ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្ត បញ្ចេញរូបភាពថ្មីនៃ Black Hole មហាធំមហិមា ជាមួយរបកគំហើញ យ៉ាងភ្ញាក់ផ្អើល
តាមការចុះផ្សាយរបស់គេហទំព័រ Space.com កាលពីថ្ងៃពុធទី២៧ខែមីនា, ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ចេញរូបភាពនៃប្រហោងខ្មៅ (Black Hole) ដ៏មហាធំមហិមាមួយឈ្មោះ Sagittarius A* (Sgr A*) ស្ថិតនៅចំកណ្តាល Milky Way របស់យើង ជាមួយនឹងរបកគំហើញដ៏គួរឲ្យភ្ញាក់ផ្អើលជាទីបំផុត។

អ្នកស្រាវជ្រាវជាង៣០០នាក់ មកពីទ្វីបអាហ្រ្វិក អាស៊ី អឺរ៉ុប អាមេរិកខាងជើងនិងអាមេរិកខាងត្បូង បានបង្កើតរូបថតជាទីចាប់អារម្មណ៍នេះ ដោយប្រើតេឡេស្កុប Event Horizon ដែលបង្ហាញឲ្យឃើញនូវរលកពន្លឺពណ៌ទឹកក្រូចនៅជុំវិញប្រហោងខ្មៅ។
ដើមឡើយ កាលពីរូបថត Sgr A* ត្រូវបានគេបញ្ចេញដំបូងក្នុងខែឧសភាឆ្នាំ២០២២ គឺមិនសូវច្បាស់ទេ ទើបតែខែមីនាឆ្នាំ២០២៤នេះប៉ុណ្ណោះ ដែលក្រុមអ្នកវិទ្យាសាស្រ្ត ខិតខំធ្វើឲ្យរូបកាន់តែច្បាស់ បង្ហាញរលកពន្លឺនិងដែនម៉ាញេទិករបស់ប្រហោងខ្មៅ មិនធ្លាប់ឃើញពីមុន។

ចំពោះរបកគំហើញដែលបង្កភាពភ្ញាក់ផ្អើលគឺថា ដែនម៉ាញេទិចរបស់ Sgr A* គឺស្រដៀងទៅនឹងប្រហោងខ្មៅមួយទៀតឈ្មោះ Messier 87 (M87) ដែរប៉ុន្តែបើគិតពីម៉ាសវិញប្រហោងខ្មៅទាំងពីរមានម៉ាសខុសគ្នាឆ្ងាយណាស់ ពោលគឺ Sgr A* របស់កាឡាក់ស៊ី Milky Way មានម៉ាសធ្ងន់ជាងព្រះអាទិត្យ ៤.៣លានដង ចំណែក M87* របស់កាឡាក់ស៊ី M87 មានម៉ាសធ្ងន់ជាងព្រះអាទិត្យដល់ទៅ ៦.៥ពាន់លានដងឯណោះ។
អ្នកស្រី Sara Issaoun សហប្រធានគម្រោងនៃសាកលវិទ្យាល័យ Harvard និយាយថា “អ្វីដែលយើងកំពុងឃើញនៅពេលនេះគឺថា មានដែនម៉ាញេទិករឹងមាំនិងបត់បែនខ្លាំង នៅជិតប្រហោងខ្មៅ កណ្តាលនៃកាឡាក់ស៊ី Milky Way។ ជាមួយការសិក្សារវាង Sgr A* និង M87* យើងបានដឹងច្បាស់ថា ដែនម៉ាញេទិកដ៏រឹងមាំ គឺមានសារៈសំខាន់ចំពោះរបៀបដែលប្រហោងខ្មៅ ធ្វើអន្តរកម្មជាមួយឧស្ម័ននិងអ្វីៗនៅជុំវិញខ្លួនវា។

សូមបញ្ជាក់ជាថ្មី ជាមួយនឹងម៉ាសធ្ងន់ជាងព្រះអាទិត្យ ៤.៣លានដង, Sgr A* គឺស្ថិតនៅចម្ងាយប្រហែល២៦ ០០០ឆ្នាំពន្លឺ ពីភពផែនដី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញ Black Hole មួយទៀត មានពណ៌ក្រហមឆ្អិនឆ្អៅ ធ្ងន់ជាងព្រះអាទិត្យ ៤០លានដង

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច