ព័ត៌មានអន្ដរជាតិ
អាមេរិក រកឃើញជំងឺគ្រុនផ្ដាសាយបក្សី H5N1 កើតលើមនុស្សប៉ះជាមួយសត្វគោ
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បាននិយាយថា មនុស្សម្នាក់នៅរដ្ឋតិចសាស់ភាគខាងត្បូងបានតេស្តឃើញវិជ្ជមានជំងឺគ្រុនផ្តាសាយបក្សី H5N1 បន្ទាប់ពីបានប៉ះពាល់ជាមួយនឹងសត្វគោដែលក៏ឆ្លងជំងឺនេះដូចគ្នា ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត The New York Times កាលពីថ្ងៃទី១ ខែមេសាកន្លងទៅ ។

CDC បានរាយការណ៍ថា រោគសញ្ញាតែមួយគត់របស់អ្នកជំងឺគឺក្រហមភ្នែក ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកជំងឺបានជាសះស្បើយទៅហើយ បន្ទាប់ពីលេបថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ប៉ុន្តែអ្នកជំងឺត្រូវដាក់ឲ្យនៅដាច់ដោយឡែកសិន ដើម្បីបន្តតាមដានរោគសញ្ញាបន្ថែម ។
បន្ទាប់ពីផ្ទុះករណីនេះហើយ អាជ្ញាធរសុខាភិបាលអាមេរិកបានរកឃើញដាននៃមេរោគផ្ដាសាយបក្សីនៅក្នុងទឹកដោះគោនៅរដ្ឋតិចសាស់ និងរដ្ឋកាន់សាស់កាលពីចុងខែមីនាកន្លងទៅ ហើយ CDC បញ្ជាក់ទៀតថា អ្នកជំងឺពិតជាមានជាប់ពាក់ព័ន្ធនឹងសត្វគោប្រាកដមែន ខណៈនេះគឺជាករណីទី ២ ហើយនៅអាមេរិកដែលមានមនុស្សឆ្លងមេរោគ H5N1 ឯករណីទី ១ គឺកើតមានឡើងកាលពីឆ្នាំ ២០២២ ។

យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា រាប់ចាប់តាំងពីឆ្នាំ ២០២៣ ដល់ចុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ពិភពលោកមានករណីជំងឺផ្ដាសាយបក្សីកើតលើមនុស្សប្រមាណ ៨៨៧ ករណី ក្នុងនោះមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ៤៦២ នាក់ ខណៈករណីឆ្លងច្រើនជាងគឺនៅអាស៊ី និងអាហ្វ្រិក ។
គួរបញ្ជាក់ថា គ្រុនផ្តាសាយបក្សី H5N1 គឺជាជំងឺគ្រុនផ្តាសាយមួយប្រភេទបណ្តាលឲ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងឆ្លងខ្លាំងនៅក្នុងបក្សី ហើយការចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតជារឿងកម្រ ប៉ុន្តែប្រសិនបើឆ្លងហើយ អត្រាស្លាប់មានដល់ ៦០ ភាគរយឯណោះ ។ ចំណែករោគសញ្ញាអ្នកជំងឺដែលកើតគ្រុនផ្ដាសាយបក្សី H5N1 មានដូចជា គ្រុនក្ដៅ (កម្ដៅលើសពី ៣៨ អង្សាសេ), ក្អក ហៀរសម្បោរ, ឈឺបំពង់ ក, ឈឺសាច់ដុំ, ដង្ហក់ ពិបាកដង្ហើម, ឈឺពោះ, ឈឺទ្រូង និងរាករូសជាដើម ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ដឹងទេ ពលរដ្ឋ ថៃ ដែលរស់នៅក្រោមកម្រិតខ្យល់ពុលខ្លាំងនឹងថយអាយុ ប៉ុន្មានឆ្នាំ?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ