Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន បង្កើនសន្តិសុខដែនសមុទ្រ ចំពេលមានភាពតានតឹងជាមួយ ចិន

បានផុស

នៅ

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានប្រាប់រដ្ឋាភិបាលរបស់លោកឲ្យពង្រឹងសន្តិសុខដែនសមុទ្របន្ថែម ចំពេលមានភាពតានតឹងជាមួយប្រទេសចិន ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមបទបញ្ជាប្រតិបត្តិរបស់លោក Marcos ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៥ ខែមីនា និងត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនដោយការិយាល័យប្រធានាធិបតី, អង្គភាពឃ្លាំមើលឆ្នេរសមុទ្រនឹងត្រូវបានរៀបចំឡើងវិញដើម្បីដាក់បញ្ចូលទៅក្នុងក្រុមប្រឹក្សាដែនសមុទ្រជាតិដែលទើបតែនឹងបង្កើតថ្មី ហើយក្រុមប្រឹក្សានេះទៀតសោតនឹងក្លាយជាស្ថាប័នកណ្តាលសម្រាប់ធានាសន្តិសុខដែនសមុទ្រ ។

ចំណែកសមាជិកនៅក្នុងក្រុមប្រឹក្សាក៏នឹងត្រូវបានពង្រីកបន្ថែមផងដែរ ហើយកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីនស្ថិតក្នុងចំណោមភ្នាក់ងារចាំជួយគាំទ្រចំនួន ១៣ អង្គភាព ខណៈបទបញ្ជានេះកើតឡើង នៅពេលជម្លោះដែនទឹករវាងក្រុងម៉ានីល និងក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងកាន់តែតានតឹង ។

គួរបញ្ជាក់ថា ភាព​តានតឹង​រវាង​ហ្វីលីពីន ​និង​ចិន​បាន​និង​កំពុង​កើនឡើង​នាពេល​ថ្មីៗ​នេះ​ ខណៈកាលពីខែមុន មានការប៉ះទង្គិចរហូតដល់ទៅ ២ ដង ពោលកប៉ាល់ឆ្មាំឆ្នេរសមុទ្រចិនបានប្រើកាណុងបាញ់ទឹកទៅលើកប៉ាល់ផ្គត់ផ្គង់ហ្វីលីពីន ដែលធ្វើឲ្យនាវិករបស់ខ្លួនរងរបួស ហើយនេះក៏ជាឫសគល់ថ្មីមួយទៀតដែលធ្វើឲ្យមានភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែក្ដៅបន្ថែមទៀត ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​អាជ្ញាធរថៃ​រឹតបន្តឹងវិធានការ​សុវ​ត្ថិភាព​ភ្ញៀវទេសចរ​

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជា មួរ សុខហួរ ប្ដូរយុទ្ធសាស្រ្តពីការធ្វើបាតុកម្ម ងាក​មក​ធ្វើសមាជវិញ ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​សំាងឡើងថ្លៃ​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ម្ចាស់​រថយន្តចូល​មក​ចាក់សាំង​នៅថៃ បង្កកកស្ទះខ្លាំង​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្ស​៧ពាន់​នាក់​បាន​ស្លាប់​​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​កុងហ្គោ​​​ក្នុងដើមឆ្នាំនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ថាក់ស៊ីន​​​ប៉ុងប៉ង​ស្តារ​សន្តិភាព​​នៅ​ភាគខាងត្បូង​ប្រទេស​ដែលធ្លាប់​បះបោ​រទាមទារបំបែកខ្លួន​​

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម១២ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

អគ្គិភ័យ
សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

Sokha Hotels

ព័ត៌មានពេញនិយម