Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

បានផុស

នៅ

កាលពីរាត្រីថ្ងៃសុក្រសប្ដាហ៍មុន រុស្ស៊ីបានជួបប្រទះហេតុការណ៍ដ៏តក់ស្លុត និងសោកសង្រេងមួយ បន្ទាប់ពីជនដៃដល់ដែលមានគ្នា ៤ នាក់បានបើកការបាញ់រះ និងបំផ្ទុះគ្រាប់បែកនៅសាលប្រគំតន្រ្តី Crocus City Hall ក្នុងទីក្រុងមូស្គូ ខណៈរុស្ស៊ីក៏បានបញ្ចេញព័ស្តុតាងមួយចំនួនផងដែរថា អ៊ុយក្រែនពិតជាជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ បើទោះបីជាក្រុមរដ្ឋឥស្លាមអះអាងទទួលខុសត្រូវក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបានអះអាងប្រាប់ទូរទស្សន៍ជប៉ុន NHK កាលពីពេលថ្មីៗនេះថា ភ្នាក់ងារចារកម្មមានព័ស្តុតាងនៃទំនាក់ទំនងរវាងជនដៃដល់លើការវាយប្រហារភេរវកម្មនៅជាយក្រុងមូស្គូជាមួយនឹងអ្នកជាតិនិយមអ៊ុយក្រែន ហើយព័ស្តុតាងនោះគឺជនល្មើសបានទទួលក្រដាសប្រាក់អ៊ុយក្រែនដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការប្រព្រឹត្តអំពើដ៏សាហាវយង់ឃ្នងនេះ ។

លោកស្រី Svetlana Petrenko អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី​បាន​ធ្វើ​សេចក្តី​ប្រកាស​នៅ​ទីក្រុង​មូស្គូ​ថា អ្នកស៊ើបអង្កេតបានវិភាគឧបករណ៍បច្ចេកទេសដែលអាជ្ញាធរពាក់ព័ន្ធរឹបអូសបានពីជនដៃដល់ទាំង ៤ ហើយថែមទាំងរកឃើញប្រតិបត្តិការហិរញ្ញវត្ថុរបស់ជនល្មើសទៅកាន់អ៊ុយក្រែនផងដែរ ។

លោកស្រី Svetlana Petrenko

បើទោះជារុស្ស៊ីដាក់ផ្ទាំងស៊ីបជាបន្តកន្ទុយទៅលើរដ្ឋាភិបាលទីក្រុងកៀវក៏ដោយ ប៉ុន្តែក្រុមរដ្ឋ​ឥស្លាមនៅតែរក្សាការ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះ ស្របពេលដែលអ៊ុយក្រែនក៏លាងខ្លួនឯងផងដែរថាមិនជាប់ពាក់ព័ន្ធណាមួយនឹងករណីនេះនោះឡើយ ខណៈប្រមុខចារកម្មយោធាអ៊ុយក្រែនលោក Kyrylo Budanov ថែមទាំងហៅការចោទប្រកាន់របស់រុស្ស៊ីទៀតថា “មិនសមហេតុសមផល” ទាល់តែសោះ ។

ដោយឡែក លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានក៏បានចេញមកទាត់ចោលចំពោះការចោទប្រកាន់របស់រុស្ស៊ីមកលើសហរដ្ឋអាមេរិកផងដែរ ហើយមន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថែមទាំងបានផ្ញើសារព្រមានជាលាយលក្ខណ៍អក្សរទៅកាន់ទីភ្នាក់ងារសន្តិសុខរុស្ស៊ីកាលពីថ្ងៃទី៧ ខែមីនាថា ច្បាស់ណាស់ក្រុមរដ្ឋឥស្លាមគឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះហេតុការណ៍ដ៏សាហាវឃោរឃៅនេះ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍វាយប្រហារភេរវកម្មនៅផ្សារទំនើប និងសាលប្រគំតន្ត្រី Crocus City Hall ក្នុងទីក្រុងមូស្គូកាលពីរាត្រីថ្ងៃទី២២ ខែមីនាកន្លងទៅ បណ្ដាលឲ្យមនុស្សប្រមាណ ១៤៤ នាក់ស្លាប់បាត់បង់ជីវិត និងជាង ៥៥០ នាក់រងរបួស ខណៈជនសង្ស័យត្រូវបានចាប់ខ្លួនជាបន្តកន្ទុយផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ តើ ណាតូ អាចប្រើមាត្រា ៥ បានទេ បើកងទ័ពខ្លួនត្រូវ រុស្ស៊ី បាញ់នៅអ៊ុយក្រែន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៩ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម