Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ ពលរដ្ឋ ថៃ ដែលរស់នៅក្រោមកម្រិតខ្យល់ពុលខ្លាំងនឹងថយអាយុ​ប៉ុន្មានឆ្នាំ?

បានផុស

នៅ

បច្ចុប្បន្នខេត្ត និងទីក្រុងមួយចំនួនធំរបស់ប្រទេសថៃកំពុងក្រពុលមុខខ្លាំងពាក់ព័ន្ធនឹងកម្រិតខ្យល់ពុល PM2.5 ខណៈបញ្ហាមួយនេះក៏ជះឥទ្ធិពល និងបង្កជាផលប៉ះពាល់យ៉ាងច្រើនក្រាស់ក្រែលទៅដល់អាយុជីវិតចំពោះអ្នកដែលរស់នៅក្រោមសម្ពាធខ្យល់ដ៏អាប់អួលមួយនេះផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី១ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋថៃដែលរស់នៅក្រោមឥទ្ធិពលនៃបញ្ហាខ្យល់ពុល PM2.5 នឹងថយអាយុកាលចំនួន ១.៧៨ ឆ្នាំ ស្របពេលដែលខេត្តខ្លះរបស់ថៃមានកម្រតិខ្យល់ពុលហក់ឡើងដល់ ៩៣.៤ មីក្រូក្រាមក្នុងម៉ែត្រគូបឯណោះ ខណៈកម្រិតខ្យល់ពុលស្តង់ដាររបស់អង្គការសុខភាពពិភពលោក (WHO) ជាមធ្យមមិនលើសពី ៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនោះឡើយ ។

ចំណែកយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានឲ្យដឹងថា ប្រទេសថៃកំពុងឈរនៅលំដាប់ទី ២៩ ក្នុងចំណោមប្រទេស និងដែនដីដែលមានបញ្ហាថយចុះអាយុជីវិតរស់នៅ ដោយសារតែបញ្ហាខ្យល់ពុល PM2.5 ។ ចំណែកប្រជាពលរដ្ឋនៅក្នុងប្រទេសបង់ក្លាដែសប្រឈមមុខនឹងការធ្លាក់ចុះអាយុកាលរស់នៅខ្ពស់បំផុតរហូតដល់ ៦.៧៦ ឆ្នាំ បន្ទាប់មកគឺឥណ្ឌា ៥.២៦ ឆ្នាំ និងនេប៉ាល់ ៤.៥៨ ឆ្នាំ ។

ទិន្នន័យពីសន្ទស្សន៍គុណភាពខ្យល់ IQAir បានកត់សម្គាល់កាលពីឆ្នាំមុនថា តំបន់អាស៊ីខាងត្បូងមានហានិភ័យខ្ពស់បំផុតនៃការបំពុលខ្យល់ PM2.5 បន្ទាប់ពីទីក្រុងចំនួន ២៩ ក្នុងប្រទេសឥណ្ឌា ខណៈប៉ាគីស្ថាន និងបង់ក្លាដែស ស្ថិតក្នុងចំណោមទីក្រុងចំនួន ៣០ ដែលមានខ្យល់បំពុលខ្លាំងបំផុត ។

ទន្ទឹមនឹងនេះ ក្រសួង​សុខាភិបាល​សាធារណៈ​ថៃក៏បាន​បង្ហាញដែរ​ថា ​ចំនួន​អ្នក​ជំងឺ​ថៃ​ដែល​មាន​បញ្ហាទាក់ទង​នឹង​ការ​បំពុល​បរិយាកាស​បាន​កើនឡើង​ខ្ពស់​ក្នុង​ឆ្នាំ ​២០២៣ កន្លងទៅ ។ ក្នុងចំណោមជនជាតិថៃដែលមានជំងឺទាក់ទងនឹងការបំពុលខ្យល់គឺមាន ៣ ធំៗដូចជា រលាកទងសួត ៣៩.១ ភាគរយ, មហារីកសួត ១៩.៨ ភាគរយ និងជំងឺដាច់សរសៃឈាមខួរក្បាល ១៦.៨ ភាគរយ ។

លើសពីនេះ ថៃបានចេញសារដាស់តឿនសុខភាពដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មានខ្យល់ពុលកម្រិតខ្ពស់ផងដែរ ដោយណែនាំពួកគេឲ្យចៀសវាងការធ្វើសកម្មភាពនៅខាងក្រៅផ្ទះ ជាពិសេសចំពោះអ្នកមានបញ្ហាផ្លូវដង្ហើម ត្រូវពាក់ម៉ាសពេលចេញទៅក្រៅ បិទបង្អួចផ្ទះ និងប្រើម៉ាស៊ីនបន្សុទ្ធខ្យល់តាមដែលអាចធ្វើទៅបាន ។

គួរបញ្ជាក់ថា PM2.5 គឺជាសារធាតុបំពុលបរិយាកាសដែលមានទាំងមីក្រូភាគល្អិតរឹង និងដំណក់ទឹកតូចៗបំផុតប្រហែល ១០ ណាណូម៉ែត្រ ទៅ ២.៥ មីក្រូម៉ែត្រ ហើយវាអាចបង្កការគំរាមកំហែងខ្លាំងបំផុតដល់រាងកាយ ជាពិសេសចំពោះអ្នកមានបញ្ហាសួត និងផ្លូវដង្ហើមជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ថៃ ជួបព្យុះកម្តៅ រុញសីតុណ្ហភាពហក់ឡើង ក្តៅបែកផ្សែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

ស្រ្តីទី១កម្ពុជា៖ ប្រតិភូនាវាយុវជនត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ និងគុណតម្លៃជាតិទៅកាន់យុវជនអាស៊ាន-ជប៉ុន

ព័ត៌មានជាតិ៣៨ នាទី មុន

UN វាយតម្លៃខ្ពស់ភាពជោគជ័យ និងសមិទ្ធផលកម្ពុជា សម្រាប់សកម្មភាពមីន ជាមួយនឹងការគ្រប់គ្រង ដឹកនាំច្បាស់

វប្បធម៌ ជំនឿ៤ ម៉ោង មុន

មកដឹងពីប្រវត្តិ និងស្នាដៃរបស់កវីនិពន្ធ វ៉ែន សុន ដែលទើបតែទទួលមរណភាពថ្មីៗនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ដេញវៀតណាម២៦នាក់ ដែលស៊ីឈ្នួលពពោះជំនួស និងស្នាក់នៅខុសច្បាប់ ចេញពីប្រទេស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេសបូឡា រើសបានមេក្រុមថ្មី, ជាអ្នកទើបរត់គេចពីការធ្វើឃាតរបស់ អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ព្រមាន​អ៊ីរ៉ង់​ថា​នឹង​ជួប​ទុក្ខ​ធ្ងន់ បើ​ហ៊ាន​វាយ​បក​ទៅ​អ៊ីស្រាអែល​វិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក៖ កូរ៉េខាងជើង ពិតបញ្ជូនទ័ព ១ម៉ឺននាក់ទៅជួយរុស្ស៊ីមែន ហើយនឹងចូលសមរភូមិ ប៉ុន្មានសប្តាហ៍ទៀត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភាគខាងជើងវៀតណាម រងគ្រោះធ្ងន់ដោយជំនន់ ជន់លិចផ្ទះជិត ២ម៉ឺនខ្នង រីឯមនុស្សរាប់រយនាក់ ត្រូវជម្លៀស

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មន្ទីរ​បញ្ចកោណ៖ អ៊ុយក្រែន​អាច​ប្រើ​អាវុធ​អាមេរិក​ដោយសេរី បើ​កូរ៉េ​ខាង​ជើង​ចូលរួម​ជាមួយ​រុស្ស៊ី

សន្តិសុខសង្គម១៤ ម៉ោង មុន

បុរសម្នាក់លោតពីលើផ្ទះជាន់ទី៣ បញ្ចប់ជីវិតខ្លួនឯង​ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម