ព័ត៌មានអន្ដរជាតិ
កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការសិក្សារបស់សិស្ស
ក្រុមប្រឹក្សាសាលាធំៗចំនួន ៤ នៅក្នុងខេត្ត Ontario របស់ប្រទេសកាណាដាបានដាក់ពាក្យប្តឹងប្រឆាំងនឹងកម្មវិធីកម្សាន្ត TikTok, ក្រុមហ៊ុន Meta និង SnapChat ដោយចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនេះកំពុងរំខានដល់ការសិក្សារបស់សិស្ស ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៩ ខែមីនានេះ ។

ពាក្យបណ្ដឹងនេះប្រឆាំងនឹងវេទិកាដូចជា Facebook ,TikTok, SnapChat និង Instagram បន្ទាប់ពីកម្មវិធីទាំងនេះកំពុងបង្កឲ្យកុមារញៀននឹងការប្រើប្រាស់ ប៉ះពាល់ដល់ការគិត ដល់អាកប្បកិរិយា និងការរៀនសូត្ររបស់កុមារ ជាពិសេសធ្វើឲ្យគ្រូបង្រៀនពិបាកក្នុងការគ្រប់គ្រងជាដើម ។
ទន្ទឹមនឹងនោះ ពួកគេក៏កំពុងស្វែងរកសំណងលើការខូចខាតលើសពី ៤ ពាន់លានដុល្លារកាណាដា ស្មើរនឹង ២.៩ ពាន់លានដុល្លារសម្រាប់ការរំខានដល់ការសិក្សារបស់សិស្ស និងប្រព័ន្ធអប់រំប្រទេសកាណាដាផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យរបស់ Snap Inc. លោកស្រី Tonya Johnson ក៏បានចេញបកស្រាយពីមុខងាររបស់ Snapchat ផងដែរថា មិនជាប់ទាក់ទិននឹងរឿងរ៉ាវនេះនោះទេ ខណៈអ្នកតំណាងរបស់ក្រុមហ៊ុន Meta និង ByteDance មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះឡើយ ។
គួរបញ្ជាក់ថា រដ្ឋជាច្រើននៅសហរដ្ឋអាមេរិក រួមទាំងរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក ក៏កំពុងប្តឹងក្រុមហ៊ុន Meta ផងដែរពីបទបង្កគ្រោះថ្នាក់ដល់យុវជន និងរួមចំណែកដល់វិបត្តិសុខភាពផ្លូវចិត្តរបស់យុវជន ដោយបង្កើតលក្ខណៈពិសេសនៅលើ Instagram និង Facebook ដោយចេតនា ហើយធ្វើឲ្យកុមារញៀននឹងវេទិការបស់ខ្លួន ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ