ព័ត៌មានអន្ដរជាតិ
ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត
ធនាគារ HSBC និង OCBC Bank Singapore បាននិយាយថា ប្រធានក្រុមហ៊ុន Van Thinh Phat និងជាអតីតសេដ្ឋិនីវៀតណាមលោកស្រី Truong My Lan បានដាក់បញ្ចាំអគារ Capital Place សម្រាប់ប្រាក់កម្ចីសរុបចំនួន ២០០ លានដុល្លារនៅធនាគារទាំងពីរ បន្ទាប់ពីលោកស្រីត្រូវបានដកហូតសិទ្ធិលក់អចលនទ្រព្យ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី៣០ ខែមីនាកន្លងទៅ ។

នៅឯសវនាការកាត់ក្ដីរបស់លោកស្រី Truong My Lan កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ តំណាងមកពីធនាគារធនាគារ HSBC និង OCBC Bank Singapore បានលើកឡើងថា ក្រុមហ៊ុន Twin-Peaks ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat បានប្រើប្រាស់អចលនទ្រព្យនេះដើម្បីធានាប្រាក់កម្ចីពីធនាគារទាំងពីរ ហើយប្រាក់កម្ចីទាំងនេះមិនទាន់ត្រូវបានទូទាត់លាត់សើយនៅឡើយទេ ខណៈកាលបរិច្ឆេទសងវិញនឹងផុតនាថ្ងៃទី៣០ ខែមេសា ។
អ្នកតំណាងធនាគារ HSBC បានបញ្ជាក់បន្ថែមថា “លោកស្រី Truong My Lan មិនមានសិទ្ធិលក់អគារ Capital Place នោះទេ ដោយសារតែវាជាវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចី ខណៈកន្លងមក អតីតសេដ្ឋិនីវ័យ ៦៨ ឆ្នាំដែលរងការកាត់ទោសប្រហារជីវិតរូបនេះ ធ្លាប់បានស្នើសុំឲ្យកូនស្រីរបស់លោកស្រីឈ្មោះ Chu Duyet Phan ដាក់លក់អគារដែលមានទីតាំងនៅផ្លូវ Lieu Giai ក្នុងទីក្រុងហាណូយ ដើម្បីយកប្រាក់ទាំងនោះទៅសងធនាគារ Saigon Commercial Bank (SCB)” ។

លោកស្រី Truong My Lan បានប្រាប់តុលាការថា អគារនោះមានតម្លៃ ១ ពាន់លានដុល្លារ ប៉ុន្តែកាលពីពេលថ្មីៗនេះ កូនស្រីរបស់លោកស្រីបានជូនដំណឹងដល់តុលាការថា មានឈ្មួញម្នាក់ហ៊ានចំណាយលុយ ៣៦០ លានដុល្លារសម្រាប់ទិញអចលនទ្រព្យមួយនេះ ក្រោយពេលដែលអគារ Capital Place ត្រូវបានបញ្ចាំនៅធនាគារចំនួន ៤ ផ្សេងគ្នាក្នុងតម្លៃ ២៣០ លានដុល្លារ ខណៈប្រាក់ដែលនៅសល់ពីការបង់ធនាគារ នឹងត្រូវប្រគល់ឲ្យអាជ្ញាធរដើម្បីទូទាត់ឲ្យធនាគារ SCB ។
ទោះយ៉ាងណា អ្នកតំណាងរបស់ធនាគារ HSBC និង OCBC Bank Singapore បានដាក់ពាក្យប្តឹងទៅតុលាការលើបទចោទប្រកាន់ផ្តល់អាទិភាពដល់ការប្រើប្រាស់អគារដើម្បីទូទាត់លាត់សើយប្រាក់កម្ចីដែលកំពុងមានស្រាប់ ហើយអ្នកតំណាងធនាគារទាំងពីរថែមទាំងស្នើទៀតថា បន្ទាប់ពីអគារនេះត្រូវបានដាក់លក់ និងប្រាក់កម្ចីត្រូវបានទូទាត់រួចរាល់ហើយ មូលនិធិដែលនៅសល់គួរតែត្រូវបានផ្ទេរទៅឲ្យអាជ្ញាធរជំនួសវិញ មិនមែនប្រគល់ទៅឲ្យធនាការ SCB នោះឡើយ ។

គួរបញ្ជាក់ថា លោកស្រី Truong My Lan ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតពីបទចោទប្រកាន់ស៊ីសំណូកសូកប៉ាន់ និងបំពានបទប្បញ្ញត្តិធនាគារ ជាពិសេសគឺការកិបកេងបន្លំប្រាក់ពីធនាគារ SCB ចំនួន ៣០៤ ពាន់ពាន់លានដុង (១២.៣១ ពាន់លានដុល្លារ) ខណៈអង្គជំនុំជម្រះលើអតីតសេដ្ឋិនីរូបនេះបានចាប់ផ្តើមតាំងតែពីថ្ងៃទី៥ ខែមីនាមកម្ល៉េះ ហើយគ្រោងនឹងបន្តរហូតដល់ថ្ងៃទី២៩ ខែមេសាឯណោះ ។
ទាក់ទងនឹងទំនួលខុសត្រូវរដ្ឋប្បវេណី រដ្ឋអាជ្ញាបានស្នើឲ្យគណៈវិនិច្ឆ័យបង្ខំចុងចោទ Truong My Lan សងសំណងដល់ធនាគារ SCB សម្រាប់ការខាតបង់សរុបចំនួន ៦៦៧,៧០០ ពាន់លានដុង (២៧ ពាន់លានដុល្លារ) និងការប្រាក់បន្ថែមពីលើតម្លៃតួលេខទឹកប្រាក់សរុប ហើយចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ ក្រុមរបស់លោកស្រី Truong My Lan មានប្រាក់កម្ចីច្រើនជាង ២,៥០០ នៅធនាគារ SCB ជាមួយនឹងទឹកប្រាក់សរុបជាង ៤៤ ពាន់លានដុល្លារដែលស្មើនឹង ៩៣ ភាគរយនៃឥណទានសរុបដែលធនាគារបានចេញឲ្យ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?