Connect with us

ព័ត៌មានអន្ដរជាតិ

អតីតវិស្វករ Google លោក Colin Huang ក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាកំពូលរបស់ចិន

បានផុស

នៅ

លោក Colin Huang អតីតវិស្វករ Google បានក្លាយជាស្ថាបនិកនៃក្រុមពាណិជ្ជកម្ម PDD Holdings ឥឡូវនេះមានទ្រព្យសម្បត្តិខ្ពស់បំផុតក្នុងចំណោមមហាសេដ្ឋីបច្ចេកវិទ្យារបស់ប្រទេសចិន​ ចំនួន ៥៣.៤ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវ Hurun ។

សារព័ត៌មាន South China Morning Post បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យ៤៤ ឆ្នាំរូបនេះបានកើនឡើង ៧១% ធៀបនឹងឆ្នាំមុន ដោយសារការកើនឡើងនៃភាគហ៊ុនដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិករបស់ PDD ដែលត្រូវបានជំរុញដោយក្រុមហ៊ុនដំណើរការបានល្អជាងការរំពឹងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតដដែលបានរាយការណ៍ ដោយដកស្រង់ទិន្នន័យពីទីក្រុងសៀងហៃថា នេះជារបាយការណ៍បញ្ជីអ្នកមានសកលឆ្នាំ២០២៤ របស់អង្គភាពស្រាវជ្រាវដែលមានមូលដ្ឋាន។ ស្របពេលដែល នៅក្នុងប្រទេសចិន វេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួន Pinduoduo បានវ៉ាដាច់គូប្រជែងរបស់ខ្លួនដែលដំណើរការដោយ Alibaba Group Holding និង JD.com ។

ការហូរចូលនៃទ្រព្យសម្បត្តិសម្រាប់លោក Huang បានធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យារបស់ប្រទេសចិន ដោយធានាឲ្យគាត់ក្លាយជាបុគ្គលដែលមានជាងគេទីពីររបស់ប្រទេស បន្ទាប់ពីលោក Zhong Shansan ស្ថាបនិកក្រុមហ៊ុនផលិតទឹកដប Nongfu Spring ។

មហាសេដ្ឋីបច្ចេកវិទ្យាដែលមានបំផុតពីមុនគឺ Pony Ma Huateng នៃក្រុមហ៊ុនសេវាកម្មអ៊ីនធឺណិតយក្ស Tencent Holdings និង Zhang Yiming នៃក្រុមហ៊ុនមេរបស់ TikTok ByteDance ឥឡូវនេះបានធ្លាក់មកចំណាត់ថ្នាក់ទីបី និងទីបួន ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៣៥ពាន់លានដុល្លារ និង ៣៤ពាន់លានដុល្លាររៀងគ្នា​។

ទោះបីជាយ៉ាងណា បើយោងតាម Business Insider បញ្ចាក់ដែរថា ក្នុងពេលដែលមិនទាន់មានឈ្មោះជាសកល លោក Huang គឺជាឥស្សរជនលេចធ្លោនៅក្នុងប្រទេសចិន ដែលភាគច្រើនដោយសារតែភាពជោគជ័យនៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Pinduoduo ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយក្រុមហ៊ុនរបស់គាត់ និងបានចុះបញ្ជីនៅទីក្រុងញូវយ៉កក្នុងខែកក្កដា ឆ្នាំ ២០២៨ ។

បុរសរូបនេះ កើតក្នុងគ្រួសារកម្មកររោងចក្រ ហើយបានធ្វើការជាវិស្វករសម្រាប់ក្រុមហ៊ុន Google ក្នុងឆ្នាំ ២០០៤ មុនពេលចាប់ផ្តើមដំណើរអាជីវកម្មរបស់គាត់នៅឆ្នាំ ២០០៧ ។ ក្រោយមក ដោយសារតែការបណ្ដាក់ទុននិងមានចិត្តអំណត់តស៊ូក្នុងអាជីពរបស់លោកផ្ទាល់ ទើបធ្វើឲ្យ​អតីតវិស្វករ Google ប្រែក្លាយខ្លួនជាបុគ្គលិកធម្មតាម្នាក់ មកជាបុគ្គលមានទ្រព្យធនចាយលែងខ្វះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋីទាំង ៥ ខ្លាំងខាងវិនិយោគអចលនទ្រព្យនៅ ហ្វីលីពីន សុទ្ធតែកើនទ្រព្យសម្បត្តិឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមកោតសរសើរការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

កីឡា១៣ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣៥ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម