Connect with us

ព័ត៌មានអន្ដរជាតិ

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

បានផុស

នៅ

វិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ ២០២៣ កន្លងទៅបានប្រែមុខមាត់យ៉ាងស្រស់បំព្រង ពោលកម្ពុជាក្លាយជាមេកន្ទ្រាញ ប្រទេសដែលមានអត្រាស្ទុះងើបឡើងវិញនៃឧស្សាហកម្មគ្មានផ្សែងមួយនេះ ខ្ពស់ជាងប្រទេសណាៗទាំងអស់ប្រចាំនៅតំបន់អាស៊ាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទេសចរណ៍ Outbox Consulting បានឲ្យដឹងថា អត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់កម្ពុជាក្នុងឆ្នាំ ២០២៣ ហក់ឡើង ៨២.៥ ភាគរយនៃកម្រិតមុនរោគរាតត្បាតកូវីដ ១៩ ខណៈលំដាប់រងបានទៅលើម៉ាឡេស៊ីមានត្រឹម ៧៧.២ ភាគរយប៉ុណ្ណោះ ។

ចំណែកប្រទេសតោងកន្ទុយពីក្រោយកម្ពុជា និងម៉ាឡេស៊ី គឺធ្លាក់ក្រោមកណ្ដាប់ដៃឥណ្ឌូណេស៊ីជាមួយនឹងអត្រានៃការស្ទុះងើបឡើងវិញប្រមាណ ៧១.៧ ភាគរយ បន្ទាប់មកលំដាប់ទី ៤ បានទៅលើសិង្ហបុរី មាន ៧១.៣ ភាគរយ ខណៈប្រទេសថៃ ៧០.៤ ភាគរយ ​ឯវៀតណាម​សម្រេច​បាន​អត្រា​ស្ទុះ​ងើប​ឡើង​វិញ ៧០ ភាគរយខ្ពស់​ជាង​​ហ្វីលីពីនដែលគ្រងបានត្រឹម ៦៦ ភាគរយប៉ុណ្ណោះ ។

កាលពីឆ្នាំ ២០២៣ កន្លងទៅ កម្ពុជាទាក់ទាញភ្ញៀវទេសចរបរទេសបានជាង ៥.៤៥ លាននាក់ ស្របពេលដែលឆ្នាំ ២០២៤ នេះវិញ កម្ពុជារំពឹងនឹងមានចំនួនភ្ញៀវទេសចរកើនឡើងជាងឆ្នាំ ២០២៣ ទៅទៀត ខណៈមុខព្រួញទេសចរណ៍ដែលអូសដៃពិភពលោកនោះ ភាគច្រើនគឺប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្តព្រះសីហនុ ។

ដោយឡែក យោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីដើមខែមីនាបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ ២០២៣ បានគ្រងជាអធិរាជនៃវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានជាមួយនឹងការហោះហើរមកលេងកម្សាន្តរបស់ភ្ញៀវទេសចរបរទេសចំនួន ២៩ លាននាក់ ។

ចំណែកថៃដែលធ្លាប់ល្បីរន្ទឺមានទេសចរបរទេសហោះមកចុះចតច្រើនជាងគេនោះ បានធ្លាក់ខ្លួនមកលំដាប់ទី ២ វិញ ពោលកាលពីឆ្នាំ ២០២៣ ប្រទេសនេះទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ២៨ ​លាន​នាក់​ តោងពី​ក្រោយ​ដោយ​សិង្ហបុរី​មាន​ ១៣.៦ ​លាន​នាក់ ខណៈប្រទេស​វៀតណាម​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ​៤ ​មាន​ចំនួនភ្ញៀវទេសចរ ១២.៦ លាន​នាក់ ។

ស្របពេលជាមួយគ្នានេះដែរ ប្រទេស​ឥណ្ឌូណេស៊ី​បាន​កត់ត្រា​ចំនួន​ភ្ញៀវទេសចរបរទេសហោះមកលេងកម្សាន្តក្នុងប្រទេសកាលពីឆ្នាំ ២០២៣ កន្លងទៅបានប្រមាណជា ១១.៧ លាន​នាក់ ខណៈហ្វីលីពីនក្នុងចំនួន ៥.៤ លាននាក់ ហើយដោយសារតតែមើលឃើញពីសក្ដានុពលនៃវិស័យទេសចរណ៍នេះហើយ ជាពិសេសក្រោយវិធានការដកការរឹតត្បិតពាក់ព័ន្ធនឹងរោគរាតត្បាតកូវីដ ១៩ បច្ចុប្បន្នបណ្ដាប្រទេសអាស៊ានមួយចំនួនសុទ្ធតែបញ្ឆេះការប្រកួតប្រជែងលើវិស័យទេសចរណ៍ក្នុងតំបន់ដើម្បីទាក់ចិត្តភ្ញៀវទេសចរបរទេស ខណៈផ្ទាំងស៊ីបនោះគឺអ្នកដំណើរមកប្រទេសចិនជាមួយនឹងគោលនយោបាយលើកលែងទិដ្ឋាការនេះឯង ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ សារព័ត៌មានអូស្ត្រាលីផ្សាយថា កម្ពុជា ជាស្ដេចត្រាញ់ទេសចរណ៍ថ្មីកំពុង ស្រូបទាញភ្ញៀវអន្តរជាតិនៅអាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម