Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី ប៉េរូ ប្រឈមការស៊ើបអង្កេតលើការកាន់កាប់នាឡិកាម៉ាក Rolex មិនទាន់បង់ពន្ធ

បានផុស

នៅ

ការស៊ើបអង្កេតកំពុងដំណើរការទៅកាន់ប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte ខណៈគាត់បានបង្កើនភាពខុសច្បាប់ក្នុងប្រទេស និងមិនបង្ហាញអំពីនាឡិកាប្រណីត Rolex ជាច្រើន ចាប់តាំងពីលោកស្រីឡើងកាន់អំណាចនៅឆ្នាំ ២០២២ មកម៉្លេះ។

យោងតាម vnexpress បានបញ្ចាក់ថា ការិយាល័យរដ្ឋអាជ្ញារបស់ប្រទេសប៉េរូ កាលពីថ្ងៃអាទិត្យបានបញ្ជាឲ្យប្រធានាធិបតី វ័យ ៦១ឆ្នាំ រូបនេះ បង្ហាញនាឡិកា Rolex ណាមួយនៅក្នុងកម្មសិទ្ធិរបស់គាត់ ​បន្ទាប់ពីការវាយឆ្មក់លើផ្ទះ និងការិយាល័យដែលជាផ្នែកមួយនៃការស៊ើបអង្កេតអំពើពុករលួយ។

ការវាយឆ្មក់នេះបានកើតឡើង បន្ទាប់ពីព្រះរាជអាជ្ញាបានបដិសេធសំណើរបស់លោកស្រី Boluarte សម្រាប់ពេលវេលាបន្ថែមទៀតដើម្បីឆ្លើយតបនឹងដីកាដែលទាមទារឲ្យគាត់ផ្តល់ភស្តុតាងនៃការទិញនាឡិកាផ្ទាល់ខ្លួន។ ព្រះរាជអាជ្ញាក៏ចង់ដឹងថា តើគាត់បានរាយការណ៍អំពីនាឡិកា Rolex នៅលើរបាយការណ៍ប្រាក់ចំណូលដែរឬទេ។

សេចក្តីថ្លែងការណ៍ពីការិយាល័យរដ្ឋអាជ្ញាបាននិយាយថា ក្រុមមន្រ្តីមិនបានរកឃើញនាឡិកាប្រណីតនោះទេ ក្នុងអំឡុងពេលការវាយឆ្មក់ពេលព្រឹកព្រលឹមថ្ងៃសៅរ៍ ដែលក្នុងនោះភ្នាក់ងារត្រូវបានបង្ហាញថា ពួកគេបានទម្លុះទ្វារផ្ទះរបស់លោកស្រី Boluarte នៅក្នុងវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។

ទោះយ៉ាងណាក៏ដោយ មេធាវីរបស់លោកស្រី Boluarte លោក Mateo Castaneda បានប្រាប់អ្នកកាសែតកាលពីថ្ងៃសៅរ៍ថា ប៉ូលិសបានរកឃើញនាឡិកាមួយចំនួន ក្នុងអំឡុងពេលប្រតិបត្តិការរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Castaneda បានប្រាប់វិទ្យុ RPP ថា “ពួកគេមិនបានយកវាទៅឆ្ងាយទេ ពួកគេគ្រាន់តែកត់សម្គាល់ និងថតរូប។ វាមានប្រហែល ១០គ្រឿង ហើយក្នុងចំណោមមួយចំនួនមានភាពស្រស់ស្អាត ប៉ុន្តែខ្ញុំមិនអាចនិយាយថា​តើទាំងអស់នេះគឺជា Rolex ទេ” ។

ថ្វីបើយ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងការកោះហៅ លោកស្រី Boluarte កាលពីថ្ងៃអាទិត្យបានស្នើសុំឲ្យមានសេចក្តីថ្លែងការណ៍ស៊ើបអង្កេតជាបន្ទាន់ ដើម្បីបញ្ជាក់ការពិតដែលកំពុងស៊ើបអង្កេតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយមិនមែននៅថ្ងៃទី ០៥ ខែមេសា ដូចដែលបានគ្រោងទុកនោះទេ។

សូមជម្រាបជូនថា លោកស្រី Boluarte បានឡើងកាន់អំណាចនៅខែធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីពេលនោះប្រធានាធិបតី Pedro Castillo បានព្យាយាមរំលាយសភា និងគ្រប់គ្រងដោយក្រឹត្យ ដែលនាំទៅដល់ការចាប់ខ្លួនគាត់ និងការតវ៉ាដោយហិង្សាទាមទារឲ្យលោកស្រីចុះចេញពីតំណែង ហើយការបោះឆ្នោតថ្មីនឹងត្រូវធ្វើឡើង។ លោកស្រី​ក៏​កំពុង​ប្រឈម​នឹង​បណ្តឹង​ធម្មនុញ្ញ​ជុំវិញ​ការ​បង្រ្កាប​លើ​ការ​តវ៉ា​ទាំង​នោះ ដែល​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៥០ នាក់​ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អធិរាជ ជប៉ុន បង្ហោះរូបភាពលើអ៊ីនធឺណិតលើកដំបូង ផ្ទុះការទាក់ចិត្តពីប្រជានុរាស្ត្រក្មេងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម