Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកលេង TikTok ម្នាក់ រងពិន័យ ក្រោយបង្ហោះឃ្លិបហៅទីក្រុងហូជីមិញថា ជាជម្រកឧក្រិដ្ឋកម្ម

បានផុស

នៅ

សារព័ត៌មាន Tuoi Tre កាលពីថ្ងៃអង្គារ ទី០៣ ខែមេសា បានរាយការណ៍ថា នាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងទីក្រុងហូជីមិញ កំពុងសហការជាមួយសមភាគីរបស់ខ្លួននៅខេត្ត Bac Giang ភាគខាងជើង ដើម្បីផាកពិន័យ TikToker ម្នាក់ មានគណនីឈ្មោះថា Nhat Hai Biet Tuot ចំពោះការបង្ហោះវីដេអូឃ្លិបដែលមានខ្លឹមសារក្នុងន័យរើសអើង​​ និង​ថា ហូជីមិញ ឬ Saigon ​ជាទីតាំងដ៏ល្អសម្រាប់ឧក្រិដ្ឋជន។

ដូចនេះ នាយកដ្ឋានព័ត៌មាននៅទីក្រុង Bac Giang បានផាកពិន័យលោក Nguyen Nhat Hai ដែលជាម្ចាស់គណនី Nhat Hai Biet Tuot TikTok ចំនួន ៧.៥ លានដុង (៣០០.២៣ ដុល្លារ) សម្រាប់ការបង្ហោះព័ត៌មានមិនពិត និងប្រឌិតដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះស្ថាប័ន និងអង្គការនានា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ឬសេចក្តីថ្លៃថ្នូររបស់បុគ្គល។

លោក Nguyen Nhat Hai
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះទៀតដែរ នាយកដ្ឋានព័ត៌មានបានបញ្ចាក់ថា កាលពីថ្ងៃទី ១៤ ខែមីនា វីដេអូឃ្លិបមួយដែលមានចំណងជើងថា “Giat Bim Bim O Sai Gon” (Snatching Snacks in Saigon) បានរីករាលដាលនៅលើ TikTok ។ វីដេអូបង្ហាញពីខ្សែវីដេអូនៃមនុស្សមួយក្រុមប្លន់ហាងទំនិញមួយកន្លែងនៅស្រុក Binh Thanh ក្នុងឧបទ្ទវហេតុមួយដែលប៉ូលិស​មូលដ្ឋាន​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ច្បាស់លាស់​នៅឡើយ​ទេ​ ទាក់ទង​នឹង​ហេតុការណ៍​នេះ​។

ពេលនោះ TikToker បានចាប់ផ្តើមជាមួយនឹងសំណួរថា “តើអ្នកដឹងទេថាហេតុអ្វីបានជាមនុស្សច្រើនតែមានទូរស័ព្ទ ខ្សែក កាបូប សូម្បីតែអាហារសម្រន់ត្រូវបានប្លន់នៅ Saigon?” ដែលរាប់បញ្ចូលទាំងឈ្មោះអតីតទីក្រុងហូជីមិញដែលនៅតែប្រើប្រាស់ពេញនិយមនាពេលបច្ចុប្បន្ននេះ។ ជាពិសេស មនុស្សនៅក្នុងទីក្រុងហូជីមិញ មានពិធីជប់លៀងផឹកស៊ីជារៀងរាល់ថ្ងៃ ហើយឧក្រិដ្ឋកម្មកើតឡើងនៅក្នុងទីក្រុង”។

លើសពីនេះទៀតដែរ ម្ចាស់ TikTok​ ដដែលបានអះអាងទៀតថា Saigon មាន​ចោរ​ច្រើន ​ដោយសារ​វប្បធម៌​របស់​ខ្លួន ហើយមនុស្ស​មិន​ខ្វល់​ពី​អ្នក​ដទៃ​ទេ ដូច្នេះ​វា​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ឧក្រិដ្ឋកម្មលាក់ខ្លួនពួនជម្រក។

យ៉ាងណាមិញ វីដេអូឃ្លិបនេះត្រូវបានលុបចេញភ្លាមៗលើបណ្ដាញសង្គមកម្សាន្តមួយនេះ បន្ទាប់​ពី​មាន​ការ​រិះគន់​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​បង្កើត​ការ​រើសអើង​ក្នុង​តំបន់ ។ ជាពិសេស បន្ទាប់ពីទទួលបានចំនួន Like និង Comment យ៉ាងច្រើនលើសលុប មានទាំងអ្នកបញ្ចេញមតិមិនយល់ស្របនិងស្របព្រមៗគ្នា។ ចំណែកឯគណនីរបស់ Nhat Hai Biet Tuot មកដល់ពេលនេះ ដែលមានអ្នក Subscribe ប្រហែល ៩០០,០០០ និងមានអ្នកចូលចិត្ត ៣០.៥ លាននាក់នៅតែបន្តរក្សាវត្តមាននៅលើអ៊ីនធឺណិតយ៉ាងសំខាន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្ត្រី ​វៀតណាម ក្លែង​​ជា​បុគ្គលិក​ស្ថាន​កុងស៊ុល​អូស្ត្រាលី ឆបោក​លុយជាង​ ៣៩ម៉ឺនដុល្លារ ពីបុរស​ម្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម