Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ពិនិត្យរោងចក្រគ្រប់គ្រងដោយជនជាតិចិន ទូទាំងប្រទេស ក្រោយហេតុការណ៍រន្ធត់ ស្លាប់កម្មករ ៦នាក់

បានផុស

នៅ

ក្រោយកើតហេតុបាក់ដងស្ទូចស្លាប់កម្មករ៦នាក់នៅខេត្ត ​Rayong ពេលនេះគណៈកម្មាធិការ​ឧស្សាហ៍កម្ម​របស់​សភាថៃ ​កំពុង​ពិនិត្យ​មើលរោងចក្រ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​នៅ​ទូទាំង​ប្រទេស ដោយរកឃើញថា​ រោងចក្រ​​មួយចំនួន​បាន​បំពាន​ច្បាប់ និង​ប៉ះពាល់​ដល់​បរិស្ថានយ៉ាងខ្លាំង។

(រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Bangkok Post, លោក Akaradet Wongpitakrote សមាជិកសភាមកពីគណបក្សថៃរួបរួមជាតិ ប្រចាំខេត្ត Ratchaburi និងជាប្រធានគណៈកម្មាធិការសភា បាននិយាយកាលពីថ្ងៃអាទិត្យទី៣១ខែមីនាថា គណៈកម្មាធិការបានទទួលពាក្យបណ្តឹងថា រោងចក្រដែលគ្រប់គ្រងដោយជនជាតិចិន បានបង្កផលប៉ះពាល់ ដូចជាការបំពុល ហើយមានការចោទប្រកាន់ថា សាងសង់ឬបើកដំណើរការដោយគ្មានអាជ្ញាប័ណ្ណ ឬយកជនជាតិថៃ ឲ្យឈរឈ្មោះជំនួស។

តាមការបញ្ជាក់ពីលោក Akaradet, គណៈកម្មាធិការ ​កំពុង​ពិនិត្យ​រោងចក្រ​របស់​ប្រតិបត្តិករ​ចិននៅ​ទូទាំង​ប្រទេស ហើយអ្វីដែលត្រូវបារម្ភគឺថា គណៈកម្មាធិការ ​បាន​រក​ឃើញ​រោងចក្រ​មួយ​ដែល​អាច​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ ព្រោះតែ​កាកសំណល់​រ៉ែ។

លោក Akaradet Wongpitakrote (រូបថត៖ Bangkok Post)

បន្ថែមពីលើនេះ ប្រតិបត្តិករជនជាតិចិនម្នាក់ ត្រូវបានចាប់ខ្លួនក្នុងខេត្ត Chon Buri ពីបទបំផ្លាញបរិស្ថាន ហើយមន្ត្រីពាក់ព័ន្ធកំពុងប្រមូលព័ស្តុតាង ដើម្បីចាត់វិធានការផ្លូវច្បាប់លើរោងចក្រប្រហែលប្រាំមួយ ដោយក្នុងនោះមានពីរនៅខេត្ត Chachoengsao និង Samut Sakhon។

សូមបញ្ជាក់ថា ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីកម្មករសំណង់ចំនួន៦នាក់ ត្រូវបាត់បង់ជីវិត ខណៈច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ដងស្ទូចនៅការដ្ឋានសំណង់ក្នុងស្រុក Pluak Daeng នៃខេត្ត Rayong។

(រូបថត៖ Xinhua)

គ្រោះថ្នាក់នេះ កើតឡើងកាលពីល្ងាចថ្ងៃសុក្រទី២៩ខែមីនា នៅការដ្ឋានសាងសង់រោងចក្រដែក Sin Ker Yuan កម្ពស់​៦​ជាន់ ដែលគ្រប់គ្រងដោយជនជាតិចិន ហើយបើតាមការបញ្ជាក់ពីសារព័ត៌មានក្នុងស្រុក ក្រៅពីមនុស្សស្លាប់៦នាក់ ក៏នៅមានកម្មករសំណង់២០នាក់ផ្សេងទៀត ត្រូវរបួសផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ថាតើ ការបាក់ដងស្ទូចនេះ បណ្តាលមកពីមូលហេតុអ្វីនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាក់ដងស្ទូចនៅប្រទេសថៃ ស្លាប់កម្មករសំណង់ ៦នាក់ និងរបួស២០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣២ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៥៦ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

Sokha Hotels

ព័ត៌មានពេញនិយម