Connect with us

ព័ត៌មានអន្ដរជាតិ

កម្លាំងទ័ពជើងទឹក មីយ៉ាន់ម៉ា ប្រើនាវាចម្បាំងបាញ់ផ្លោងដាក់អ្នកភូមិ

បានផុស

នៅ

អ្នកភូមិជាច្រើននាក់បានរងរបួស ហើយផ្ទះជាង ៣០០ ខ្នងត្រូវបំផ្លាញខ្ទេចខ្ទី បន្ទាប់ពីនាវាចម្បាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបាញ់ផ្លោងដាក់ភូមិមួយក្នុងតំបន់ Kyaikmaraw នៃរដ្ឋ Mon ដើម្បីសងសឹកចំពោះការវាយដណ្ដើមយកប៉ុស្តិ៍ប៉ូលិសនៅក្បែរនោះពីសំណាក់កងកម្លាំងការ៉ែន ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីចុងខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពរំដោះជាតិការ៉ែន (KNLA) និងសម្ព័ន្ធក្រុមប្រដាប់អាវុធផ្សេងទៀតនៅថ្ងៃចន្ទនេះបានវាយដណ្ដើមយកប៉ុស្តិ៍ប៉ូលិសមួយកន្លែងនៅក្នុងភូមិ Kawbein ចម្ងាយប្រមាណ ៩៦ គីឡូម៉ែត្រពីទីបញ្ជាការភូមិភាគឦសានដែលកំពុងក្ដោបក្ដាប់ដោយរដ្ឋាភិបាលយោធា ហើយដើម្បីជាការសងសឹក កម្លាំងទ័ពជើងទឹករបស់របបសឹកមីយ៉ាន់ម៉ាបានបញ្ចេញនាវាចម្បាំង និងដាក់កាណុងបាញ់ផ្លោងមិនអាណិតអាសូរចេញពីទន្លេ Gyaing នៅក្បែរភូមិ Dhamma Tha ។

ទន្ទឹមនោះ យោងតាមក្រុមប្រឹក្សាសហព័ន្ធរដ្ឋ Mon (MSFC) បានឲ្យដឹងដែរថា ក្រោយពីការបាញ់រះនោះហើយ ភ្លើងក៏បានឆាបឆេះ​អស់​រយៈពេល ​៤ ​ម៉ោង និងបណ្តាលឲ្យ​ប្រជាពលរដ្ឋ​ជាង​ ៣០ ​នាក់​រង​របួស ដោយសារតែរលាកភ្លើង ហើយថែមទាំង​លេប​ត្របាក់​ផ្ទះ​ចំនួន ​៣០០ ​ខ្នង​ផងដែរក្នុង​ចំណោម​ផ្ទះ​សរុប ១ ពាន់​ខ្នង ខណៈកងកម្លាំងរដ្ឋាភិបាលមិនបានបន្ថូរដៃនោះឡើយ ពោលមានតែបើកការវាយលុកទៅភូមិដទៃទៀត ។

អ្នកភូមិដែលរត់គេចខ្លួនចេញពីអណ្ដាតភ្លើងបានប្រាប់សារព័ត៌មាន The Irrawaddy ថា “ផ្ទះស្ទើរតែទាំងអស់នៅក្នុងភូមិ គឺសាងសង់ឡើងពីឥដ្ឋ ហើយផ្ទះអ្នកខ្លះ ២ ជាន់ ឯខ្លះទៀត ៣ ជាន់ ។ យើង​ប្រឹងសង់ផ្ទះដើម្បីជ្រកកោន បន្ទាប់ខំសន្សំសំចៃលុយពីការរត់ទៅធ្វើការនៅប្រទេសថៃជាង ១០ ឆ្នាំ ប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវបានរលាយគ្មានសល់” ។

អ្នកភូមិបន្តទៀតថា “ឥឡូវនេះភ្លើងបានលេបត្របាក់ផ្ទះសម្បែងរបស់យើងស្ទើរតែក្លាយផេះផង់ទៅហើយ ដោយសារតែរថយន្តពន្លត់អគ្គិភ័យមិនអាចបើកចូលបាន ។ អ្នកភូមិបានសម្រេចចិត្តរត់ទៅដងទឹកទន្លេដើម្បីយកមកពន្លត់ ប៉ុន្តែទម្រាំពន្លត់បាន ផ្ទះជាង ២០០ ខ្នងបានក្លាយជាផេះទៅហើយ” ។

ចាប់តាំងពីសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច ឬសម្ព័ន្ធ ៣ នាក់បងប្អូនវាយដណ្ដើមបានប៉ុស្តិ៍ប៉ូលិសក្នុងភូមិ Kawbein មក ទាហានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាជាង ២៦០ នាក់ត្រូវបានដាក់ពង្រាយកម្លាំងនៅក្នុងចំនួន ២ ផ្សេងទៀតនៅក្បែរនោះ ខណៈអ្នកស្រុកជាច្រើននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ពី UN មនុស្សជាង ១,៥០០ នាក់ស្លាប់បាត់បង់ជីវិត ចាប់តាំងពីរដ្ឋប្រហារយោធា និងការបង្ក្រាបដោយហិង្សាលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេល ៣ ឆ្នាំមកនេះ ។ ក្នុងនោះពលរដ្ឋជាង ២.៣ លាននាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ខណៈជិត ២៦,000 នាក់ត្រូវចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំឃាំង ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៦ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥១ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម