ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមទិញថាមពលអគ្គិសនីពី ឡាវ ដល់ ៨ ពាន់មេហ្គាវ៉ាត់ ទុកសម្រាប់ផ្គត់ផ្គង់នៅរដូវប្រាំង
នៅឆ្នាំ ២០៣០ វៀតណាមអាចនឹងទិញថាមពលអគ្គិសនីចំនួន ៨,០០០ មេហ្គាវ៉ាត់ពីប្រទេសឡាវ ដើម្បីធានាដល់ការផ្គត់ផ្គង់ឲ្យបានពេញដៃសម្រាប់តំបន់ភាគខាងជើង ជាពិសេសក្នុងអំឡុងរដូវប្រាំង ប្រសិនបើស្ថិតក្នុងកញ្ចប់តម្លៃសមរម្យ ខណៈក្នុងកិច្ចព្រមព្រៀងកាលពីឆ្នាំ ២០១៦ កន្លងទៅ វៀតណាមទិញថាមពលអគ្គិសនីបាន ៥,០០០ មេហ្គាវ៉ាត់រួចទៅហើយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី២ ខែមេសាកន្លងទៅ ។
ប្រសិនបើការបញ្ជាទិញនេះសម្រេចបានគោលដៅនោះ តំបន់ភាគខាងជើងវៀតណាម អាចមានថាមពលអគ្គិសនីប្រហែល ៦.៨ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងអំឡុងរដូវប្រាំង ចាប់ពីខែឧសភាដល់ខែកក្កដាក្នុងឆ្នាំ ២០២៥ ស្របពេលដែលរោងចក្រថាមពលថ្មីភាគច្រើនមិនទាន់អាចបញ្ចប់ការសាងសង់ជាផ្លូវការរហូតដល់ដំណាច់ឆ្នាំនេះផងដែរ ដូច្នេះការបញ្ជាទិញអគ្គិសនីពីឡាវនឹងធានាបាននូវការផ្គត់ផ្គង់មានស្ថិរភាពពេញទីតែម្ដង ។
មែនទែនទៅ វៀតណាមបាននឹងកំពុងទិញវារីអគ្គិសនីពីប្រទេសឡាវ ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ក្រោមកិច្ចព្រមព្រៀងទ្វេភាគីរវាងរដ្ឋាភិបាលទាំងពីរ ស្របពេលដែលក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមក៏ចង់ឲ្យរដ្ឋាភិបាលនាំចូលថាមពលខ្យល់ពីឡាវបន្ថែមលើវារីអគ្គិសនី ខណៈផែនការថ្មីនេះទៀសោត ក៏បានគូសបញ្ជាក់ពីមុខព្រួញមួយចំនួនសម្រាប់ការផលិតថាមពលផងដែរ ។
ចំណែកគោលដៅនៃសមត្ថភាពប្រើប្រាស់ថាមពលសម្រាប់តំបន់ភាគខាងជើងនៅឆ្នាំ ២០៣០ នោះគឺមាន ១៤,៩៣០ មេហ្គាវ៉ាត់សម្រាប់ថាមពលប្រើហ្គាស, ២២,៤០០ មេហ្គាវ៉ាត់សម្រាប់ថាមពលពីឧស្ម័នធម្មជាតិរាវ, ៣០,១២៧ មេហ្គាវ៉ាត់សម្រាប់រោងចក្រដុតធ្យូងថ្ម, វារីអគ្គិសនី ២៩,២៤៦ មេហ្គាវ៉ាត់ និងថាមពលវារីអគ្គិសនីស្តុកទុកចំនួន ២,៤០០ មេហ្គាវ៉ាត់ ឯសមត្ថភាពថាមពលខ្យល់នៅឈូងសមុទ្ររំពឹងនឹងមាន ៦,០០០ មេហ្គាវ៉ាត់ ខណៈប្រភពនៅលើឆ្នេរសមុទ្រវិញអាចមានចំនួន ២១,៨៨០ មេហ្គាវ៉ាត់ ។
ស្របពេលជាមួយគ្នានេះ កត្តាដែលជំរុញឲ្យវៀតណាមទិញយកថាមពលពីប្រទេសឡាវ គឺដោយសារតែតម្លៃសមរម្យ ពោលថាមពលខ្យល់នៅប្រទេសឡាវបច្ចុប្បន្នមានតម្លៃប្រមាណ ៧ សេនប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ម៉ោង ខណៈបើធៀបនឹងវៀតណាមមានតម្លៃជាង ៨ ទៅជិត ១០ សេនឯណោះ អាស្រ័យលើថាតើរោងចក្រផលិតទាំងនេះស្ថិតនៅលើដីគោក ឬនៅឆ្នេរសមុទ្រ ។
គួរបញ្ជាក់ថា ពេញមួយឆ្នាំ ២០២៣ កន្លងទៅ ប្រទេសវៀតណាមបាននាំចូលថាមពលអគ្គិសនីពីប្រទេសឡាវ រួមទាំងពីប្រទេសចិនផងដែរនោះ មានចំនួន ១.៥ ភាគរយនៃការផ្គត់ផ្គត់ថាមពលអគ្គិសនីសរុប ដោយសារតែប្រទេសអាស៊ានមួយនេះកំពុងត្រៀមខ្លួនទៅនឹងកង្វះខាតថាមពលនៅក្នុងតំបន់ភាគខាងជើង ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១១ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ