Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិករដ្ឋសភាអាមេរិក ប្រាប់ឲ្យប្រើដំណោះស្រាយ ហ៊ីរ៉ូស៊ីម៉ា ដើម្បីឆាប់បញ្ចប់បញ្ហានៅ ​ហ្គាហ្សា 

បានផុស

នៅ

តាមការចុះផ្សាយរបស់ CNN កាលពីចុងសប្តាហ៍កន្លងទៅ, សមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ លោក Tim Walberg ត្រូវគេរិះគន់យ៉ាងចាស់ដៃ ចំពោះការនិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែដោះស្រាយបញ្ហានៅតំបន់ហ្គាហ្សា ដូចដែលខ្លួនដោះស្រាយនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ឬណាហ្គាសាគី របស់ប្រទេសជប៉ុន អ៊ីចឹងដែរ ដែលពាក្យសម្តីនេះ ពិតណាស់មានបង្កប់ន័យ នៃការប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ។

លោក Tim Walberg (រូបថត៖ NBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលឆ្លើយសំណួរពាក់ព័ន្ធផែនការសង់កំពង់ផែបណ្តែតទឹកដើម្បីផ្តល់ជំនួយបន្ទាន់ដល់ជ្រោយហ្គាហ្សា, លោក Walberg បាននិយាយក្នុងវីដេអូ បង្ហោះលើបណ្តាញសង្គម X ថា “លោក Joe Biden គិតថា យើងចាំបាច់ត្រូវផ្តល់ជំនួយមនុស្សធម៌ទៅហ្គាហ្សា ប៉ុន្តែខ្ញុំគិតថា យើងមិនគួរធ្វើអ៊ីចឹងទេ។ តាមខ្ញុំគិត ជំនួយរបស់យើង មិនគួរត្រូវបានប្រើដើម្បីជួយក្រុមហាម៉ាសឡើយ។ បញ្ហាគួរតែត្រូវបានដោះស្រាយដូចជាយើងដោះស្រាយជាមួយ ណាហ្គាសាគី និង ហ៊ីរ៉ូស៊ីម៉ា អ៊ីចឹងដែរ។ សូម​បញ្ចប់​វា​ឲ្យ​បាន​ឆាប់ទៅ​”។

ហ៊ីរ៉ូស៊ីម៉ា គឺជាទីក្រុងជប៉ុនដំបូងគេដែលត្រូវបានទម្លាក់គ្រាប់បែកដោយសហរដ្ឋអាមេរិក នៅថ្ងៃទី៦ខែសីហាឆ្នាំ១៩៤៥ ដោយបានសម្លាប់មនុស្សប្រហែល៨០ ០០០នាក់។ ៣​ថ្ងៃ​ក្រោយ​មក អាមេរិក​បាន​​ទម្លាក់​គ្រាប់​បែក​លើ​ទីក្រុង ណាហ្គាសាគី មួយទៀត ដោយសម្លាប់​មនុស្ស​ប្រហែល៤ម៉ឺន​នាក់ ហើយប្រទេសជប៉ុន ក៏​បាន​ប្រកាស​ចុះចាញ់​តែម្តងនៅ​ថ្ងៃ​ទី១៥ខែសីហា ឆ្នាំ១៩៤៥។

(រូបថត៖ Euro News)

យ៉ាងណា សេចក្តីថ្លែងការណ៍របស់លោក Walberg បានបង្កឲ្យមានការខឹងសម្បា និងមតិរិះគន់ចំៗមកលើរូបគាត់ ព្រោះមនុស្សភាគច្រើនជឿថា សមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ កំពុងបង្កប់ន័យប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅតំបន់ហ្គាហ្សា។

លោកស្រី Marianne Williamson អតីតបេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យបានបង្ហោះនៅលើ X ថា “សេចក្តីថ្លែងការណ៍របស់លោក Walberg មិនត្រឹមតែល្ងង់ខ្លៅប៉ុណ្ណោះទេ ថែមទាំងគួរឲ្យស្លុតចិត្តនិងអមនុស្សធម៌ទៀតផង។ នោះប្រឆាំងនឹងតម្លៃរបស់អាមេរិកហើយ”។

លោកស្រី Marianne Williamson (រូបថត៖ Getty Images)

ចំណែកលោក Nick Knudsen នាយកប្រតិបត្តិ Demcast ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយគាំទ្រគណបក្សប្រជាធិបតេយ្យ បានសរសេរថា​ ”លោក Walberg បានរិះគន់កិច្ចខិតខំរបស់លោកប្រធានាធិបតី Biden ក្នុងការនាំយកជំនួយមនុស្សធម៌ចូលទៅក្នុងជ្រោងហ្គាហ្សា។ តើដំណោះស្រាយរបស់គាត់គឺជាអ្វី? បំផ្លាញអ្វីៗគ្រប់យ៉ាងអ៊ីចឹងឬ?”។

សូមរម្លឹកបន្តិច ជម្លោះនៅហ្គាហ្សា បានផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ពេលក្រុមប្រដាប់អាវុធហាម៉ាស វាយប្រហារទឹកដីអ៊ីស្រាអែលដោយសម្លាប់មនុស្សប្រហែល១ ១៦០នាក់។ លើសពីនេះ ក្រុមហាម៉ាស ថែមទាំងចាប់មនុស្ស២៥០នាក់ ធ្វើជាចំណាប់ខ្មាំងទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កងកម្លាំងអ៊ីស្រាអែល ដកចេញពីមន្ទីរពេទ្យ Al-Shifa ក្រោយឡោមព័ទ្ធ ១៤ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម