Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សរាប់លាននាក់នៅ អាហ្វ្រិកខាងត្បូង ជួបគ្រោះរាំងស្ងួតខ្លាំង និងកំពុងអត់ឃ្លាន

បានផុស

នៅ

គ្រោះរាំងស្ងួតខ្លាំងនៅអាហ្វ្រិកខាងត្បូងធ្វើឲ្យមនុស្សរាប់លាននាក់កំពុងប្រឈមនឹងបញ្ហាអត់ឃ្លានកាន់តែធ្ងន់ធ្ងរ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី០១​ ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនៅអាហ្វ្រិកខាងត្បូងដែលកំពុងជួបវិបត្តិគ្រោះរាំងស្ងួតនេះរួមមានហ្ស៊ីមបាវ៉េ សំប៊ី និងម៉ាឡាវី ខណៈគ្រោះរាំងស្ងួតក៏បានទៅដល់ប្រទេសបុតស្វាណា អង់ហ្គោឡា ម៉ូសំប៊ិក និងម៉ាដាហ្គាស្ការផងដែរ ។

យោងតាមអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា វិបត្តិត្រួតស៊ីគ្នានៃឥទ្ធិពលអាកាសធាតុអាក្រក់ខ្លាំងនៅភាគខាងកើត និងភាគខាងត្បូងនៃទ្វីបអាហ្រ្វិក ដោយសារតែតំបន់ទាំងពីរនេះស្ថិតនៅចន្លោះព្យុះ ទឹកជំនន់ និងកម្ដៅ ក៏ដូចជាគ្រោះរាំងស្ងួតជាដើម ។

ចំណែក UNICEF ក៏បាននិយាយដែរថា ប្រជាជនម៉ាឡាវីប្រមាណ ៩ លាននាក់ដែលពាក់កណ្តាលនៃពួកគេជាកុមារកំពុងត្រូវការជំនួយ ។ ក្នុងនោះជាង ៦ លាននាក់នៅក្នុងប្រទេសសំប៊ី ដែល ៣ លាននាក់ក្នុងចំណោមពួកគេគឺជាកុមារត្រូវបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត​ ខណៈជិតពាក់កណ្តាលនៃចំនួនប្រជាជនម៉ាឡាវី និង ៣០ ភាគរយនៃប្រជាជនសំប៊ីក៏កំពុងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតនេះផងដែរ ។

ទន្ទឹមនោះ ប្រជាជនរាប់លាននាក់នៅហ្ស៊ីមបាវ៉េ ម៉ាឡាវី ម៉ូសំប៊ិក និងម៉ាដាហ្គាស្ការក៏មិនអាចផ្គត់ផ្គង់ផលដំណាំបានគ្រប់គ្រាន់ផងដែរនៅឆ្នាំ ២០២៥ ។ ចំណែកទីភ្នាក់ងារ USAID បានប៉ាន់ប្រមាណថាមនុស្ស ២០ លាននាក់នឹងត្រូវការជំនួយស្បៀងអាហារនៅអាហ្វ្រិកខាងត្បូងក្នុង ប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៤ នេះ ។

គួរបញ្ជាក់ថា មនុស្សជាច្រើននឹងមិនទទួលបានជំនួយនោះទេ ដោយសារភ្នាក់ងារផ្តល់ជំនួយក៏មិនមានធនធានគ្រប់គ្រាន់ផងដែរ ចំពេលមានវិបត្តិភាពអត់ឃ្លានជាសកល និងការកាត់បន្ថយការផ្តល់មូលនិធិមនុស្សធម៌ដោយរដ្ឋាភិបាល ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៤ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤៩ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម