ព័ត៌មានអន្ដរជាតិ
ពិភពលោក បង្វែរចក្ខុ ទៅតាមដានស្ថានការណ៍ អ៊ីស្រាអែល-អ៊ីរ៉ង់ ដែលប្រៀបដូច គ្រាប់បែករៀបនឹងផ្ទុះ
ពេលនេះ ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា ជាពិសេសភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ត្រូវបានគេប្រៀបប្រដូចទៅនឹងគ្រាប់បែកដែលរៀបនឹងផ្ទុះ ក្រោយអ៊ីស្រាអែល បាញ់កម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ប្រចាំនៅទីក្រុងដាម៉ាស ក្នុងប្រទេសស៊ីរី ហើយការវាយប្រហារនោះទៀតសោត បានសម្លាប់ទាំងមេទ័ពកំពូលមួយរបស់ទីក្រុងតេហេរ៉ង់ ទៀតផង។

ដូច្នេះហើយ ទើបពិភពលោក បានបង្វែរចក្ខុទៅមើលស្ថានភាពនៅទីនោះមិនហ៊ានរំលង ជាពិសេសរង់ចាំមើលថាតើ អ៊ីរ៉ង់ នឹងសងសឹកវិញដោយរបៀបណា និងមានឥទ្ធិពលខ្លាំងកម្រិតណា ហើយប៉ះពាល់ដល់អ្វីខ្លះ។
ការវាយប្រហារកាលពីថ្ងៃចន្ទទី១ខែមេសា បានសម្លាប់មនុស្សចំនួន៧នាក់ រួមទាំងលោកមេទ័ព Mohammad Reza Zahedi និងមេទ័ពរងរបស់គាត់ផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍ លោកមេទ័ព Zahedi គឺជាមេបញ្ជាការជាន់ខ្ពស់នៅក្នុងកងកម្លាំង Quds នៃកងឆ្មាំបដិវត្តឥស្លាម (IRGC) ចំណែកមេទ័ពរងមានឈ្មោះ Mohammad Hadi Hajriahimi។

តាមពិតទៅអ៊ីស្រាអែល បានកំណត់គោលដៅជាយូរមកហើយ លើមូលដ្ឋានយោធាអ៊ីរ៉ង់និងដៃជើងរបស់ខ្លួននៅក្នុងប្រទេសស៊ីរី ប៉ុន្តែការវាយប្រហារកាលពីថ្ងៃចន្ទ គឺជាលើកដំបូងដែលខ្លួនបានកំណត់គោលដៅលើបរិវេណស្ថានទូតដោយផ្ទាល់។
មិនបង្អង់យូរឡើយ ស្រាប់តែឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Hossein Akbari ចេញមកប្រកាសថា ទីក្រុងតេហេរ៉ង់ នឹងសងសឹកឲ្យដូចគ្នាទៅនឹងទង្វើដែលអ៊ីស្រាអែល ធ្វើដាក់ខ្លួន។

ការវាយប្រហារនេះ ត្រូវបានអ្នកជំនាញហ៊ាននិយាយចំៗថា អ៊ីស្រាអែល កំពុងតម្រង់មុខព្រួញកាន់តែច្រើនទៅលើមន្ត្រីយោធាអ៊ីរ៉ង់ ដែលផ្តល់ប្រាក់និងសព្វាវុធ ដល់ក្រុមឧទ្ទាមដែលកំពុងប្រយុទ្ធជាមួយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយលីបង់។
ទោះបីជាយ៉ាងណាក៏ដោយ លោក Steven Cook អ្នកវិភាគនៅក្រុមប្រឹក្សាទំនាក់ទំនងបរទេសក្នុងទីក្រុងវ៉ាស៊ីនតោន អះអាងថា ពិតជាមានហានិភ័យបង្កគ្រោះថ្នាក់និងភាពតានតឹងធ្ងន់ធ្ងរជាក់ជាមិនខានឡើយ។
លោកនិយាយថា “IRGC អាចលែងសូវឃាត់ក្រុមប្រដាប់អាវុធដែលប្រយុទ្ធជំនួសមុខឲ្យខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីទៀតហើយ និងធ្វើឲ្យកងកម្លាំងអាមេរិកស្ថិតក្នុងហានិភ័យម្តងទៀត ហើយអ៊ីរ៉ង់ក៏អាចបញ្ជាក្រុមហេសបូឡា ឲ្យបង្កើនការវាយប្រហារលើអ៊ីស្រាអែល កាន់តែសាហាវផងដែរ”។

សូមបញ្ជាក់ជាថ្មី នេះមិនមែនទើបលើកដំបូងឡើយ ដែលមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ត្រូវស្លាប់ក្រោមដៃអ៊ីស្រាអែល។ ត្រលប់ទៅខែធ្នូឆ្នាំ២០២៣ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងសង្កាត់មួយនៃទីក្រុងដាម៉ាស បានសម្លាប់ទីប្រឹក្សាជើងចាស់ របស់កងឆ្មាំបដិវត្តប៉ារ៉ាអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី គឺលោក Seyed Razi Mousavi។
ការវាយប្រហារស្រដៀងគ្នានេះលើអគារមួយក្នុងទីក្រុងដាម៉ាសកាលពីខែមករាឆ្នាំ២០២៤ ក៏បានសម្លាប់ទីប្រឹក្សាអ៊ីរ៉ង់យ៉ាងតិចប្រាំនាក់ផងដែរ ហើយកាលពីខែមីនា ការវាយប្រហារតាមអាកាសលើខេត្តយុទ្ធសាស្ត្រ Deir el-Zour ភាគខាងកើតប្រទេសស៊ីរី ក្បែរព្រំដែនអ៊ីរ៉ាក់បានសម្លាប់ទីប្រឹក្សាអ៊ីរ៉ង់ម្នាក់ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពិភពលោក បារម្ភផ្ទុះសង្គ្រាមដ៏មហន្តរាយ ក្រោយអ៊ីរ៉ង់ ប្រកាសសងសឹក អ៊ីស្រាអែល ឥតត្រាប្រណី

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?