Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយព័ត៌មាន UN ត្រៀមតែងតាំងលោកស្រី យីងឡាក់ ជាបេសកជនពិសេស​ទទួលបន្ទុកនៅ មីយ៉ាន់ម៉ា

បានផុស

នៅ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារកន្លងទៅបានចេញមកបញ្ជាក់ពីរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នោះគឺអង្គការសហប្រជាជាតិ (UN) អាចនឹងមានការតែងតាំងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ជាបេសកជនពិសេសទទួលបន្ទុកប្រចាំប្រទេសមីយ៉ាន់ម៉ា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី២ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី យីងឡាក់ ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា លោកស្រីមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយសារតែលោកស្រីមិនបានដឹងពីមុខតំណែងថ្មីនេះនោះឡើយ ប៉ុន្តែលោកស្រីនឹងសប្បាយ​រីករាយ​ក្នុង​ការ​កាន់​តំណែងជា​បេសកជន​ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ា បើ​ទោះ​ជា​មិន​បាន​ដឹង​ពី​ការប្រកាស​តែង​តាំងជាផ្លូវការណាមួយ​ក៏​ដោយ ។

អតីតនាយករដ្ឋមន្ត្រីថៃវ័យ ៥៧ ឆ្នាំរូបនេះបានលើកឡើងទៀតថា “ខ្ញុំសង្ឃឹមនឹងអាចរកផ្លូវផ្លាស់ប្ដូរសម្រាប់ប្រទេសមីយ៉ាន់ម៉ា ។ បងប្រុសរបស់ខ្ញុំ ថាក់ស៊ីន អាចជាប្រយោជន៍រួមមួយ ដោយសារតែគាត់ស្គាល់គ្នាជាមួយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ស្រាប់ផង” ។

ទោះយ៉ាងណា ដំណឹងនៃការតែងតាំងនេះមិនទាន់ចេញជាផ្លូវការនៅឡើយទេ ស្របពេលដែលអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun បានត្រឹមបញ្ជាក់ប្រាប់សារព័ត៌មាន The Irrawaddy ប៉ុន្មានម៉ាត់ប៉ុណ្ណោះថា “មែនហើយ ប្រសិនបើលោកស្រី យីងឡាក់ ក្លាយជាបេសកជនពិសេសនៅក្នុងប្រទេសមីយ៉ាន់ម៉ាមែននោះ វាពិតជាល្អខ្លាំងណាស់” ។

លោក Zaw Min Tun

កៅអីសម្រាប់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកក្នុងប្រទេសមីយ៉ាន់ម៉ា គឺទំនេរមិនមានអ្នកអង្គុយនោះឡើយ ចាប់តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ ក្រោយការចាកចេញរបស់លោកស្រី Noeleen Heyzer បន្ទាប់ពីត្រូវបានតែងតាំងនៅខែតុលា ឆ្នាំ២០២១ ពោលរយៈពេល ៦ ខែក្រោយរដ្ឋប្រហារយោធា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយការទូតពន្លត់ភ្លើងសង្គ្រាម ។ ទោះយ៉ាងណាលោកស្រីកាន់តួនាទីបានត្រឹម ២០ ខែប៉ុណ្ណោះ ហើយប្រកាសចាកចេញពីមុខតំណែងដោយលើកអង្គហេតុថា មានបញ្ហាផ្ទៃក្នុងជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ។

បើទោះបីជាព័ត៌មាននេះមិនទាន់ច្បាស់ ១០០ ភាគរយក៏ដោយ ប៉ុន្តែរឿងរ៉ាវនៃការតែងតាំងប្អូនស្រីលោក ថាក់ស៊ីន ជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ានេះ ក៏មានប្រជាជនក្នុងប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមមួយនេះ សម្ដែងការសាទរចំពោះវត្តមានបេសកជនថ្មីដើម្បីព្យាបាលមុខរបួស ក្រោយរដ្ឋប្រហារយោធាដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ ២០២១ ។

ទន្ទឹមនោះ ដំណឹងល្អិចល្អៀងនៃការតែងតាំងលោកស្រី យីងឡាក់ នេះទៀតសោត ក៏ទទួលការស្វាគមន៍យ៉ាងក្លៀវក្លាពីសំណាក់ក្រុមប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផងដែរ ព្រោះថានេះអាចជាការយកចិត្តទុកដាក់ថ្មីមួយរបស់អង្គការសហប្រជាជាតិក្នុងការអនុវត្តតួនាទី និងចក្ខុវិស័យ​នានានៅមីយ៉ាន់ម៉ាក្នុងភ្នក់ភ្លើងសង្គ្រាមរយៈពេល ៣ ឆ្នាំមកនេះ ។ ម្យ៉ាងក៏ដោយសារតែប្អូនស្រីលោក ថាក់ស៊ីន រូបនេះទើបតែរួចផុតពីទោសទណ្ឌនៃការចោទប្រកាន់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងអំពើពុករលួយ អំឡុងកាន់អំណាចនាឆ្នាំ ២០១៣ ។

គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏ធ្លាប់ហោះទៅកាន់មីយ៉ាន់ម៉ាផងដែរកាលពីខែធ្នូ ឆ្នាំ២០១១ អំឡុងពេលដែលប្រទេសនៅមានសុខសន្តិភាព និងស្ថេរភាពនយោបាយ ហើយនៅពេលនោះ ម្ដាយមីងរបស់ប្រធានគណបក្សភឿថៃរូបនេះក៏បានជួបជាមួយលោកប្រធានាធិបតី ថេន សេន និងប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) លោកស្រី អ៊ុងសាន ស៊ូជី នៅទីក្រុងយ៉ាំងហ្គោនផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កម្លាំងទ័ពជើងទឹក មីយ៉ាន់ម៉ា ប្រើនាវាចម្បាំងបាញ់ផ្លោងដាក់អ្នកភូមិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម