ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មកប៉ាល់ រុស្ស៊ី ដែលជួយដឹកអាវុធឲ្យ កូរ៉េខាងជើង
កូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីចំពោះការចូលរួមជួយក្នុងសកម្មភាពអភិវឌ្ឍការផលិតអាវុធរបស់កូរ៉េខាងជើង ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី០២ ខែមេសានេះ ។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសថា កប៉ាល់រុស្ស៊ី ២ គ្រឿង ក្រុមហ៊ុនចំនួន ២ និងបុគ្គល ២ រូបដែលតំណាងឲ្យអង្គការទាំងនេះត្រូវទទួលរងទណ្ឌកម្ម ។ ការដាក់ទណ្ឌកម្មនេះ គឺដោយសារតែកប៉ាល់ទាំងនោះមានជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់សម្ភារយៈយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង ដោយបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈកប៉ាល់ទាំងនោះក៏នឹងត្រូវបានហាមមិនឲ្យចូលកំពង់ផែកូរ៉េខាងត្បូងផងដែរ ប្រសិនបើគ្មានការអនុញ្ញាត ។
ក្រុមហ៊ុនទាំងពីរ និងអ្នកតំណាងរបស់ពួកគេត្រូវបានសង្ស័យថា ជួយបុគ្គលិក IT របស់កូរ៉េខាងជើងចូលទៅក្នុងប្រទេសរុស្ស៊ីតាមរយៈការផ្តល់ឯកសារ និងជួយកម្មករទាំងនេះរកប្រាក់ពីបរទេសសម្រាប់ជំនួយដល់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ។ ក្រោមការដាក់ទណ្ឌកម្មនេះទៀតសោត ក្រុមហ៊ុន និងបុគ្គលទាំងនោះប្រឈមមុខនឹងការដាក់កំហិតលើប្រតិបត្តិការរូបិយវត្ថុក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ។

ទីក្រុងសេអ៊ូលកន្លងមកបានទាមទារឲ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវទំនាក់ទំនងខុសច្បាប់ណាមួយជាមួយកូរ៉េខាងជើង រួមទាំងកិច្ចសហប្រតិបត្តិការយោធាផងដែរ ខណៈកិច្ចសហប្រតិបត្តិការនេះគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងជុំវិញពិភពលោក ។ ទន្ទឹមនោះ ទីក្រុងសេអ៊ូលក៏នឹងពិចារណាការដាក់ទណ្ឌកម្មបន្ថែមផងដែរ ប្រសិនបើនៅតែមានការគំរាមកំហែងចំពោះសន្តិសុខជាតិ ។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះកើតមានឡើង ខណៈដែលក្រុងមូស្គូហាក់កំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង ស្របពេលដែល ប្រធានទីភ្នាក់ងារចារកម្មបរទេសរបស់រុស្ស៊ីក៏បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងកាលពីខែមីនា ហើយអាចនឹងមានដំណើររបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទៅកូរ៉េខាងជើងផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់