ព័ត៌មានអន្ដរជាតិ
សប្តាហ៍ក្រោយ អាមេរិក ជួបសូរ្យគ្រាសមហាកម្រ អាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស
នៅថ្ងៃទី៨ខែមេសា តំបន់អាមេរិកខាងជើង នឹងជួបប្រទះព្រឹត្តិការណ៍មហាកម្របំផុតមួយ នោះគឺ សូរ្យគ្រាស ដែលកើតឡើងតែម្តងប៉ុណ្ណោះ ក្នុងមួយឆាកជីវិតមនុស្ស។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការណាសា។

បានជាគេថា នេះជាព្រឹត្តិការណ៍កម្រព្រោះ ៩០ភាគរយនៃអង្កត់ផ្ចិតរបស់ព្រះអាទិត្យ នឹងត្រូវបាំងដោយព្រះចន្ទ ហើយជះស្រមោលមកផែនដី។ វាកើតឡើងចំពេលថ្ងៃដែលមានយានយន្តបើកពេញផ្លូវ ហើយដោយសារតែភាពងងឹតស្លុបនេះហើយ ទើបអាជ្ញាធរអាមេរិក បានចេញសេចក្តីព្រមានចំពោះការធ្វើចរាចរណ៍ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

ម្យ៉ាងវិញទៀត ប្រជាជនក៏ត្រូវបានណែនាំឲ្យពាក់វ៉ែនតាផងដែរ ពោលគឺកុំមើលសូរ្យគ្រាសដោយភ្នែកទទេ ហើយរដ្ឋនានាក៏ពិចារណាបិទសាលារៀនទៀតផង ដើម្បីសុវត្ថិភាពសិស្ស។

សូរ្យគ្រាសកម្រនេះ នឹងគ្របដណ្តប់លើរដ្ឋចំនួន១៥របស់អាមេរិក ហើយបើតាមគន្លង វានឹងធ្វើដំណើរចេញពីប្រទេសម៉ិកស៊ិក ឆ្ពោះទៅភាគឦសានអាមេរិក ចាប់ពីរដ្ឋ Texas ទៅកាន់រដ្ឋ Ohio មុនពេលទៅដល់ប្រទេសកាណាដា និងត្រលប់ទៅរដ្ឋ Maine វិញ។

យោងតាមក្រុមអ្នកជំនាញណាសា បានឲ្យដឹងថា ប្រសិនបើខកខានចំពោះព្រឹត្តិការណ៍លើកនេះ ប្រជាជនកាណាដា ក៏ដូចជាអាមេរិកនឹងលែងបានឃើញសូរ្យគ្រាសដ៏កម្របែបនេះទៀតហើយ ព្រោះថា វានឹងមិនកើតឡើងម្តងទៀតឡើយ រហូតដល់ឆ្នាំ២១០៦ឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តំបន់ អាស៊ី អាចមើលឃើញ “ចន្ទគ្រាស” មួយផ្នែកទៀតនៅប៉ុន្មានខែខាងមុខ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?