ព័ត៌មានអន្ដរជាតិ
ប៉ូលិស វៀតណាម ចាប់ខ្លួនបុរស ៣ នាក់ ពីបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ប៉ូលិសនៅទីក្រុងហូជីមិញបានចាប់ខ្លួនបុរស៣នាក់ ពីបទក្លែងបន្លំអត្តសញ្ញាណធ្វើជាមន្ត្រីប៉ូលិស ហើយបោកបញ្ឆោតស្ត្រីម្នាក់ដើម្បីយកព័ត៌មានផ្ទាល់ខ្លួនរបស់នាង និងលួចដកប្រាក់ចេញពីគណនីធនាគារជនរងគ្រោះចំនួន ១.៨ ពាន់លានដុង (៧២,៦០៦ ដុល្លារ) នេះបើយោងតាម vnexpress បានចុះផ្សាយនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤។
ជនសង្ស័យទីមួយឈ្មោះ Nguyen Duc Vuong Trong អាយុ ៣៣ ឆ្នាំ; Nguyen Tung Duong អាយុ ២៩ ឆ្នាំ; និង Nguyen Huu Thang អាយុ ២២ ឆ្នាំ ត្រូវបានចាប់ខ្លួនដោយប៉ូលិសសក្រុងហូជីមិញ និងកងកម្លាំងប៉ូលិសសន្តិសុខតាមអ៊ីនធឺណិតកាលពីថ្ងៃសុក្រ ពីបទកាន់កាប់ទ្រព្យសម្បត្តិដោយបណ្តាញកុំព្យូទ័រ បណ្តាញទូរគមនាគមន៍ ឬឧបករណ៍អេឡិចត្រូនិក។

ផ្អែកតាមរបាយការណ៍របស់ប៉ូលិសបញ្ចាក់ថា ខ្លួនទទួលបណ្ដឹងពីស្ត្រីម្នាក់ឈ្មោះ Hong នៅទីក្រុង Thu Duc ថា នាងទទួលទូរស័ព្ទពីមនុស្សដែលហៅខ្លួនឯងថាជាមន្ត្រីប៉ូលិស ដោយសុំឲ្យនាងធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន នៅក្នុងមូលដ្ឋានទិន្នន័យប្រជាជន។ ពួកគេបានសុំឲ្យនាងទាក់ទងពួកគេនៅលើ Zalo ហើយផ្ញើនូវតំណដែលស្នើសុំឲ្យនាងផ្តល់ព័ត៌មានផ្ទាល់ខ្លួនដូចជាឈ្មោះ និងអត្តសញ្ញាណផ្ទាល់ខ្លួនរបស់នាង។
ក្រោយមក Hong បានទទួលសំណួរជាច្រើនទាក់ទងនឹងគណនីធនាគាររបស់នាង ដូច្នេះនាងមានការសង្ស័យ ហើយឈប់ឆ្លើយតប។ គណនីធនាគារ និងប័ណ្ណឥណទានរបស់នាងត្រូវបានលួច ដែលបណ្តាលឲ្យជនរងគ្រោះបាត់បង់ប្រាក់ជាង ១.៨ ពាន់លានដុងឯណោះ។
ប៉ូលិសបានរកឃើញថា លុយរបស់ Hong ១.៣ពាន់លានដុង ត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនក្នុងប្រទេសកម្ពុជា ហើយបន្ទាប់មកផ្ទេរទៅគណនីផ្សេងៗជាច្រើន។ ព័ត៌មានកាតឥណទានរបស់ Hong ត្រូវបានប្រើប្រាស់ដោយ Trong, Duong និង Thang ដើម្បីទិញទំនិញតាមអ៊ីនធឺណិត។
យ៉ាងណាំក៏ដោយ លោក Trong និងបក្ខពួកបានសារភាពថា កាលពីខែតុលាឆ្នាំមុន ពួកគេបានស្គាល់ក្រុមឧក្រិដ្ឋជននៅកម្ពុជា។ ក្រុមនេះក្លែងបន្លំជាតួរលេខអាជ្ញាធរ ដើម្បីបញ្ឆោតមនុស្សឲ្យដំឡើងកម្មវិធី និងទទួលបានការគ្រប់គ្រងលើឧបករណ៍របស់ពួកគេ។ ជាពិសេស ឧក្រិដ្ឋជនផ្ទេរប្រាក់ជនរងគ្រោះទៅគណនីផ្សេងដើម្បីលួច ព័ត៌មានអំពីប័ណ្ណឥណទាននឹងត្រូវបានផ្តល់ជូនប្រជាជនក្នុងប្រទេសវៀតណាម ដូចជា Trong ដើម្បីទិញទំនិញតាមអ៊ីនធឺណិត មុនពេលលក់ទំនិញ និងផ្តល់ប្រាក់ដល់ឧក្រិដ្ឋជនចំនួន ១០% ជាប្រាក់រង្វាន់ថែមទៀតផង៕
អត្ថបទ សាង ស្រីល័ក្ខ
ចុចអាន៖ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?