Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ប្រាប់មូលហេតុដែល កូរ៉េខាងជើង បាញ់មីស៊ីលឥតល្ហែបែបនេះ

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយថា ប្រទេសកូរ៉េខាងជើងកំពុងព្យាយាមធ្វើឲ្យសង្គមកូរ៉េខាងត្បូងមានភាពចលាចល មុនការបោះឆ្នោតសភា បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមចូលទៅក្នុងសមុទ្រខាងកើត ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី​២ ខែមេសានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yoon Suk Yeol​​ ​បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលបានធ្វើឡើងនៅកណ្តាលទីក្រុង Sejong ពោលប៉ុន្មានម៉ោង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងលើកទី ៣ របស់ខ្លួនក្នុងឆ្នាំនេះ ខណៈមីស៊ីល​នោះ​ ​ហោះ​បាន​ចម្ងាយ​ប្រហែល ៦០០ គីឡូម៉ែត្រ​ មុន​ពេលធ្លាក់នៅ​សមុទ្រ​ខាងកើត ។

លោកប្រធានាធិបតីបានបញ្ជាក់ថា កូរ៉េខាងជើងកំពុងព្យាយាមធ្វើឲ្យសង្គមកូរ៉េខាងត្បូងកក្រើក នៅមុនការបោះឆ្នោតសកល ខណៈពេលដែលទីក្រុងព្យុងយ៉ាងបន្តការបាញ់មីស៊ីល និងបង្កហេតុខាងយោធាផ្សេងទៀត ហើយលោកក៏បានអំពាវនាវឲ្យមានការត្រៀមខ្លួនទុកជាមុនផងដែរ ប្រសិនបើមានការបង្កហេតុបន្ថែមទៀតប្រាកដមែន ។

គួរបញ្ជាក់ថា កូរ៉ខាងត្បូងគ្រោងនឹងរៀបចំការបោះឆ្នោតសភា​នៅថ្ងៃទី១០ ខែមេសា​នេះ​ ខណៈប្រទេសនេះនៅតែមានបញ្ហាផ្សេងៗដូចជា ការតវ៉ាយ៉ាងចម្រូងចម្រាសរបស់ក្រុមគ្រូពេទ្យពាក់ព័ន្ធនឹងការបង្កើនចំនួនសិស្សចូលរៀនសាលាពេទ្យ និងការបន្តគំរាមគំហែងពីសំណាក់កូរ៉េខាងជើងជាដើម ៕

អត្ថបទ ៖​ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ជីវិតកម្សាន្ដ៤ នាទីutes មុន

Jennie ទម្លាយរឿងសង្សារចាស់ គ្មានសល់ក្នុងកម្មវិធីរបស់អាមេរិក

ព័ត៌មានជាតិ៤ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ត្រៀមធ្វើលំហាត់សមយុទ្ធដើម្បីឆ្លើយតបគ្រាអាសន្ន

ព័ត៌មានជាតិ៩ នាទីutes មុន

សូរិយាបូរីរីសតនៅលើ​កោះទ្រង់​ រំលេចផ្ទះ​​លំហែបែបបុរាណខ្មែរ ទាក់ចិត្ត​​​ភ្ញៀវបារាំង​ស្រលាញ់​ធម្មជាតិ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

រុស្ស៊ី ពេញចិត្តខ្លាំងដែលអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច១៩ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម