ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ដោយរញ្ជួយដីនៅតៃវ៉ាន់ កើនឡើងបន្ថែម ខណៈ ១០០០នាក់ រងរបួស
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី៤ខែមេសា តួលេខមនុស្សបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតនារយៈពេល២៥ឆ្នាំរបស់កោះ តៃវ៉ាន់ បានកើនដល់៩នាក់ ខណៈ១០០០នាក់រងរបួស លើសពីនេះ ក៏មានអគារមួយចំនួនត្រូវបាក់រលំផងដែរ។

យោងតាមក្រុមស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក, គ្រោះរញ្ជួយដីនេះ មានកម្រិត៧.៤រ៉ិចទ័រ មានចំណុចកណ្តាលក្បែរកោះ Hualien ជាមួយនឹងជម្រៅ៣៤.៨គីឡូម៉ែត្រ។
ភ្លាមៗក្រោយរញ្ជួយដី កោះតៃវ៉ាន់ ប្រទេសជប៉ុន និងហ្វីលីពីន សុទ្ធតែទាញសញ្ញាប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ខណៈឆ្នេរមួយចំនួនបានមើលឃើញរលកកម្ពស់ដល់ទៅ៣ម៉ែត្រឯណោះ ប៉ុន្តែក្រោយមកបានដកការព្រមាននេះចេញវិញ។

នៅតំបន់មួយចំនួន មានសេចក្តីរាយការណ៍អំពីបំណាក់ដី ហើយក្នុងទីក្រុងតៃប៉ិ ការរញ្ជួយខ្លាំងក្លា ក៏បង្ខំឲ្យប្រព័ន្ធរថភ្លើងក្រោមដី ត្រូវបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីផងដែរ។
ដើមឡើយអាជ្ញាធរប្រកាសថា មនុស្ស៧៧នាក់ បានជាប់នៅក្នុងផ្លូវរូងក្រោមដី និងអគារដែលបាក់រលំ ហើយមនុស្ស៥០នាក់ ធ្វើដំណើរដំណើរតាមរថយន្តក្រុងចំនួន៤គ្រឿង ឆ្ពោះទៅកាន់សណ្ឋាគារក្នុងឧទ្យានជាតិ Taroko Gorge ក៏បាត់ទំនាក់ទំនងផងដែរ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតឡើយ។

កុំថាឡើយតៃវ៉ាន់ ជប៉ុន និងហ្វីលីពីន សម្បីខេត្ត Fujian និងទីក្រុង សៀងហៃ នៃប្រទេសចិន ក៏ត្រូវរង្គើដោយការរញ្ជួយដីដ៏មានឥទ្ធិពលនេះផងដែរ។
សូមជម្រាបជាថ្មី រញ្ជួយដីនេះ គឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុត ដែលវាយប្រហារកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ១៩៩៩មក នៅពេលការរញ្ជួយកម្រិត៧.៦រ៉ិចទ័រ បានសម្លាប់មនុស្សប្រហែល ២ ៤០០នាក់ និងបំផ្លាញអគារចំនួន ៥០ ០០០អគារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តៃវ៉ាន់ រកឃើញមនុស្សស្លាប់ជាបណ្តើរៗ ក្នុងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ