Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

បានផុស

នៅ

តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃពុធទី៣ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី និយាយថា ប្រទេសរុស្ស៊ីបានទម្លាក់គ្រាប់បែក ជាង៣ ០០០គ្រាប់ បញ្ជូនដ្រូនមកវាយប្រហារចំនួន៦០០គ្រឿង និងបាញ់មីស៊ីល៤០០គ្រាប់ វាយប្រហារប្រទេសអ៊ុយក្រែន ត្រឹមមួយខែមីនា។ 

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សេលេនស្គី និយាយថា ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ រុស្ស៊ីបានបង្កើនយុទ្ធនាការវាយប្រហារតាមអាកាសរយៈចម្ងាយឆ្ងាយរបស់ខ្លួន មកលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដោយបន្ថែមទម្ងន់លើការខូចខាតដែលបង្កឡើងដោយទីក្រុងមូស្គូរួចទៅហើយ ក្នុងការវាយលុកទ្រង់ទ្រាយធំអាយុកាល២៥ខែ។

មិនត្រឹមប៉ុណ្ណឹង រុស្ស៊ីក៏​​បង្កើនការទម្លាក់គ្រាប់​បែកលើ​តំបន់​ជួរ​មុខផងដែរ ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

(រូបថត៖ PBS)

ការអះអាងរបស់លោក ហ្សេលេនស្គី ធ្វើឡើងស្របពេលដែល រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បញ្ជាក់ថា អ៊ុយក្រែន ស្លាប់ទាហានជាង ៨០ ០០០នាក់ ចាប់តាំងពីដើមឆ្នាំនេះមក។

លើសពីនេះ គ្រឿងសឹកជាង ១៤ ០០០ ក៏ត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ីផងដែរ ចាប់តាំងពីខែមករា ដោយក្នុងនោះរួមមានរថក្រោះ ១ ២០០ គ្រឿង និងរថពាសដែកប្រយុទ្ធផ្សេងទៀត ហើយទីក្រុង​មូស្គូ​ ថែមវាយយកបាន​ផ្ទៃដី​ប្រមាណ ៤០៣ គីឡូម៉ែត្រ​ការ៉េ​ទៀតផង។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu (រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

រម្លឹកទៅកាលពីខែមុន ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា អ៊ុយក្រែន ត្រូវបាត់បង់ទាហានសរុប ៤៤៤ ០០០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅខែកុម្ភៈឆ្នាំ២០២២ ហើយក្នុងនោះបូករួមទាំងទាហាន ១៦៦ ០០០នាក់ ដែលក្ស័យជីវិតក្នុងអំឡុងពេលនៃ ការវាយលុកបរាជ័យនៅរដូវក្តៅឆ្នាំមុនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន បដិសេធថា ទាហានរបស់ខ្លួនត្រឹម ៣១ ០០០នាក់ប៉ុណ្ណោះ ដែលបានពលីចាប់តាំងពីជម្លោះផ្ទុះឡើង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ដាក់លក្ខខណ្ឌ ចរចាសន្តិភាពជាមួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម