ព័ត៌មានអន្ដរជាតិ
ពិភពលោក បារម្ភផ្ទុះសង្គ្រាមដ៏មហន្តរាយ ក្រោយអ៊ីរ៉ង់ ប្រកាសសងសឹក អ៊ីស្រាអែល ឥតត្រាប្រណី
មិនបង្អង់យូរឡើយ គ្រាន់តែអ៊ីស្រាអែល បើកការវាយប្រហារ លើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងទីក្រុងដាម៉ាស នៃប្រទេសស៊ីរី សម្លាប់មេទ័ពកំពូលភ្លាម ស្រាប់តែទីក្រុងតេហេរ៉ង់ ចេញមកប្រកាសថា ខ្លួននឹងសងសឹកដោយឥតត្រាប្រណី ខណៈក្រុមអ្នកវិភាគ បង្ហាញក្តីបារម្ភថា បើមានការគណនាខុសតែបន្តិច សង្គ្រាមដ៏មហន្តរាយនឹងផ្ទុះឡើង ព្រោះប្រទេសទាំងពីរ សុទ្ធតែមានអាវុធនុយក្លេអ៊ែរ គ្រាន់តែលាក់បាំងប៉ុណ្ណោះ។

ត្បិតអីមិនមានការបញ្ជាក់ជាផ្លូវការថា ប្រទេសទាំងពីរមានអាវុធនុយក្លេអ៊ែរប៉ុន្មានក៏ដោយ ប៉ុន្តែតាមរបាយការណ៍ឆ្នាំ២០២៣របស់ Reuters បង្ហាញថា អ៊ីស្រាអែល អាចមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី៨០ទៅ៤០០គ្រាប់ ខណៈទិន្នន័យអ៊ីរ៉ង់ គឺត្រូវបិទជិតតែម្តង ប៉ុន្តែចារកម្មអាមេរិក ធ្លាប់ទម្លាយថា ទីក្រុងតេហេរ៉ង់ មិនមែនអត់ក្បាលគ្រាប់នុយក្លេអ៊ែរឡើយ ហើយពួកគេអាចផលិតបានយ៉ាងស្រួលព្រោះពួកគេមានទាំងសារធាតុ រូបមន្តនិងបច្ចេកទេសផលិត។
ងាកទៅមើលការវាយប្រហារលើស្ថានកុងស៊ុលឯណោះវិញ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Hossein Akbari និយាយថា ការវាយប្រហារអាកាស បានសម្លាប់មនុស្សដល់ទៅ៧នាក់ ហើយក៏ប្រកាសសងសឹក ឲ្យដូចគ្នាទៅនឹងទង្វើរបស់អ៊ីស្រាអែល ដែលធ្វើដាក់ខ្លួន។

ក្នុងចំណោមអ្នកស្លាប់ ក៏មានមេបញ្ជាការកងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ គឺលោកមេទ័ព Mohammad Reza Zahedi និងមេបញ្ជាការរងឈ្មោះ Mohammad Hadi Haji Rahimi ផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហាររាប់រយលើក ទៅលើគោលដៅនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី ហើយអ្វីដែលគេបារម្ភគឺថា ការវាយប្រហារតាមអាកាសបែបនេះ ប្រៀបបាននឹងការចាក់សាំងលើភ្លើងពីលើសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប និងការប៉ះទង្គិចគ្នារវាងយោធាអ៊ីស្រាអែលនិងក្រុមហេសបូឡា នៅព្រំដែនលីបង់-អ៊ីស្រាអែល។

សូមបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងឡើយ ដែលមន្ត្រីជាន់ខ្ពស់ ត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែល។ ត្រលប់ទៅខែធ្នូឆ្នាំ២០២៣ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងសង្កាត់មួយនៃទីក្រុងដាម៉ាស បានសម្លាប់ទីប្រឹក្សាជើងចាស់ របស់កងឆ្មាំបដិវត្តប៉ារ៉ាអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី លោក Seyed Razi Mousavi។
ការវាយប្រហារស្រដៀងគ្នានេះលើអគារមួយក្នុងទីក្រុងដាម៉ាសកាលពីខែមករាឆ្នាំ២០២៤ ក៏បានសម្លាប់ទីប្រឹក្សាអ៊ីរ៉ង់យ៉ាងតិចប្រាំនាក់ផងដែរ ហើយកាលពីសប្តាហ៍មុន ការវាយប្រហារតាមអាកាសលើខេត្តយុទ្ធសាស្ត្រ Deir el-Zour ភាគខាងកើតប្រទេសស៊ីរី ក្បែរព្រំដែនអ៊ីរ៉ាក់បានសម្លាប់ទីប្រឹក្សាអ៊ីរ៉ង់ម្នាក់ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?