ឲ្យមានជម្លោះនៅក្នុងប្រទេស ខណៈប៉ូលិស​បាន​អះអាង​ថា អាវុធ​មួយ​ចំនួន​នេះ​បាន​មក​ពី​ប្រភព​ដូច​គ្នាទៅ​នឹង​អាវុធ​ដែល​បាន​ប្រើ​ ក្នុង​អំឡុង​វិបត្តិ​នយោបាយ​ឆ្នាំ ២០១៤ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ព្រះរាជអាជ្ញាថៃក៏មិនទាន់ចេញចំណាត់ការផ្លូវច្បាប់ ក៏ដូចជាការដាក់ទោសទណ្ឌកម្រិតណាមួយនោះទេចំពោះការវិលត្រឡប់ចូលស្រុកវិញរបស់លោក Jakrapob ខណៈការហោះមកជាន់ទឹកដីថៃរបស់មេដឹកនាំអាវក្រហមរូបនេះទៀតសោត ក៏ជាសញ្ញាបង្ហាញពីការបន្ថូរបន្ថយស្ថានការណ៍នយោបាយថៃ បន្ទាប់ពីលោក ថាក់ស៊ីន វិលត្រឡប់ចូលស្រុកដូចគ្នាកាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម