Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ដងស្ទូចនៅប្រទេសថៃ ស្លាប់កម្មករសំណង់ ៦នាក់ និងរបួស២០នាក់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Bangkok Post, កម្មករសំណង់ចំនួន៦នាក់ ត្រូវបាត់បង់ជីវិត ខណៈច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ដងស្ទូចនៅការដ្ឋានសំណង់ក្នុងស្រុក Pluak Daeng នៃខេត្ត Rayong ប្រទេសថៃ។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់នេះ កើតឡើងកាលពីល្ងាចថ្ងៃសុក្រទី២៩ខែមីនា នៅការដ្ឋានសាងសង់រោងចក្រដែក Sin Ker Yuan កម្ពស់​៦​ជាន់ ដែលគ្រប់គ្រងដោយជនជាតិចិន។

តាមការបញ្ជាក់ពីសារព័ត៌មានក្នុងស្រុក ក្រៅពីមនុស្សស្លាប់៦នាក់ ក៏នៅមានកម្មករសំណង់២០នាក់ផ្សេងទៀត ត្រូវរបួសផងដែរ។

ស្របពេលជាមួយគ្នានោះ សារព័ត៌មាន Khaosod បានផ្សាយថា កម្មករត្រូវស្លាប់ដោយសារតែដងស្ទូចបាក់ចុះនៅកម្ពស់១០០ម៉ែត្រ ហើយការដ្ឋាននោះ ភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ានម៉ា។

(រូបថត៖ Khaosod)

ក្រោយកើតហេតុភ្លាមៗ កម្មករសំណង់ នាំគ្នាតវ៉ាទាមទារឲ្យថៅកែរោងចក្រ សងប្រាក់៥លានបាតដល់គ្រួសារជនរងគ្រោះនីមួយៗ ជាហេតុនាំឲ្យក្រុមជួយសង្គ្រោះពិបាក ចូលទៅយកសាកសព និងអ្នករបួសចេញមកក្រៅ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ គេនៅមិនទាន់ដឹងច្បាស់ថាតើ ការបាក់ដងស្ទូចនេះ បណ្តាលមកពីមូលហេតុអ្វីនោះទេ៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ប្រយ័ត្នខ្ពស់ ខណៈ ជំងឺឈាមខ្មៅ កំពុងផ្ទុះខ្លាំងនៅ ឡាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៩ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៤ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម