Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ស្វះស្វែងជួយពលរដ្ឋខ្លួនដែលត្រូវបង្ខំឲ្យធ្វើការឆបោកតាមអនឡាញ​នៅ កម្ពុជា

បានផុស

នៅ

រដ្ឋាភិបាលឥណ្ឌាកំពុងស្វះស្វែងបន្តជួយពលរដ្ឋរបស់ខ្លួនដែលត្រូវបានគេបង្ខំឲ្យធ្វើការឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន MGR Online កាលពីចុងខែមីនាកន្លងទៅ ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ឥណ្ឌា​បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ថា ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា កំពុងធ្វើការជាមួយអាជ្ញាធរកម្ពុជា ហើយបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ប្រជាជនឥណ្ឌាប្រមាណ ២៥០នាក់ រួមទាំង ៧៥ នាក់ទៀតក្នុងរយៈពេល ៣ ខែកន្លងទៅនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ សារព័ត៌មានឥណ្ឌាក៏បានរាយការណ៍ដែរថា ជនជាតិឥណ្ឌាជាង ៥,០០០ នាក់បានជាប់គាំងនៅក្នុងប្រទេសកម្ពុជា និងត្រូវបានគេបង្ខំឲ្យធ្វើការឆបោកតាមអ៊ីនធឺណិតចំពោះប្រជាជនឥណ្ឌានៅក្នុងប្រទេសកំណើតរបស់ខ្លួន ។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាក៏បាននិយាយផងដែរថា រដ្ឋាភិបាលឥណ្ឌាកំពុងធ្វើការជាមួយអាជ្ញាធរកម្ពុជាដើម្បីបង្ក្រាបអ្នកដែលទទួលខុសត្រូវចំពោះផែនការឆបោកទាំងនេះ ហើយទាំងរដ្ឋាភិបាល និង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ក៏បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ចំនួន​ជូនដំណឹងឲ្យ​ពលរដ្ឋបានជ្រាបអំពីក្រុមឆបោកទាំងនោះផងដែរ ៕

ដោយ ៖ គង់ សំអាន

ចុចអាន ៖ កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ខ្ពស់ជាងគេនៅអាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប៉ាណាម៉ា
ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា

ជីវិតកម្សាន្ដ២៥ វិនាទី មុន

អតីតម្តាយក្មេក សាន់ឆាយ រងការរិះគន់ពីមហាជនថា ធ្វើរឿងមិនសមរម្យ កំឡុងពេលកាន់ទុក្ខ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អាមេរិក ចេញ​ព័ត៌មាន​ខុស​រឿង​ដែល​ថា ប៉ាណាម៉ា​លែងគិត​លុយ​ពី​នាវា​ខ្លួន​ ពេល​ឆ្លង​កាត់​ព្រែកជីក

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកនាំពាក្យ ៖ មន្ត្រីអធិការការងារ ១២០ រូប បំពេញនីតិវិធីធ្វើសម្បថ ដើម្បីក្លាយជានគរបាលយុត្តិធម៌

ព័ត៌មានជាតិ១០ នាទីutes មុន

រថយន្ត BYD ដែលផលិតនៅកម្ពុជានឹងចេញពីរោងចក្រនៅខែវិច្ឆិកា ឆ្នាំ២០២៥នេះ

Sokha Hotels

ព័ត៌មានពេញនិយម