Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ហ្វីលីពីន និងតៃវ៉ាន់ ព្រមានពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដីកម្រិតធ្ងន់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃពុធទី៣ខែមេសា, ប្រទេសជប៉ុន ហ្វីលីពីន និងកោះតៃវ៉ាន់ សុទ្ធតែចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិតធ្ងន់។

(រូបថត៖ Daily Mail)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ប្រកាសថា ការរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ មានចំណុចកណ្តាលក្បែរកោះ Hualien ហើយវាយប្រហារក្បែរកោះតៃវ៉ាន់ មុនម៉ោង៩ព្រឹកខណៈអ្នករស់នៅតំបន់ជុំវិញកោះ Okinawa, Miyakojima និង Yaeyama ត្រូវជម្លៀសចេញជាបន្ទាន់ ព្រោះមានរលកយក្សកម្ពស់រហូតដល់ទៅ៣ម៉ែត្រឯណោះ។

តាមការព្រមានពីទីភ្នាក់ងារ​ឧតុនិយមនេះ, “រលកយក្សស៊ូណាមិ កំពុងខិតកាន់តែជិតមកឆ្នេរសមុទ្រ សូមជម្លៀសឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ រលកអាចវាយប្រហារម្តងហើយម្តងទៀត ដូចនេះសូមបន្ត​ជម្លៀស​ខ្លួន ​រហូត​ដល់​ការ​ព្រមាន​ទាំងអស់ ​ត្រូវ​បានដកចេញ”។

(រូបថត៖ AP)

ចំណែកនៅតៃវ៉ាន់វិញ គ្រោះរញ្ជួយដី ធ្វើឲ្យរង្គើពាសពេញកោះនេះ ហើយវីដេអូដែលគេចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញពីអគារមួយចំនួន ញ័រចង់បាក់ទៅហើយ។ នេះគឺជាការរញ្ជួយដីកម្រិតខ្លាំងបំផុត ដែលវាយប្រហារកោះតៃវ៉ាន់ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ បន្ទាប់ពីការរញ្ជួយកម្រិត ៧.៧រ៉ិចទ័រ វាយប្រហារក្នុងឆ្នាំ១៩៩៩ សម្លាប់មនុស្សប្រមាណ ២ ៤០០នាក់។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរ​តៃវ៉ាន់ ​បាន​ចេញ​ការ​ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ​សម្រាប់​តំបន់​ឆ្នេរ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់ជានិច្ច។

ដោយឡែក ទីភ្នាក់ងាររញ្ជួយដីរបស់ប្រទេសហ្វីលីពីន ក៏ព្រមានដែរ តំបន់ឆ្នេរ នឹងជួបប្រទះរលកយក្សស៊ូណាមិ ដូចនេះសូមប្រជាជនមានការប្រុងប្រយ័ត្ន។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីវិសាលភាពនៃការខូចខាតទេ ហើយក៏មិនទាន់មានព័ត៌មានទាក់ទងតួលេខមនុស្សស្លាប់និងរបួសដែរ។

សម្រាប់ព័ត៌មានបន្ថែម កម្ពុជាថ្មី នឹងផ្សាយជូនជាបន្តបន្ទាប់!

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងហាណូយ ជួបគ្រោះរញ្ជួយដីកម្រិត ៤រ៉ិចទ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម