Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

បានផុស

នៅ

នៅល្ងាចថ្ងៃទី ២៨ ខែមីនា ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការអំពីតម្លៃ និងបើកការកម្មង់ទិញរថយន្តអគ្គិសនីដំបូងរបស់ខ្លួន ដែលមានរូបរាងប្លែក និងទាក់ទាញ ។ យោងតាមនាយកប្រតិបត្តិ Lei Jun ម៉ូដែល SU7 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ជនជាតិចិន ដោយសម្រេចបាននូវចំនួននៃការបញ្ជាទិញជាមុនយ៉ាងច្រើន។

រូបភាព÷ Xiaomi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងក្រុមហ៊ុនឈានដល់ការបញ្ជាទិញចំនួន ១០.០០០គ្រឿង បន្ទាប់ពីរយៈពេល ៤នាទីដំបូងនៃកម្មពិធីប្រកាសជាផ្លូវការណ៍ ហើយបន្ទាប់មក នៅនាទីទី៧ ការបញ្ជាទិញ កើនឡើងរហូតដល់ ចំនួន ២០.០០០ គ្រឿង។ ហើយកាន់តែភ្ញាក់ផ្អើលបំផុតនោះគឺ យីហោរថយន្តអគ្គិសនីវ័យក្មេងនេះ លក់បាន ៥០.០០០ គ្រឿង បន្ទាប់ពីបើកការបញ្ជាទិញរយៈពេល ២៧នាទី។

យោងតាមគេហទំព័រ My Driver បានកត់សម្គាល់ថា ក្នុងចំណោមការបញ្ជាទិញដែលបានបញ្ជាក់ចំនួន ៥០.០០០ គ្រឿង ក្នុងនោះមានរថយន្តចំនួន ៥.០០០ គ្រឿងស្ថិតនៅក្នុងកំណែ Foundation Edition ។ អ្នកដែលបញ្ជាទិញម៉ូដែលនេះអាចផ្លាស់ប្តូរជម្រើសនៃការកំណត់រចនាសម្ព័ន្ធ ឬស្នើសុំការបង្វិលសងប្រាក់កក់ ប្រសិនបើពួកគេផ្លាស់ប្តូរចិត្តក្នុងរយៈពេល ៧ថ្ងៃ។ ដូច្នេះ កម្រិតនៃការលក់ពិតប្រាកដនឹងត្រូវបានបញ្ជាក់ក្នុងរយៈពេលពីរបីសប្តាហ៍បន្ទាប់ ។

រូបភាព÷ Xiaomi

តាមការបង្ហាញរបស់ Xiaomi បានឱ្យដឹងថា តម្លៃចាប់ផ្តើមនៃម៉ូដែល SU7 គឺ ២១៥.៩០០ យន់ (៣ម៉ឺនដុល្លារ) ថោកជាង Tesla Model 3 ដែលជាគូប្រជែងផ្ទាល់របស់រថយន្តនេះនៅក្នុងទីផ្សារប្រទេសចិន។ លើសពីនេះ Xiaomi ក៏ផ្តល់ជូននូវជម្រើសម៉ូដែល Pro តម្លៃ ២៤៦.០០០ យន់ (៣៤.០០០ ដុល្លារ) និង ម៉ូដែល Max តម្លៃ ៣០០.០០០ យន់ (៤១.៥០០ ដុល្លារ) សម្រាប់អតិថិជនងាយស្រួលសម្រេចចិត្តជ្រើសរើសផងដែរ។

ជាមួយគ្នានេះ លោក Lu Weibing ប្រធានក្រុមហ៊ុន Xiaomi បាននិយាយថា គោលដៅរបស់រថយន្តអគ្គិសនី Xiaomi គឺដើម្បីក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតទាំង ៣ នៅក្នុងប្រទេសចិន។ បើប្រៀបធៀបជាមួយការលក់របស់ដៃគូប្រកួតប្រជែងដូចជា Tesla Model 3, Ji Krypton 001, Weilai ET5… ប្រព័ន្ធផ្សព្វផ្សាយបានព្យាករណ៍ថាបរិមាណលក់ដែលចង់បានរបស់ Xiaomi ក្នុងឆ្នាំដំបូងគឺ ៦០.០០០ គ្រឿង។

សូមជម្រាបផងដែរថា ម៉ូដែល SU7 របស់ក្រុមហ៊ុន Xiaomi ត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែធ្នូ ឆ្នាំ ២០២៣។ ចំពោះការរចនារថយន្តនេះ មើលទៅដូចគ្នាច្រើនជាមួយផលិតផលរបស់ Porsche ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម