ព័ត៌មានអន្ដរជាតិ
ប៉ូលិស មីយ៉ាន់ម៉ា បញ្ជូនជនសង្ស័យឆបោកតាមអនឡាញជាង ៣៥០ នាក់ទៅ ចិន
ប៉ូលិសមីយ៉ាន់ម៉ាបានបញ្ជូនជនជាតិចិនចំនួន ៣៥២ នាក់ដែលជាប់សង្ស័យលើករណីក្លែងបន្លំ និងធ្វើសកម្មភាពឆបោកតាមអនឡាញទៅកាន់ប្រទេសកំណើតវិញ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xinhua កាលពីថ្ងៃទី៣ ខែមេសាកន្លងទៅ ។
ចាប់តាំងពីប៉ូលិសមីយ៉ាន់ម៉ា និងចិនដាក់ចេញប្រតិបត្តិការព្រួតដៃគ្នាជាលើកដំបូងនៅតំបន់ Muse ភាគខាងជើងប្រទេសមីយ៉ាន់ម៉ាមក ប៉ូលិសបានចាប់ខ្លួនជនសង្ស័យសរុបចំនួន ៨០៧ នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងឆបោកឆ្លងព្រំដែន ខណៈក្នុងចំណោមនោះ មាន ៣៥២ នាក់ជាជនជាតិចិន ចំណែក ៤៥៥ នាក់ទៀតជាពលរដ្ឋមីយ៉ាន់ម៉ា ។
ទន្ទឹមនោះ ក្នុងចំណោមជនសង្ស័យជនជាតិចិនដែលត្រូវបានចាប់ខ្លួន មាន ២១ នាក់កំណត់មុខសញ្ញាជាសមាជិកដ៏សំខាន់នៃក្រុមឆបោកតាមអនឡាញ និង ៥១ នាក់ជាជនសង្ស័យរត់គេចខ្លួនដោយខុសច្បាប់ ។ លើសពីនេះ វត្ថុតាងដែលទាក់ទងនឹងឧក្រិដ្ឋកម្មមួយចំនួនធំដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ និងស្គ្រីបឆបោកក៏ត្រូវបានរឹបអូសផងដែរ ក្នុងអំឡុងប្រតិបត្តិការមួយនេះ ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០២៣ មក ជនជាតិចិនចំនួន ៤៨,០០០ នាក់ដែលជាប់សង្ស័យលើករណីក្លែងបន្លំ និងឆបោកតាមអនឡាញត្រូវបានបញ្ជូនចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន ខណៈក្រសួងសន្តិសុខសាធារណៈរបស់ចិន (MPS) ក៏បានជំរុញឲ្យបុគ្គលដែលពាក់ព័ន្ធនឹងករណីបោកប្រាស់តាមអនឡាញ គួរតែលើកទង់ ស សុំចុះចូលជាមួយអាជ្ញាធរភ្លាមៗ ដើម្បីអាចសម្រាលទោសទណ្ឌក្នុងការដោះស្រាយសំណុំរឿងក្ដីរបស់ពួកគេ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ UNICEF ថា ឆ្នាំមុនជនរងគ្រោះ ដោយសារគ្រាប់មីននៅ មីយ៉ាន់ម៉ា កើនឡើង មួយគុណនឹងពីរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត