ព័ត៌មានអន្ដរជាតិ
តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពីបទលាងលុយកខ្វក់
សេចក្ដីរាយការណ៍របស់naewna Radio បានឱ្យដឹងថា នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ តុលាការព្រហ្មទណ្ឌថៃបានចេញដីកាចាប់ខ្លួន លោកឧត្តមសេនីយ៍ឯក សូរ៉ាឆេត ហាកផាន ឬ(Big Joke) អគ្គស្នងការរងនគរបាលជាតិ ក្រោមបទចោទប្រកាន់ពីបទគប់គិតដើម្បីលាងលុយកខ្វក់តាមរយៈគេហទំព័រល្បែងភ្នាល់អនឡាញ។

តុលាការបានធ្វើការសន្និដ្ឋានថា ជនជាប់ចោទបានគេចពីដីកាកោះហៅរបស់មន្ត្រីស៊ើបអង្កេតរួចមកហើយ ហើយករណីនេះស្ថិតនៅក្រោមយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌ។ ខណៈដែលលោកវរសេនីយ៍ទោ សារ៉ាវុធ ប៊ុតឌី អគ្គនាយករងផ្នែកស៊ើបអង្កេតនៃអគ្គស្នងការគរបាលជាតិថៃដែលទទួលខុសលើផ្នែកស៊ើបអង្កេតករណីគេហទំព័រល្បែងភ្នាល់ស៊ីសងតាមអនឡាញបានដាក់ពាក្យស្នើសុំតុលាការព្រហ្មទណ្ឌឱ្យចេញដីកាចាប់ខ្លួនលោកឧត្តមសេនីយ៍ឯក សូរ៉ាឆេត ហាកផាន អគ្គស្នងការរងនគរបាលជាតិ។
តុលាការព្រហ្មទណ្ឌក៏បានពិចារណាលើសំណើនេះ និងបានចេញដីកាចាប់ខ្លួនពីបទលាងលុយកខ្វក់ ហើយនឹងត្រូវបន្តនីតិវិធីច្បាប់ជាបន្តទៀត៕
ប្រែសម្រួលដោយ សំអាន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល