Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជួបព្យុះកម្តៅ រុញសីតុណ្ហភាពហក់ឡើង ក្តៅបែកផ្សែង

បានផុស

នៅ

គ្មានអ្វីជារឿងចម្លែកឡើយ ដែលនៅខែមេសាជារៀងរាល់ឆ្នាំ ប្រទេសថៃ ត្រូវរងការវាយប្រហារដោយរលកកម្តៅ ក្តៅបែកផ្សែង ហើយពេលនេះ ថៃ ជួបប្រទះព្យុះកម្តៅទៀត ដោយនាយកដ្ឋានឧតុនិយម បានចេញសេចក្តីប្រកាសថា សីតុណ្ហភាពនៅខេត្តភាគខាងជើងនិងកណ្តាល បានឈានដល់៤២អង្សាសេឯណោះ។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ The Nation នៅថ្ងៃចន្ទទី១ខែមេសា, ប្រព័ន្ធសម្ពាធទាប ដែលកំពុងគ្របដណ្តប់តំបន់ភាគខាងជើងនិងឦសានប្រទេស គឺជាមូលហេតុនៃអាកាសធាតុក្តៅហែង រួមទាំងក្នុងនិងជុំវិញទីក្រុងបាងកកផងដែរ។

នៅតំបន់កណ្តាលឆៀងខាងត្បូង សីតុណ្ហភាពអតិបរិមាពេលថ្ងៃ ត្រូវបានគេព្យាករថា នឹងមានចន្លោះពី៣៨អង្សាសេ ទៅ៤២អង្សាសេ ខណៈសីតុណ្ហភាពអប្បបរមាមានចាប់ពី២៤អង្សាសេ ដល់២៧អង្សាសេ។

(រូបថត៖ AFP)

រីឯនៅភាគខាងជើង សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងកើនដល់៤២អង្សាសេនៅតំបន់ខ្លះ ខណៈភាគឦសាននិងខាងកើត សីតុណ្ហភាពអតិបរិមា ត្រូវបានគេព្យាករ នឹងឡើងដល់៤០អង្សាសេ។

រម្លឹកទៅកាលពីខែកុម្ភៈ អ្នកជំនាញថៃ បានព្រមានថា ឆ្នាំនេះ ប្រទេសថៃ ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ នឹងជួបប្រទះអាកាសធាតុក្តៅខ្លាំងបំផុតមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត ដោយសារបាតុភូត El Nino។

(រូបថត៖ EPA)

បាតុភូត El Nino បង្កឡើងដោយការកើនឡើងនៃសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដែលនាំទៅដល់ដំណាក់កាលនៃការឡើងកម្តៅផែនដី។

បាតុភូតធម្មជាតិនេះ តែងតែកើតមានរៀងរាល់២ទៅ៧ឆ្នាំម្តង ហើយទាញបន្ថយកម្រិតភ្លៀងធ្លាក់នៅតំបន់អាស៊ីអាគ្នេយ៍ និងភាគខាងត្បូងប្រទេសអូស្ត្រាលី។ ផលប៉ះពាល់របស់វាត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរគួរសម ពោលគឺវាចោទជាបញ្ហាដល់វិស័យកសិកម្ម ការនាំចេញ និងទេសចរណ៍ ព្រមទាំងវិស័យផ្សេងៗទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ក្តៅសឹងឆេះ ខណៈសីតុណ្ហភាព ហក់ឡើងខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្ត ៧៣ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ១០ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម